CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ការវិភាគស៊ីជម្រៅ នៃរចនាសម្ព័ន្ធនៃពហុស្រទាប់របស់ បច្ចេកវិទ្យាប្លុកឆេន : Layer 0 , Layer 1, Layer 2

CamboSwap

2023-11-14

616 View

បច្ចេកវិទ្យា Blockchain បានឆ្លងកាត់ដំណាក់កាលជាច្រើននៃការអភិវឌ្ឍន៍ ហើយរចនាសម្ព័ន្ធឋានានុក្រមផ្សេងៗគ្នាបានលេចចេញមក។ អត្ថបទនេះនឹងពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្រទាប់សំខាន់ៗចំនួនបីនៃ Blockchain៖ Layer 0, Layer 1 និង Layer 2 ។ ការលេចឡើងនៃស្រទាប់ Layer ទាំងនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងដោយបច្ចេកវិទ្យា Blockchain ដើម្បីធ្វើអោយប្រសើរឡើងនូវទំហំ ការអនុវត្ត និងបទពិសោធន៍អ្នកប្រើប្រាស់។

Layer 0 ៖ ស្រទាប់ពិធីការ (Protocol layer) Layer 0 គឺជាស្រទាប់ពិធីការ (Protocol) និងជាមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា Blockchain ។ ស្រទាប់នេះបានរួមបញ្ចូលនូវវិធីសាស្រ្ដដោះស្រាយការឯកភាពមូលដ្ឋានទាំងមូល (Consensus algorithm) , រចនាសម្ព័ន្ធមូលដ្ឋាននៃបច្ចេកវិទ្យាប្លុកឆេន (Blockchain) និង Network Protocol ។ Cosmos Polkadot, និង Avalanche គឺជាប្រភេទប្លុកឆេន Layer 0 ។ នៅស្រទាប់នេះ អ្នកអភិវឌ្ឍន៍ (Developer) ផ្តោតជាចម្បងលើសុវត្ថិភាពនៃបណ្តាញ Network កម្រិតនៃវិមជ្ឈការ (Decentrailize) និងមុខងារមូលដ្ឋាននៃបច្ចេកវិទ្យា Blockchain ។ ជាពិសេសនៅក្នុងស្រទាប់ Layer 0 ជាទូទៅមិនអាចផ្លាស់ប្តូរបានទេ ហើយការផ្លាស់ប្តូរតម្រូវឱ្យមានការយល់ស្របតាមយន្តការឯកភាព (Consensus algorithm) ដែលធ្វើឲ្យការផ្លាស់ប្តូរ Protocol មូលដ្ឋានមានភាពយឺតយ៉ាវ និងមានលក្ខណៈអភិរក្ស។ ដោយសារ Layer 0 គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធ Blockchain ទាំងមូលដូច្នេះ ស្ថិរភាព និងសុវត្ថិភាពរបស់វាមានសារៈសំខាន់ចំពោះបណ្តាញទាំងមូល។

Layer 1៖ ស្រទាប់ប្លុកឆេន (Blockchain Layer) Layer 1 គឺជាស្រទាប់ប្លុកឆេន (blockchain) ដែលបង្កើតឡើងនៅលើ Layer 0 ។ នៅស្រទាប់នេះ អ្នកអភិវឌ្ឍន៍ (Developer) អាចបង្កើតកម្មវិធីវិមជ្ឈការផ្សេងៗគ្នា (DApps) និងកិច្ចសន្យាឆ្លាតវៃ (Smart Contract)។ Ethereum និង Binance Smart Chain គឺជាស្រទាប់ Layer 1 ដ៏ល្បីល្បាញបំផុតដែលអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ (Developer) បង្កើតកម្មវិធីវិមជ្ឈការ (DApps) តាមរយៈកិច្ចសន្យាឆ្លាតវៃ (Smart Contract)។ Layer 1 ជាធម្មតារួមបញ្ចូលធាតុដូចជា Consensus algorithm , Network Protocol , Cryptoeconomics និង Native Token ។ ការអភិវឌ្ឍន៍ស្រទាប់ Layer ទី 1 គឺផ្តោតជាចម្បងលើការធ្វើឱ្យប្រសើរឡើងនូវការអនុវត្ត, ការធ្វើមាត្រដ្ឋាន (Scalability) និងលំហូរប្រតិបត្តិការតាមរយៈបច្ចេកវិទ្យាBlockchain ។

Layer 2៖ ស្រទាប់បន្ថែម (Extension layer) Layer 2 គឺជាស្រទាប់ន្ថែមដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាការធ្វើមាត្រដ្ឋាននៃបច្ចេកវិទ្យាប្លុកឆេន (Blockchain)។ ស្រទាប់ Layer ទី 2 មានគោលបំណងកាត់បន្ថយបន្ទុកលើខ្សែសង្វាក់ Mainnet (Bitcoin, Ethereum) ដើម្បីបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយថ្លៃប្រតិបត្តិការដោយបង្កើត Protocol Layer 2 នៅលើ Main Chain ។ ដំណោះស្រាយទូទៅនៃស្រទាប់ Layer ទី 2 រួមមាន Lightning Network និង Rollups។ ស្រទាប់ Layer ទី 2 កាត់បន្ថយបន្ទុកលើខ្សែសង្វាក់ Mainnet (Bitcoin, Ethereum) ដើម្បីបង្កើតល្បឿនប្រតិបត្តិការ ដោយមិនចាំបាច់ត្រូវឆ្លងកាត់មក Mainnet រាល់ប្រតិបត្តិការនីមួយៗ ស្រទាប់ Layer ទី 2 នេះធ្វើឱ្យប្រព័ន្ធ blockchain កាន់តែមានភាពបត់បែន និងមានប្រសិទ្ធភាព។ ជាទូទៅស្រទាប់ Layer ទី 2 ដើរតួនាទីយ៉ាងសំខាន់នៅក្នុងផ្នែកដូចជា ហិរញ្ញវត្ថុវិមជ្ឈការ (DeFi) និង NFTs។ សរុបសេចក្តី ស្រទាប់ Layer 0 , ស្រទាប់ Layer ទី 1 និងស្រទាប់ Layer ទី 2 តំណាងឱ្យដំណាក់កាល និងកម្រិតផ្សេងៗនៃការអភិវឌ្ឍន៍បច្ចេកវិទ្យា Blockchain ។ Layer 0 ផ្តល់នូវ Protocol មូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យា Blockchain ហើយស្រទាប់ Layer 1 ត្រូវបានបង្កើតឡើងដើម្បីឱ្យអ្នកអភិវឌ្ឍន៍បង្កើត DApps និងកិច្ចសន្យាឆ្លាតវៃ (Smart Contract)។ ស្រទាប់ Layer ទី 2 ដោះស្រាយបញ្ហានៃលទ្ធភាពក្នុងការធ្វើមាត្រដ្ឋាននៃស្រទាប់ទី 1 និងធ្វើអោយប្រសើរឡើងនូវការអនុវត្ត និងបទពិសោធន៍អ្នកប្រើប្រាស់នៃប្រព័ន្ធ Blockchain ។ កម្រិតទាំងបីនេះរួមគ្នាលើកកម្ពស់វឌ្ឍនភាពជាបន្តបន្ទាប់នៃបច្ចេកវិទ្យា Blockchain ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ការធ្លាក់ចុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃ Bitcoin និងទីផ្សារភាគហ៊ុនអាស៊ី បន្ទាប់ពីពន្ធគយសកលរបស់រដ្ឋបាល Trump បានអនុវត្ត

គ្រីបតូ

ទូរស័ព្ទ Binance ? CoralApp បានបង្ហាញ CoralPhone ដែលជាស្មាតហ្វូនដំបូងគេក្នុងវិស័យ Web3 ដែលរួមបញ្ចូលគ្នានូវ បច្ចេកវិទ្យា AI

គ្រីបតូ

Vitalik បានបង្ហាញថាប្រាក់ខែប្រចាំឆ្នាំរបស់គាត់នៅមូលនិធិ Ethereum គឺ 139,500 ដុល្លារ

គ្រីបតូ

Binance គាំទ្រការផ្លាស់ប្តូរ Polygon (MATIC) ទៅជា POL និងបញ្ចប់គូជួញដូរ MATIC

Advertise

Related Article

បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

ក្រុម Hacker របស់កូរ៉េខាងជាអ្នក Hack យករូបិយប័ណ្ណគ្រីបតូ ជាង 100 លានដុល្លារ ពីកាបូប Atomic Wallet

camboswap2023-06-15
បច្ចេកវិទ្យា

Robinhood នឹង Delist កាក់ $ADA, $Matic និង $SOl នៅថ្ងៃទី 27 ខែមិថុនា

camboswap2023-06-10
បច្ចេកវិទ្យា

ក្រុមហ៊ុន web3 នៅ ហុងកុង កំពុងចំណាយចន្លោះពី 2.55 លានដុល្លារ ទៅ 25.5 លានដុល្លារសម្រាប់អាជ្ញាប័ណ្ណអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត (VASP)

camboswap2023-06-28

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English