CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ទិន្នន័យ GDP និង PCE អាមេរិក​ចេញ​ហើយដែលធ្វើឱ្យ Bitcoin ធ្លាក់​ក្រោម $110K

CamboSwap

2025-09-26

2114 View

យោង​តាម​ការិយាល័យ​វិភាគ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក (BEA) បាន​ប្រកាស​ទិន្នន័យ​សេដ្ឋកិច្ច​ត្រីមាស​ទី 2 របស់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី 25 ខែ​កញ្ញា ឆ្នាំ 2025។ ទិន្នន័យ​សំខាន់ៗ​ទាំងនេះ​បាន​បង្ក​ឱ្យ​មាន​ភាព​ប្រែប្រួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​គ្រីបតូ៖ 1. ទិន្នន័យ​សំខាន់ៗ​ដែល​បាន​ប្រកាស៖ • កំណើន GDP ត្រីមាស​ទី 2: ឡើង​ដល់ 3.8% ដែល​ខ្ពស់​ជាង​ការ​ព្យាករណ៍ (3.3%)។ នេះ​ជា​កំណើន​លឿន​បំផុត​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​អាមេរិក​នៅតែ​រឹងមាំ។ • សន្ទស្សន៍ PCE សំខាន់ (Core PCE) ត្រីមាស​ទី 2: ឡើង​ដល់ 2.6% ដែល​ខ្ពស់​ជាង​ការ​ព្យាករណ៍ (2.5%)។ ទិន្នន័យ​នេះ​បញ្ជាក់​ថា​អតិផរណា​នៅតែ​បន្ត​មាន​សម្ពាធ។ • អ្នក​ស្នើសុំ​ប្រាក់​ជំនួយ​អ្នក​គ្មាន​ការងារ​ធ្វើ: មាន 218,000 នាក់ ដែល​ទាប​ជាង​ការ​រំពឹង​ទុក (235,000 នាក់)។ 2. ផលប៉ះពាល់​លើ​ទីផ្សារ​គ្រីបតូ៖ • ភ្លាមៗ​បន្ទាប់ពី​ទិន្នន័យ​ចេញ​ផ្សាយ តម្លៃ Bitcoin បាន​ធ្លាក់​ចុះ​ដល់ $110,850 ដុល្លារ​អាមេរិក ខណៈ Ethereum បាន​ធ្លាក់​ដល់ $3,924 ដុល្លារ​អាមេរិក។ នៅ​ពេល​សរសេរ​រអត្ថបទ​នេះ តម្លៃ BTC បាន​ងើប​ឡើង​ដល់ $111,636 ដុល្លារ​អាមេរិក ហើយ ETH បាន​ឡើង​វិញ​ដល់ $4,000 ដុល្លារ​អាមេរិក ប៉ុន្តែ ETH នៅតែ​បន្ត​ធ្លាក់​ចុះ 4% ក្នុង​រយៈពេល 24 ម៉ោង។ 3. ការ​រំពឹង​ទុក​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់: ទិន្នន័យ​ដែល​ចេញ​មក​បាន​ធ្វើ​ឱ្យ​ការ​រំពឹង​ទុក​របស់​ទីផ្សារ​ថា Fed នឹង​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ 0.25% នៅ​ខែ​តុលា​បាន​ធ្លាក់​ចុះ​ពី 91.9% មក​ត្រឹម 83.4%។ ការ​ធ្លាក់​ចុះ​នៃ​ការ​រំពឹង​ទុក​នេះ​ដោយសារ​តែ​សេដ្ឋកិច្ច​អាមេរិក​បង្ហាញ​ភាព​រឹងមាំ​ជាង​មុន ទោះបីជា​ទីផ្សារ​ការងារ​មាន​សញ្ញា​ទន់ខ្សោយ​ខ្លះ​ក៏ដោយ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ether.fi នឹងប្រកាសអំពី Tokenomics និងព័ត៌មានសំខាន់នៅសប្តាហ៍ក្រោយ

បច្ចេកវិទ្យា

អាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី តម្រូវឱ្យទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ ដាក់ទ្រព្យសម្បត្តិរបស់អតិថិជនក្នុងមូលនិធិទំនុកចិត្ត (Trust fund)

វិនិយោគ

ស្ថាបនិក Ethereum លោក Vitalik Buterin បានផ្ដល់គន្លឹះក្នុងការវិនិយោគ ៖ ដោយបានសង្កត់ធ្ងន់ថាការវិនិយោគចម្រុះគឺជារឿងល្អ (Diversification is good) និងមិនគួរប្រើ Leverage លើសពី 2 ដង

គ្រីបតូ

សហរដ្ឋអាមេរិក បានសម្រេចចិត្តតម្លើង ពិតានបំណុល (Debt Celling) ដើម្បីដោះស្រាយបញ្ហាបំណុលជាតិ

Advertise

Related Article

គ្រីបតូ

Matrixport៖ តាមការវិភាគតម្លៃ Bitcoin ជាមធ្យមលើសពី $85,000 បាន 21 សប្តាហ៍ អាចចាត់ទុកជាសញ្ញាវិជ្ជមាននៃទីផ្សារកើនឡើង

Camboswap - ខេមបូស្វេប2025-01-15
គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

បន្ទាប់ពី Fetch.ai បានប្រកាសថានឹងធ្វើការរួមបញ្ជូលគម្រោង SingularityNET និង Ocean Protocol ជាគម្រោងតែមួយ កាក់ $AI ខាងលើមានការកើនឡើងទាំងអស់

camboswap2024-03-28
គ្រីបតូ

ថ្លៃសេវាប្រតិបត្តិការរបស់ Bitcoin បានធ្លាក់ចុះជាមធ្យម 0.65 ដុល្លារ

Camboswap - ខេមបូស្វេប2024-05-20

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English