CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Ripple បានធ្វើការទិញភាគហ៊ុន Exchange Bitstamp

CamboSwap

2023-05-26

614 View

Monica Long ប្រធានក្រុមហ៊ុន Ripple បាននិយាយថា ការទិញភាគហ៊ុនថ្មីៗរបស់ក្រុមហ៊ុនទៅលើ Exchange របស់អឺរ៉ុប Bitstamp នឹងជួយពង្រីកបន្ថែមទៀតនូវវត្តមានទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុន Ripple និងពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ។ យោងទៅតាម The Block Bitstamp គឺជាកាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំជាងគេទី 15 នៅលើពិភពលោកដោយគិតតាមបរិមាណជួញដូរ។ Monica Long បាននិយាយថា "Ripple មានតារាងតុល្យការដ៏រឹងមាំ ហើយយើងកំពុងស្វែងរកយ៉ាងសកម្មនូវឱកាសដើម្បីបន្តពង្រីកអាជីវកម្មរបស់យើង ដើម្បីពង្រីកអាជីវកម្មរបស់យើងលើសពីសហរដ្ឋអាមេរិក និងធ្វើអោយការទូទាត់របស់ក្រុមហ៊ុនយើងមានភាពជាអ្នកដឹកនាំសកលបន្ថែមទៀត" ។

យោងតាមរបាយការណ៍ក្រុមហ៊ុន Ripple បានទិញភាគហ៊ុន Bitstamp ពីក្រុមហ៊ុនមូលធនវិនិយោគរូបិយប័ណ្ណគ្រីបតូ Pantera នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ហើយ Galaxy Digital Holdings បានជួយសម្របសម្រួលអ្នកទិញ និងអ្នកលក់ក្នុងប្រតិបត្តិការដើម្បីមានភាពត្រឹមត្រូវ។ Monica Long បាននិយាយថា: " ដូច Ripple ដែរ Bitstamp មានប្រវត្តិចាក់ឫសយ៉ាងយូរ និងជ្រៅនៅក្នុងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ ហើយពួកគេគឺជា Exchange ដែលអាចទុកចិត្តបាន និងឈានមុខគេ ជាពិសេសនៅក្នុងផលិតផលសហគ្រាស និងស្ថាប័ន។ ពួកគេបានក្លាយជាដៃគូដ៏មានតម្លៃជាមួយ Ripple ហើយយើងមានសេចក្តីសោមនស្សរីករាយដែលមានឱកាសក្នុងការវិនិយោគលើការខិតខំប្រឹងប្រែងរបស់ពួកគេ ខណៈពេលដែលពង្រឹងទំនាក់ទំនងរបស់យើង។ " នាងបាននិយាយថា Ripple បានសហការជាមួយ Crypto Exchange ជាច្រើននៅជុំវិញពិភពលោក រួមទាំង Bitstamp ដើម្បីរួមបញ្ចូលសេវាកម្មថែរក្សា ឬគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូស្របច្បាប់។ ហើយជាក៏អាចធ្វើឱ្យផលិតផលទូទាត់របស់ Ripple កាន់តែមានប្រយោជន៍។ នាយកប្រតិបត្តិ Bitstamp លោក Jean-Baptiste Graftieaux បានកត់សម្គាល់ថា Ripple និង Bitstamp មានទំនាក់ទំនងយូរអង្វែងចាប់ពីឆ្នាំ 2017 ហើយលោកបានបន្ថែមថា: " យើងមានសេចក្តីរំភើបរីករាយក្នុងការបោះជំហានបន្ទាប់ ហើយអាចវិនិយោគរួមគ្នាដើម្បីធ្វើឱ្យអនាគតនៃរូបិយប័ណ្ណគ្រីបតូកាន់តែមានសុវត្ថិភាព សុវត្ថិភាព និងអាចចូលដំណើរការបានសម្រាប់ស្ថាប័ននានាជុំវិញពិភពលោក។ "

Ripple បានកំពុងស្ថិតក្នុងការទិញយកអាជីវកម្មថ្មីៗ នាពេលថ្មីៗនេះ ដោយនៅដើមខែនេះបានចំណាយប្រាក់ចំនួន 250 លានដុល្លារសម្រាប់ការទិញយកនូវក្រុមហ៊ុនស្វីស Metaco ដែលធ្វើអាជីវកម្មគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ។ ការទិញយកអាជីវកម្មថ្មីៗនេះ កើតឡើងនៅពេលដែល Ripple នៅតែជាប់គាំងនៅក្នុងជម្លោះរយៈពេលជាច្រើនឆ្នាំជាមួយគណៈកម្មការមូលបត្រអាមេរិក (SEC) ។ ក្នុងឆ្នាំ 2020 SEC បានចោទប្រកាន់ Ripple ពីការរៃអង្គាសប្រាក់ដោយខុសច្បាប់ចំនួន $1.3 ពាន់លានដុល្លារតាមរយៈការលក់ XRP tokens ។ ប៉ុន្ដែរឿងក្ដីមួយនេះចៅក្រមសហព័ន្ធរបស់សហរដ្ឋអាមេរិកអាចសម្រេចលើបណ្តឹងនេះភ្លាមៗនៅឆមាសទីមួយនៃឆ្នាំនេះ

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Coinbase និង CEO កំពុងប្រឈមមុខនឹងបណ្តឹងថ្មីសម្រាប់ការចោទប្រកាន់ថាបានបោកប្រាស់វិនិយោគិន

គ្រីបតូ

Robinhood ទទួលបានការជូនដំណឹងអំពី Wells Notice របស់ US SEC ស្តីពីអាជីវកម្មគ្រីបតូ

គ្រីបតូ

អ្នកស្នងតំណែង Cartier ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់ USDT ដើម្បីលាងលុយកខ្វក់ចំនួន 14.5 លានដុល្លារជាមួយក្រុមជួញដូរគ្រឿងញៀនរបស់ប្រទេសកូឡុំប៊ី

គ្រីបតូ

Donald Trump ប្រកាសថាគាត់កំពុងទទួលយកការបរិច្ចាគជារូបិយប័ណ្ណគ្រីបតូសម្រាប់យុទ្ធនាការប្រធានាធិបតីអាមេរិក

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English