សហរដ្ឋអាមេរិកលើកលែងពន្ធគយលើស្មាតហ្វូន និងកុំព្យូទ័រមួយចំនួនពីប្រទេសចិន
CamboSwap
2025-04-13
45 View

នៅថ្ងៃទី ១២ មេសា ២០២៥ U.S. Customs and Border Protection - CBP បានចេញសេចក្តីប្រកាសថា ផលិតផលបច្ចេកវិទ្យាមួយចំនួនដែលនាំចូលពីប្រទេសចិន ដូចជា ស្មាតហ្វូន រ៉ោតទ័រ កុំព្យូទ័រ និងកុំព្យូទ័រយួរដៃ ត្រូវបានលើកលែងពីពន្ធគយទៅវិញទៅមក (Reciprocal Tariffs) ដែលមានអត្រា ១២៥%។ ការលើកលែងនេះធ្វើឡើងតាមអនុស្សរណៈរបស់ប្រធានាធិបតី Donald Trump ដែលបានចុះហត្ថលេខានៅថ្ងៃនោះ។ ផលិតផលដែលស្ថិតក្នុងលេខចំណាត់ថ្នាក់ (Tariff Codes) នៃតារាងតម្លៃ Harmonized Tariff Schedule of the United States (HTSUS) នឹងត្រូវលើកលែង រួមមាន៖ - ស្មាតហ្វូន - រ៉ោតទ័រ - កុំព្យូទ័រ និងកុំព្យូទ័រយួរដៃ - គ្រឿងបន្លាស់អេឡិចត្រូនិច ដូចជា បន្ទះឈីប (Semiconductors) អេក្រង់ (Flat Panel Displays) និងឧបករណ៍ផ្ទុកទិន្នន័យ (Memory Chips)។ នីតិវិធីសម្រាប់អ្នកនាំចូល CBP បានណែនាំថា៖ - អ្នកនាំចូល ត្រូវប្រកាសសិទ្ធិលើកលែងនៅពេលដាក់ឯកសារទំនិញ។ - សម្រាប់ទំនិញដែលបានជម្រះគយ ឬប្រមូលចាប់ពីថ្ងៃទី ៥ មេសា ២០២៥ ក្រុមហ៊ុនត្រូវដាក់ពាក្យកែតម្រូវ (Post-Summary Correction) ក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីទំនិញត្រូវបានបញ្ចេញ។ - ទំនិញដែលមិនទាន់ទូទាត់ អាចកែសម្រួលបាន ហើយទំនិញដែលទូទាត់ហើយ ប៉ុន្តែនៅក្នុងរយៈពេលតវ៉ា (Protest Period) អាចស្នើសុំសងប្រាក់វិញ (Refund)។ បរិបទទីផ្សារ - មាស៖ តម្លៃមាសឡើងដល់ $3,220 ក្នុងមួយអោន ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធគយ និងការរំពឹងទុកអតិផរណា។ - Bitcoin៖ Bitcoin Dominance លើស 60% បង្ហាញថាទីផ្សារគ្រីបតូ (Crypto) កំពុងផ្លាស់ប្តូរ។ បើ Bitcoin កែតម្រូវ លុយអាចហូរទៅ Altcoins ដែលអាចជំរុញទីផ្សារគ្រីបតូ។ - ទីផ្សារភាគហ៊ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Apple បានធ្លាក់តម្លៃភាគហ៊ុនបន្តិចមុនការលើកលែង ប៉ុន្តែការប្រកាសនេះអាចជួយស្តារទំនុកចិត្ត។