CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Fed បានផ្អាកការតម្លើង អត្រាការប្រាក់ ដែលធ្វើអោយតម្លៃ Bitcoin មិនមានការធ្លាក់ចុះខ្លាំង

CamboSwap

2023-09-21

620 View

ធនាគារកណ្តាលអាមេរិក (U.S Federal Reserve) បានសម្រេចចិត្តផ្អាកការតម្លើងអត្រាការប្រាក់របស់ខ្លួន ដោយរក្សាអត្រាការប្រាក់គោលនៅកម្រិតចន្លោះពី 5.63-5.87% ដដែល អស់រយៈពេល 22 ឆ្នាំ។ ការសម្រេចចិត្តនេះ គឺដោយសារតែ Fed ចង់ប្រមូលទិន្នន័យបន្ថែមដើម្បីធ្វើការសិក្សាពីផលប៉ះពាល់នៃការតម្លើងអត្រាការប្រាក់ពីមុនៗមកលើសេដ្ឋកិច្ចរបស់អាមេរិក។ បើគិតចាប់តាំងពីខែមីនា ឆ្នាំ 2022 ធនាគារកណ្តាល Fed បានតម្លើងអត្រាការប្រាក់ចំនួន 11 ដង និងអាចរក្សាស្ថិរភាពនៃការតម្លើងបាន 2 ដង ហើយក៏សម្រេចចិត្តផ្អាកវិញ នៅក្នុងខែកញ្ញានេះ។ ការព្យាករណ៍សេដ្ឋកិច្ចចុងក្រោយបង្អស់របស់ Fed បង្ហាញថា Fed នឹងកាត់បន្ថយអត្រាការប្រាក់តិចជាងមុននៅឆ្នាំ 2024 ដែលបង្ហាញពីទំនុកចិត្តរបស់ Fed នៅក្នុងសេដ្ឋកិច្ចដែលមានស្ថិរភាព បើប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណពីមុនៗ។ បន្ទាប់ពីព័ត៌មានត្រូវបានចេញផ្សាយ ទីផ្សារគ្រីបតូគឺមានភាពរាបស្មើ។ នៅប៉ុន្មាននាទីបន្ទាប់ពីធនាគារកណ្តាលអាមេរិក (U.S Federal Reserve) បានប្រកាសព័ត៌មាននេះ តម្លៃនៃ Bitcoin នៅតែជិត $27,200 ហើយបន្ទាប់មកបានធ្លាក់ចុះយ៉ាងខ្លីប្រហែល 1% មកនៅត្រឹម 26,900 ដុល្លារ។ ការសម្រេចចិត្តការផ្អាកលើកទីពីរនេះគឺស្របតាមការរំពឹងទុករបស់ទីផ្សារដូច្នេះទើបធ្វើអោយតម្លៃទីផ្សារ Bitcoin មិនមានការប្រែប្រួលខ្លាំងដូចពីមុន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

CZ: វិនិយោគិនគួរតែចូលរួមក្នុងការគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវនៅពេលដែល Bitcoin ឡើងដល់កម្រិតខ្ពស់ជាបន្តបន្ទាប់

គ្រីបតូ

តម្លៃទីផ្សារសរុបនៃរូបិយប័ណ្ណគ្រីបតូគឺហៀបនឹងលើសពី GDP របស់ប្រទេសបារាំង ហើយតម្លៃទីផ្សាររបស់ Bitcoin បានលើសពី GDP នៃប្រទេសអេស្ប៉ាញ

គ្រីបតូ

ដំបូន្មានសម្រាប់អ្នកចាប់ផ្តើមថ្មីក្នុងទីផ្សារគ្រីបតូដែលមានទុនតិច

គ្រីបតូ

សមាជិកព្រឹទ្ធសភាអាមេរិកស្នើមានឱ្យការទិញ Bitcoin ចំនួន 1 លានគ្រាប់ ក្នុងរយៈពេល 5 ឆ្នាំអាចនឹងត្រូវបានអនុម័តក្នុងរយៈពេល 100 ថ្ងៃបន្ទាប់ពីការចាប់ផ្តើមអាណត្តិទីពីររបស់លោក Donald Trump

Advertise

Related Article

គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

camboswap2023-11-22
គ្រីបតូ

ថ្លៃសេវាប្រតិបត្តិការរបស់ Bitcoin បានធ្លាក់ចុះជាមធ្យម 0.65 ដុល្លារ

Camboswap - ខេមបូស្វេប2024-05-20
គ្រីបតូ

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីពិភាក្សាអំពីការបង្កើត "ទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូរបស់រុស្ស៊ី"

Camboswap - ខេមបូស្វេប2024-08-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English