CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ជនបោកប្រាស់ជនជាតិនីហ្សេរីយ៉ា ក្លែងបន្លំក្រុម Trump បោកយក $250,000 ជា Cryptocurrency

CamboSwap

2025-07-03

398 View

នៅថ្ងៃទី 3 ខែកក្កដា, Decrypt បានរាយការណ៍ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ក្រុមបោកប្រាស់ជនជាតិនីហ្សេរីយ៉ាមួយក្រុមបានបោកប្រាស់អ្នកបរិច្ចាគចំនួន $250,000 ដោយជោគជ័យ។ កគេបានក្លែងបន្លំខ្លួនជាលោក Steve Witkoff ដែលជាសហប្រធាននៃគណៈកម្មាធិការសម្ពោធ Trump-Vance។ គេបានរាយការណ៍ថា នៅថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2024, អ្នកបោកប្រាស់បានផ្ញើ អ៊ីម៉ែល (email) ដោយប្រើវិធីសាស្ត្របោកបញ្ឆោតឈ្មោះ domain ដ៏ឆ្លាតវៃ។ ពួកគេបានជំនួសអក្សរតូច "i" នៅក្នុង អ៊ីម៉ែល ផ្លូវការ "@t47inaugural.com" ជាមួយនឹងអក្សរតូច "l" ដែលមើលទៅស្ទើរតែដូចគ្នា បង្កើតជា "@t47lnaugural.com"។ ជនរងគ្រោះបានជឿជាក់ ហើយបានផ្ទេរ USDT (Ethereum-based) ចំនួន 250,300 ទៅកាន់ crypto wallet ដែលគ្រប់គ្រងដោយអ្នកបោកប្រាស់នៅថ្ងៃទី 26 ខែធ្នូ។ FBI បានយកមកវិញដោយជោគជ័យនូវ 40,300 USDT តាមរយៈការតាមដានប្រតិបត្តិការ blockchain ដោយមានជំនួយពី Tether។ បច្ចុប្បន្ន មូលនិធិទាំងនេះកំពុងស្ថិតក្នុងនីតិវិធីរឹបអូសរដ្ឋប្បវេណីដើម្បីផ្តល់សំណងដល់ជនរងគ្រោះ។ អ្នកជំនាញបានព្រមានថា នៅពេលដែល cryptocurrency កាន់តែត្រូវបានទទួលយកនៅក្នុងឆាកនយោបាយ ការបោកប្រាស់បែបនេះដែលផ្តោតលើការបរិច្ចាគ crypto ទំនងជានឹងកើនឡើង។ លើសពីនេះ AI និងបច្ចេកវិជ្ជា deepfake នឹងពង្រីកទំហំ និងភាពស្មុគស្មាញនៃសកម្មភាពក្លែងបន្លំទាំងនេះបន្ថែមទៀត។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ក្នុងរយៈពេល 24 ម៉ោង កន្លងមក Trader ក្នុង វិស័យគ្រីបតូទាំងមូលបានខាតបង់ទឹកប្រាក់ចំនួន 493 លានដុល្លារអាមេរិក បូករូមទាំងអ្នក Long និង Short

គ្រីបតូ

Avalanche នឹងធ្វើការអាប់ដេត Durango នៅលើបណ្តាញមេនៅព្រឹកថ្ងៃទី 7 ខែមីនា

បច្ចេកវិទ្យា

រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា៖ សមាជិក G20 សូមស្វាគមន៍ចំពោះអនុសាសន៍កម្រិតខ្ពស់របស់ ក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ (FSB) ស្តីពីសកម្មភាពទ្រព្យសម្បត្តិគ្រីបតូ និងការរៀបចំកាក់ស្ថិរភាពជាសកល

បច្ចេកវិទ្យា

NFT ដែល Justin Bieber បានទិញបានខាតបង់អស់ 1.24 លានដុល្លារ

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English