ការបញ្ចុះអត្រាការប្រាក់អាចជា«ការបំភ័ន្តភ្នែក»? Bitcoin ធ្លាក់ដល់ $110,000 ស្របពេល ETH បង្កើតកំណត់ត្រាខ្ពស់ថ្មី!
CamboSwap
2025-08-25
432 View

បន្ទាប់ពី សុន្ទរកថា របស់ ប្រធាន Fed លោក Jerome Powell កាលពីថ្ងៃសុក្រសប្តាហ៍មុន ទីផ្សារគ្រីបតូ បានជួបនឹង ភាពរីករាយ ដោយ តម្លៃ Bitcoin បានកើនឡើងពី $111,000 ទៅ $117,000 ហើយ តម្លៃ Ethereum និង BNB ក៏បានបង្កើត កំណត់ត្រាខ្ពស់ថ្មី ផងដែរ។ ទោះជាយ៉ាងណា ទីផ្សារ បានចាប់ផ្តើមចុះត្រជាក់វិញនៅចុងសប្តាហ៍។ ខណៈ តម្លៃ Ethereum បន្តកើនឡើងដោយឡើងដល់ជាង $4,900 នៅព្រឹកថ្ងៃចន្ទ តម្លៃ Bitcoin ផ្ទុយទៅវិញបានបង្ហាញពី ភាពទន់ខ្សោយ ដោយធ្លាក់ចុះក្រោម $115,000 ហើយបានធ្លាក់ចុះយ៉ាងខ្លាំងទៅដល់ $110,000 នៅពេលយប់។ ការធ្លាក់ចុះនេះកើតឡើងបន្ទាប់ពី លោក Nick Timiraos ដែលជា «អ្នកនាំពាក្យក្រៅផ្លូវការរបស់ Fed» បានសរសេរអត្ថបទដែលបានលើកឡើងថា ការបញ្ចុះអត្រាការប្រាក់ របស់ លោក Powell អាចគ្រាន់តែជា ការលើកឡើងតែម្តង ហើយមិនមែនជាការចាប់ផ្តើមនៃ វដ្ដនៃការបញ្ចុះអត្រាការប្រាក់ ឡើយ។
ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។
- Camboswap
អត្ថបទកំពុងចរាចរណ៍
បច្ចេកវិទ្យា
ក្រុមហ៊ុនហ្គេមធំៗបានត្រៀមខ្លួនចូលទៅក្នុង Web 3.0




.png)


