CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

គ្រួសារ​លោក Donald Trump រក​បាន $1.3 ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្តាហ៍ ពី​ការ​បោះផ្សាយ ABTC និង WLFI

CamboSwap

2025-09-08

1747 View

យោង​តាម​អ្នក​វិភាគ Mr.POW បាន​ឱ្យ​ដឹង​ថា គ្រួសារ​ប្រធានាធិបតី​អាមេរិក Donald Trump បាន​រក​ប្រាក់​ចំណេញ​​បាន​រហូត​ដល់ $1.3 ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ តាមរយៈ​ការ​វិនិយោគ​លើ​ទ្រព្យ​សកម្ម​គ្រីបតូ​ចំនួន​ពីរ​គឺ American Bitcoin Corporation (ABTC) និង World Liberty Financial (WLFI)។ ការ​កើន​ឡើង​ទ្រព្យសម្បត្តិ​យ៉ាង​គំហុក​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ក្រុមហ៊ុន ABTC បាន​ចុះ​បញ្ជី​នៅ Nasdaq ហើយ​កាក់ WLFI ក៏​បាន​បើក​ការ​ជួញដូរ​ជា​ផ្លូវការ​ផង​ដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Mr.POW បាន​បញ្ជាក់​ថា ចំនួន​នេះ​គ្រាន់តែ​ជា​តម្លៃ​លើ​ក្រដាស​ប៉ុណ្ណោះ ហើយ​អាច​នឹង​មិន​អាច​យក​មក​ប្រើប្រាស់​បាន​ទាំងអស់​នោះ​ទេ។ ព្រឹត្តិការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​អំពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​រវាង​នយោបាយ និង​ការ​វិនិយោគ។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​ថា តួនាទី​អាជីវកម្ម​របស់​គ្រួសារ Trump មិន​អាច​បំបែក​ចេញ​ពី​ឥទ្ធិពល​នយោបាយ​របស់​ពួក​គេ​បាន​ទេ។ លោក Eric Trump បាន​ឆ្លើយតប​ថា គ្រួសារ​របស់​លោក​បាន​ចាប់ផ្តើម​គាំទ្រ​គ្រីបតូ​បន្ទាប់ពី​រដ្ឋបាល​របស់​លោក Joe Biden បាន​ដាក់​សម្ពាធ​លើ​វិស័យ​ធនាគារ។ ទាំង ABTC និង WLFI សុទ្ធតែ​បាន​ជួប​ប្រទះ​នឹង​ការ​ប្រែប្រួល​តម្លៃ​យ៉ាង​ខ្លាំង។ ABTC បាន​ឡើង​ដល់​ចំណុច​កំពូល ហើយ​ធ្លាក់​មក​វិញ​ស្ទើរ​តែ​ដល់​តម្លៃ​ដើម​នៅ​ថ្ងៃ​ដំបូង ខណៈ WLFI បាន​ធ្លាក់​ចុះ​ជាង 40% នៅ​ថ្ងៃ​តែ​មួយ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

អ្នកស្នងតំណែង Cartier ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់ USDT ដើម្បីលាងលុយកខ្វក់ចំនួន 14.5 លានដុល្លារជាមួយក្រុមជួញដូរគ្រឿងញៀនរបស់ប្រទេសកូឡុំប៊ី

គ្រីបតូ

Donald Trump ប្រកាសថាគាត់កំពុងទទួលយកការបរិច្ចាគជារូបិយប័ណ្ណគ្រីបតូសម្រាប់យុទ្ធនាការប្រធានាធិបតីអាមេរិក

គ្រីបតូ

នាយកប្រតិបត្តិ Binance អះអាងថាមន្ត្រីនីហ្សេរីយ៉ាបានទាមទារប្រាក់សំណូកចំនួន 150 លានដុល្លារ

គ្រីបតូ

El Salvador បានបើកដំណើរការ Mempool space ដែលអនុញ្ញាតឱ្យសាធារណជនចូលមើលចំនួន Bitcoin ដែលប្រទេសបានកាន់កាប់

Advertise

Related Article

គ្រីបតូ

កាក់ FTT បានកើនឡើង 16.2% បន្ទាប់ពី FTX បានបើកដំណើរ Website សងសំណងជូនដល់អតិថិជន

camboswap2023-07-12
គ្រីបតូ

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីពិភាក្សាអំពីការបង្កើត "ទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូរបស់រុស្ស៊ី"

Camboswap - ខេមបូស្វេប2024-08-16
គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

បន្ទាប់ពី Apple លើកឡើងយ៉ាងខ្លីៗក្នុងរយៈពេល 3 វិនាទីអំពី Render Network បានធ្វើឱ្យតម្លៃ $RNDR បានកើនឡើង 11%

Camboswap - ខេមបូស្វេប2024-05-10

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English