CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

រូប​សំណាក Satoshi នៅ​ទីក្រុង Lugano ប្រទេស​ស្វីស​ត្រូវ​បាន​គេ​លួច ផ្តល់​រង្វាន់ 0.1 BTC សម្រាប់​ព័ត៌មាន

CamboSwap

2025-08-04

427 View

ទីក្រុង Lugano ក្នុង​ប្រទេស​ស្វីស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា "ទីក្រុង​ Bitcoin" ឥឡូវនេះ​កំពុង​ជួប​ការ​ចាប់អារម្មណ៍​ពី​សហគមន៍​គ្រីបតូ និង​ប្រជាជន​ក្នុងស្រុក បន្ទាប់ពី​និមិត្តរូប​របស់​ខ្លួន គឺ​រូប​សំណាក​លោក Satoshi Nakamoto ត្រូវ​បាន​គេ​លួច។ រូប​សំណាក​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សិល្បករ​ជនជាតិ​អ៊ីតាលី​ឈ្មោះ Valentina Picozzi ដែល​ជា​អ្នក​បង្កើត​គម្រោង Satoshigallery។ រូប​សំណាក​នេះ​ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​តំណាង​ឱ្យ​អនាមិកកម្ម​របស់​ស្ថាបនិក Bitcoin។ ក្រុម​ការងារ​បាន​បង្ហោះ​សារ​លើ X (Twitter) ថា​រូប​សំណាក​នេះ​ត្រូវ​បាន​គេ​លួច​កាលពី​ថ្ងៃទី 2 ខែសីហា។ ពួកគេ​បាន​ផ្តល់​រង្វាន់​ជា Bitcoin ចំនួន 0.1 សម្រាប់​នរណា​ម្នាក់​ដែល​អាច​ផ្តល់​ព័ត៌មាន​ជួយ​រក​រូប​សំណាក​នេះ​បាន។ តាមរយៈ​ការ​បង្ហោះ​របស់​អ្នកប្រើប្រាស់ X ម្នាក់ គេ​បាន​ឱ្យ​ដឹង​ថា​រូប​សំណាក​នេះ​នៅតែ​មាន​វត្តមាន​នៅ​យប់​ថ្ងៃ​ទី 1 ខែសីហា ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ស្វីស។ គាត់​បាន​សន្និដ្ឋាន​ថា ការ​លួច​នេះ​អាច​នឹង​ពាក់ព័ន្ធ​នឹង​មនុស្ស​វ័យក្មេង​ដែល​ជួបជុំគ្នា​នៅ​កន្លែង​ក្បែរ​រូប​សំណាក​នោះ។ ក្រុម​ការងារ Satoshigallery បាន​ប្តេជ្ញា​ថា​នឹង​បន្ត​កសាង​រូប​សំណាក​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ទីក្រុង​យ៉ាងតិច 21 ជុំវិញ​ពិភពលោក។ ពួកគេ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ “អ្នក​អាច​លួច​និមិត្តរូប​របស់​យើង ប៉ុន្តែ​អ្នក​មិនអាច​លួច​ព្រលឹង​របស់​យើង​បាន​ឡើយ”។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

អាជ្ញាធរ UAE បញ្ជាក់៖ ព័ត៌មាន "Golden Visa ១០ ឆ្នាំ សម្រាប់វិនិយោគិន Crypto" គឺជាព័ត៌មានមិនពិត

គ្រីបតូ

Ethereum បំបែក​កំណត់ត្រា​ខ្ពស់​ថ្មី​ចាប់តាំងពី​ខែកុម្ភៈ, ឡើង​ដល់ $3,424 ដុល្លារ

គ្រីបតូ

ការវិភាគតម្លៃ Bitcoin ពីអ្នកវិភាគ CryptoQuant

គ្រីបតូ

ការអាប់ដេត Pectra របស់ Ethereum បានបញ្ចប់ដោយជោគជ័យ ប៉ុន្តែប្រតិកម្មទីផ្សារមានភាពស្ងប់ស្ងាត់ខ្លាំង ដោយតម្លៃ Ethereum (ETH) មិនបានកើនឡើង

Advertise

Related Article

គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

camboswap2023-11-22
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

Bitcoin ត្រូវបានគេទាយថានឹងមានការធ្លាក់ថ្លៃនៅក្នុងខែមិថុនានេះ

camboswap2023-06-17

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English