CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

កំពូល Crypto Exchanges ទាំង 5 របស់កូរ៉េខាងត្បូង ផ្សព្វផ្សាយយុទ្ធសាស្រ្តអនុលោមភាព ដើម្បីតាមដានសកម្មភាពខុសច្បាប់

CamboSwap

2023-07-28

763 View

ព័ត៌មាននៅថ្ងៃទី 28 ខែកក្កដានេះ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េខាងត្បូង (FSC) អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបានជួបប្រជុំជាមួយអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត (VASPs) ដើម្បីពង្រឹងការអនុលោមតាមច្បាប់។ ទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូកំពូលទាំងប្រាំនៅក្នុងប្រទេសកូរ៉េខាងត្បូង រួមមាន Upbit, Bithumb, Coinone, Korbit និង Gopax ទាំងអស់បានបង្កើតប្រព័ន្ធអនុលោមភាពដើម្បីតាមដានសកម្មភាពខុសច្បាប់។ កិច្ចប្រជុំបានលាតត្រដាងថា Upbit បានបង្កើតប្រព័ន្ធរកឃើញប្រតិបត្តិការមិនប្រក្រតីដោយប្រើបញ្ញាសិប្បនិម្មិត (AI) ។ Bithumb បានបង្កើតមុខងារមួយដែលអាចបិទប្រតិបត្តិការជួញដូរដោយស្វ័យប្រវត្តិ នៅពេលដែលមុខងាររកឃើញថាប្រតិបត្តិការមួយនេះពាក់ព័ន្ធទៅនឹងការលាងលុយខ្មៅ។ Coinone បានពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យ "អាសយដ្ឋានកាបូបហានិភ័យ" ដែលទាក់ទងនឹងគ្រោះថ្នាក់ហិរញ្ញវត្ថុ។ Korbit បានណែនាំប្រព័ន្ធគ្រប់គ្រងពេលវេលាជាក់ស្តែង និងប្រព័ន្ធត្រួតពិនិត្យបន្ទាប់បន្សំសម្រាប់ដំណាក់កាលនីមួយៗនៃការរាយការណ៍ប្រតិបត្តិការគួរឱ្យសង្ស័យ (STR) ។ Gopax បានបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ដើម្បីឆ្លើយតបភ្លាមៗចំពោះសំណើផ្អាកគណនីទាក់ទងនឹងឧក្រិដ្ឋកម្មដូចជាការបន្លំជាសំឡេង។ តាមរយៈការប្តេជ្ញាចិត្តជាសមូហភាព អ្នកចូលរួមបានសន្យាថានឹងពង្រឹងកិច្ចសន្ទនារួមគ្នាជុំវិញការកែលម្អសមត្ថភាពអនុលោមភាព ពួកគេគ្រោងជួបរៀងរាល់ 2-3 ខែទៅមុខ ដើម្បីរក្សាការប្តេជ្ញាចិត្តនេះ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ស្ថាបនិក Paxful ព្យាករណ៍៖ Ethereum នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​សំខាន់​សម្រាប់​ក្រុមហ៊ុន

គ្រីបតូ

ភាព​លេចធ្លោ​របស់ Bitcoin ប្រហែលជា​បាន​ដល់​ចំណុច​កំពូល​ ដោយបច្ចុប្បន្នមានការបង្វិល​មូលធនមកទីផ្សារ Ethereum

គ្រីបតូ

ជាង 90% នៃ​អាសយដ្ឋាន Ethereum កំពុង​រក​បាន​ប្រាក់ចំណេញ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែធ្នូ ឆ្នាំ 2024

គ្រីបតូ

រូប​សំណាក Satoshi នៅ​ទីក្រុង Lugano ប្រទេស​ស្វីស​ត្រូវ​បាន​គេ​លួច ផ្តល់​រង្វាន់ 0.1 BTC សម្រាប់​ព័ត៌មាន

Advertise

Related Article

បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

ក្រុម Hacker របស់កូរ៉េខាងជាអ្នក Hack យករូបិយប័ណ្ណគ្រីបតូ ជាង 100 លានដុល្លារ ពីកាបូប Atomic Wallet

camboswap2023-06-15
បច្ចេកវិទ្យា

Robinhood នឹង Delist កាក់ $ADA, $Matic និង $SOl នៅថ្ងៃទី 27 ខែមិថុនា

camboswap2023-06-10
បច្ចេកវិទ្យា

ក្រុមហ៊ុន web3 នៅ ហុងកុង កំពុងចំណាយចន្លោះពី 2.55 លានដុល្លារ ទៅ 25.5 លានដុល្លារសម្រាប់អាជ្ញាប័ណ្ណអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត (VASP)

camboswap2023-06-28

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English