CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

មូលហេតុដែល Bitcoin បានឡើងដល់ $30,000 ហើយបានធ្លាក់ចុះមកវិញដែលបណ្ដាល ឱ្យអ្នកវិនិយោគមានការខាតបង់ជាង $100 លានដុល្លារ

CamboSwap

2023-10-17

509 View

តើម្សិលមិញមានរឿងអ្វីកើតឡើង បានជា BTC កើនឡើងដល់ $30,000 ភ្លាមៗ ហើយធ្លាក់មកវិញ ត្រឹមតែប៉ុន្មាននាទី? Cointelegraph បានរាយការណ៍ថាគណៈកម្មការមូលបត្រអាមេរិក (SEC) បានអនុញ្ញាត្ត iShares Bitcoin Spot ETF របស់ BlackRock ជាផ្លូវការដែលធ្វើអោយគ្រប់គ្នា FOMO ចូលទិញ BTC ក្នុងពេលជាមួយគ្នានេះ តម្លៃនៃ Bitcoin បានកើនឡើងតម្លៃលើសពី $30,000 ដុល្លារអាមេរិក ដែលមានការកើនឡើងជាង 10% ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែព័ត៌មានមួយនេះត្រូវបានមានការសាកសួរ និងសង្ស័យជាបន្តបន្ទាប់ដោយអ្នកវិភាគ Bloomberg លោក James Seyffart និងអ្នកដទៃទៀត។ មិនយូរប៉ុន្មាន អ្នករាយការណ៍របស់ Fox Business លោក Eleanor Terrett បានសរសេរថា " ព័ត៌មានខាងលើវាជាព័ត៍មានមិនពិត ដោយលោកបានសាកសួរជាមួយ Blackrock ដោយលោកបានបញ្ជាក់ថា Bitcoin Spot ETF របស់ BlackRock កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ SEC នៅឡើយ មិនទាន់មានការអនុញ្ញាត្តពី SEC ទេ"។ បន្ទាប់ពីដឹងថាព័ត៌មានខាងលើជាព័ត៌មានក្លែងក្លាយ BTC បានមានការធ្លាក់ចុះតម្លៃមកក្រោម $28,000 ដុល្លារម្តងទៀតក្នុងរយៈពេលខ្លីមួយ ដែលការប្រែប្រួលតម្លៃមួយនេះបានធ្វើអោយអ្នកវិនិយោគដែលកំពុង Trade Future នៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូទាំងមូលបានខាតបង់លើសពី $100 លានដុល្លារ។ បន្ទាប់ពីមានការប្រែប្រួលខាងលើនេះមក Cointelegraph បានលុប tweet របស់ខ្លួនជាបន្តបន្ទាប់ហើយបានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈ ដោយ Cointelegraph បានធ្វើការផ្សព្វផ្សាយព័ត៌មានដោយមិនបានធ្វើការផ្ទៀងផ្ទាត់ពីប្រភពច្បាស់លាស់។ នៅម៉ោងប្រហែល 6 ព្រឹកនេះ Cointelegraph បានពន្យល់អំពីរឿងរ៉ាវទាំងមូលនៃឧប្បត្តិហេតុនេះ: យើងអាចមើលបានតាមការសន្ទនាផ្ទៃក្នុងរបស់បុគ្គលិក Cointelegraph ដែលបង្ហាញអំពីដើមហេតុដែលពួកគេបង្ហោះព័ត៌មានក្លែងក្លាយមួយនេះ

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

បញ្ហាកកស្ទះរបស់ប្លុកឆេន Solana បានបណ្ដាលឱ្យគម្រោងគ្រីបតូជាច្រើនធ្វើការពន្យារពេលការបើកដំណើរការ

គ្រីបតូ

ករណីវាយប្រហារថ្មី Address Poisoning Attacks ! Copy Address ខ្លួនឯងបែរជាចេញ Address របស់ Hacker

គ្រីបតូ

មានពាក្យចចាមអារ៉ាម ថា MetaMask អាចនឹងមានការចេញរូបិយប័ណ្ណគ្រីបតូផ្ទាល់ខ្លួន ហើយ MetaMask កំពុងរួមបញ្ជូល Bitcoin Blockchain ចូលទៅក្នុងការបូបរបស់ខ្លួន

គ្រីបតូ

10x Research : 4 - 6 ខែខាងមុខ Miner អាចមានការលក់ Bitcoin ដែលមានតម្លៃ 5 ពាន់លានដុល្លារ

Advertise

Related Article

គ្រីបតូ

ស្ថាបនិក Ethereum លោក Vitalik Buterin ឆ្លើយតបទៅនឹង "Solana កាន់តែខ្លាំងឡើង ហើយមនុស្សជាច្រើនជឿថាវាបានក្លាយជាគូប្រជែងដ៏សំខាន់បំផុតរបស់ Ethereum"

Camboswap - ខេមបូស្វេប2024-11-16
គ្រីបតូ

តម្លៃ Bitcoin បានកើនឡើងដល់ $138,000 នៅក្នុង Binance.US

camboswap2023-06-21
គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English