CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តើនៅក្នុងសប្តាហ៍នេះអាចមានកត្តាអ្វីបន្ថែមដែលអាចប៉ះពាល់តម្លៃទីផ្សារទៀតទេ ?

CamboSwap

2025-03-31

434 View

ថ្ងៃទី 31 មីនា 2025 - Bitcoin បានធ្លាក់ចុះក្រោមតម្លៃ 82,000 ដុល្លារ ដោយតម្លៃទាបបំផុតនៅ 81,295 ដុល្លារ (ធ្លាក់ 1.6% ក្នុង 24 ម៉ោង)។ សប្តាហ៍នេះ ពន្ធគយរបស់ Trump, របាយការណ៍ Non-farm payroll , និងសុន្ទរកថារបស់ Powell អាចបង្កភាពប្រែប្រួលដល់ទីផ្សារ។ ពន្ធ Trump និងសង្គ្រាមពាណិជ្ជកម្ម Trump នឹងប្រកាស "ពន្ធទៅវិញទៅមក" នៅថ្ងៃទី 2 មេសា ដើម្បីតបតប្រទេសដែលដាក់ពន្ធលើទំនិញអាមេរិក។ គាត់ហៅថ្ងៃនេះថា "ទិវាសេរីភាព" ដើម្បីកែតម្រូវពាណិជ្ជកម្មឱ្យស្មើភាព។ កាលពីថ្ងៃសុក្រ (28 មីនា) ភាពភ័យខ្លាចពន្ធបានធ្វើឱ្យ Dow Jones ធ្លាក់ជាង 700 ពិន្ទុ។ ទោះ Trump បើកចំហសម្រាប់ចរចា គាត់បញ្ជាក់ថាគ្មានកិច្ចព្រមព្រៀងមុនថ្ងៃទី 2 មេសា ទេ ដែលបង្កភាពមិនច្បាស់ខ្ពស់។ តៃវ៉ាន់ ដៃគូពាណិជ្ជកម្មធំទី 6 របស់អាមេរិក ក៏ភ័យខ្លាចផលប៉ះពាល់។ ធនាគារកណ្តាលតៃវ៉ាន់ណែនាំឱ្យត្រៀមផែនការបន្ទាន់ និងស្ថានភាពតានតឹង ដើម្បីការពារឧស្សាហកម្មនាំចេញ។ របាយការណ៍ប្រាក់បៀវត្សរ៍មិនមែនកសិកម្ម - Non-farm payroll របាយការណ៍ខែមីនា នឹងចេញថ្ងៃសុក្រ (4 មេសា) ត្រូវបានរំពឹងថានឹងបង្ហាញការកើនឡើង 128,000 ការងារ (ធ្លាក់ពី 151,000 ក្នុងខែកុម្ភៈ)។ បើតួលេខនេះត្រូវ ឬលើសការព្យាករណ៍ វាអាចបង្ហាញថាសេដ្ឋកិច្ចអាមេរិកនៅធន់ ។ សុន្ទរកថា Powell ថ្ងៃសុក្រនេះ Powell នឹងថ្លែងពីទស្សនវិស័យសេដ្ឋកិច្ច។ បើគាត់ផ្តោតអតិផរណា ទីផ្សារភាគហ៊ុនអាចធ្លាក់ ព្រោះការរំពឹងកាត់អត្រាការប្រាក់នឹងរលត់។ បើគាត់បារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច អាចជំរុញទីផ្សារ ប៉ុន្តែអតិផរណានៅជាបញ្ហា។ ទិន្នន័យថ្មីបង្ហាញសញ្ញាលំបាក ដូចជាការជាប់គាំង ឬវិបត្តិសេដ្ឋកិច្ចជាមួយអតិផរណា។ សន្និដ្ឋាន សប្តាហ៍នេះ ពន្ធ Trump, របាយការណ៍ Non-farm payroll, និងសុន្ទរកថា Powell ជះឥទ្ធិពលដល់ Bitcoin និងទីផ្សារ។ ភាពមិនច្បាស់នៅតែខ្ពស់ ដែលអាចបង្កប្រែប្រួលបន្ថែម។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

គណៈកម្មការអឺរ៉ុបស្នើឱ្យ ធនាគារកណ្តាលអឺរ៉ុប (ECB) កំណត់ដែនកំណត់លើការប្រើប្រាស់ប្រាក់អឺរ៉ូឌីជីថល

បច្ចេកវិទ្យា

ប្រទេសកាណាដាស្នើវិធានការដើម្បីគាំទ្រប្លុកឆេន (Blockchain) និងរូបិយប័ណ្ណគ្រីបតូ

បច្ចេកវិទ្យា

គណៈកម្មការមូលបត្រអាមេរិក: ឯកសារពាក្យស្នើសុំអាជីវកម្ម Bitcoin Spot ETF ដែលទើបនឹងដាក់ស្នើមិនភាពច្បាស់លាស់ និងទូលំទូលាយ

បច្ចេកវិទ្យា

Kraken ត្រូវបានបញ្ជាឱ្យផ្ទេរព័ត៌មានអតិថិជនទៅសេវាកម្មចំណូលផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក (IRS)

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English