CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

កម្មវិធី Ledger Live ក្លែងក្លាយបានលួចដាក់ចូលទៅក្នុង App Store របស់ Microsoft ដែលបណ្ដាលឱ្យ BTC​ ចំនួន16.8 ដែលស្មើនឹង $588,000 ត្រូវបានផ្ទេរទៅកាបូបរបស់អ្នកបោកប្រាស់

CamboSwap

2023-11-06

610 View

នៅថ្ងៃទី6 ខែវិច្ឆិកា ទឹកប្រាក់ចំនួន $588,000 ជា Bitcoin ត្រូវបានគេលួចដោយសារតែការទាញយកកម្មវិធី Ledger Live ក្លែងក្លាយនៅលើ app store របស់ Microsoft ។ ការបោកប្រាស់នេះត្រូវបានគេស្គាល់ថាជាការក្លែងបន្លំធ្វើជា "Ledger Live Web3" ដែលត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី 5 ខែវិច្ឆិកា។ វាបានបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យគិតថាពួកគេកំពុងទាញយក "Ledger Live" ពិតប្រាកដដើម្បីរក្សាទុករូបិយប័ណ្ណគ្រីបតូរបស់ពួកគេឱ្យនៅក្រៅបណ្តាញអ៊ីនធឺណេតដោយសុវត្ថិភាព។ បើតាមការរាយការណ៍ដោយ Blockchain.com BTC ចំនួន 16.8 ដែលមានតម្លៃស្មើនឹង $588,000 ត្រូវបានផ្ទេរទៅកាបូបរបស់អ្នកបោកប្រាស់ដោយប្រើអាសយដ្ឋានកាបូបចាប់ផ្ដើមដោយ "bc1q....y64q"។ យោងតាមការស៊ើបអង្កេតបន្តដោយ ZachXBT បានកត់សម្គាល់ថាក្រុមហ៊ុន Microsoft បច្ចុប្បន្នបានលុបកម្មវិធី Ledger Live ក្លែងក្លាយចេញពីវេទិការបស់ខ្លួនហើយ។ ដោយរឿងហេតុដំបូងបានចាប់ផ្តើមនៅថ្ងៃទី 24 ខែតុលា ទន្ទឹមមកដល់ពេលនេះអាសយដ្ឋានកាបូបរបស់អ្នកបោកប្រាស់បានទទួលបានទឹកប្រាក់ចំនួន $600,000 ជា Bitcoin ។ នេះមិនមែនជាលើកទីមួយទេដែលកម្មវិធី "Ledger Live" ក្លែងក្លាយបានចូលទៅក្នុង App Store របស់ Microsoft ។ កាលពីមុន Ledger បានរំលឹកអ្នកប្រើប្រាស់ម្តងហើយម្តងទៀតថាត្រូវធ្វើការតម្លើង ឬ ទាញយកតែមួយគត់គឺចេញពីគេហទំព័រផ្លូវការរបស់ខ្លួន មិនមែនជាវេទិកាកម្មវិធីផ្សេងៗនោះទេ។ ទោះបីជាមានគំរូក្លែងបន្លំជាច្រើនក៏ដោយ Microsoft ហាក់ដូចជាបរាជ័យក្នុងការទប់ស្កាត់ការលេចចេញនូវកម្មវិធីក្លែងក្លាយទាំងអស់ ដូច្នេះអ្នករងការខាតបង់មួយចំនួនគិតថា Microsoft គួរតែទទួលខុសត្រូវខ្លះ។ បច្ចុប្បន្ន Cointelegraph បានទាក់ទងទៅ Microsoft ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបទេ។ Ledger ក៏មិនទាន់បានធ្វើអត្ថាធិប្បាយលើបញ្ហានេះនៅឡើយទេ។ ដូច្នេះនៅក្នុងនេះដែល Admin សូមណែនាំយ៉ាងមុតមាំឱ្យអ្នកទាំងអស់គ្នាគួរទាញយកកម្មវិធីចេញពីគេហទំព័រផ្លូវការរបស់ ម្ចាស់គម្រោង។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Gate.io បានប្រកាសចូលទីផ្សារជប៉ុនជាផ្លូវការ

គ្រីបតូ

ក្រុមហ៊ុនច្បាប់រកចំណូលបាន ៧៥១ លានដុល្លារពីករណីក្ស័យធន Cryptocurrency ក្នុងឆ្នាំ ២០២៣

គ្រីបតូ

SEC ចាត់ទុក NFT ជាមូលបត្រ បង្កការភ័យខ្លាចដល់ទីផ្សារ NFT បានធ្វើឱ្យកាក់ BLUR និង TNSR មានការធ្លាក់ចុះ

គ្រីបតូ

ការលួចគណនី Kylian Mbappé បង្កឱ្យមានការកើនឡើង និងការធ្លាក់ចុះនៃកាក់ Meme $MBAPPE

Advertise

Related Article

បច្ចេកវិទ្យា

ក្រុមហ៊ុនយក្សរបស់ជប៉ុនក្រុមហ៊ុន Sony បានត្រៀមខ្លួនចូលក្នុងវិស័យ Web 3.0

camboswap2023-05-31
បច្ចេកវិទ្យា

និយតករចក្រភពអង់គ្លេស ៖ រូបភាព Crypto memes អាចត្រូវបានចាត់ទុកថាជា ការផ្សព្វផ្សាយហិរញ្ញវត្ថុ

camboswap2023-07-18
បច្ចេកវិទ្យា

Polygon និង Decentraland បានបញ្ជាក់ថាខ្លួននឹងរៀបចំពិធីបុណ្យតន្ត្រី Concert NFT ប្រចាំឆ្នាំរបស់ខ្លួននៅក្នុង metaverse នៅថ្ងៃទី 17 ខែមិថុនា

camboswap2023-06-17
បច្ចេកវិទ្យា

Elon Musk បដិសេធការចោទប្រកាន់ថាគាត់ជា 'Dogecoin Whale'

camboswap2023-06-18

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English