CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

គណៈកម្មការមូលបត្រហ្វីលីពីន (SEC) ៖ Binance មិនបានចុះបញ្ជីជាក្រុមហ៊ុន នៅក្នុង ប្រទេសហ្វីលីពីនទេ ហើយបានដំណើរការដោយគ្មានអាជ្ញាប័ណ្ណ

CamboSwap

2023-11-29

480 View

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់ គណៈកម្មការមូលបត្រហ្វីលីពីន (SEC) ថ្មីៗនេះ SEC ហ្វីលីពីនបានចេញការព្រមានអំពីប្រតិបត្តិការនៃទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូ Binance ដោយព្រមានថាអង្គភាពដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយ Binance អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ 21 ឆ្នាំ។ និយតករទីផ្សារក្នុងស្រុកបានអះអាងថា Binance "បាននិងកំពុងធ្វើសកម្មភាពផ្សព្វផ្សាយយ៉ាងសកម្មនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ" ដើម្បីលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យបើកគណនីជួញដូរ ជាមួយ Binance ប៉ុន្ដែអ្វីដែលសំខាន់នោះគឺ Binance មិនមានអាជ្ញាប័ណ្ណផ្លូវការពីនិយតករហ្វីលីពីនដើម្បីអនុញ្ញាតឱ្យមានសកម្មភាពបែបនេះទេ។ គណៈកម្មការមូលបត្រហ្វីលីពីនបានព្រមានថា "Binance មិនត្រូវបានចុះបញ្ជីជាក្រុមហ៊ុននៅក្នុងប្រទេសហ្វីលីពីនទេ ហើយបច្ចុប្បន្ន Binance បានបើកដំណើរការដោយគ្មានអាជ្ញាប័ណ្ណចាំបាច់ ឬការអនុញ្ញាតិឱ្យលក់ ឬផ្តល់មូលបត្រគ្រប់ប្រភេទនោះទេ"។ ទីភ្នាក់ងារប្រទេសហ្វីលីពីបានក្រើនរំលឹកអ្នកវិនិយោគកុំឱ្យចូលរួមក្នុងសកម្មភាពជាមួយក្រុមហ៊ុនណាដែលមិនមានការគ្រប់គ្រងពីគណៈកម្មការមូលបត្រហ្វីលីពីន។ ក្នុងពេលជាមួយគ្នានេះ SEC បានព្រមានអ្នកលក់ ភ្នាក់ងារ អ្នកផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពល (KOL) ដែលលើកទឹកចិត្តប្រជាជនហ្វីលីពីនឱ្យបើកគណនីនៅលើវេទិកាដែលមិនមានការគ្រប់គ្រងអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ 21 ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ 90,000 ដុល្លារ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Ripple បានធ្វើការទិញភាគហ៊ុន Exchange Bitstamp

គ្រីបតូ

ប្រទេសប្រេស៊ីលអនុម័តច្បាប់ពន្ធលើប្រាក់ចំណូលថ្មីទៅលើវិស័យរូបិយប័ណ្ណគ្រីបតូដែលប្រជាជនប្រេស៊ីលអាចបង់ពន្ធរហូតដល់ 15%

គ្រីបតូ

ប្រទេសអារ៉ាប់រួម បាន សហការ ជាមួយធនាគារកណ្តាលនៃ ទីក្រុងហុងកុងក្នុងការត្រួតពិនិត្យនិងអភិវឌ្ឍ ទ្រព្យសម្បត្តិឌីជីថល

វិនិយោគ

ក្រុមហ៊ុនធំៗដែលស្នើរសុំការបើកដំណើរការអាជីវកម្ម Bitcoin Spot ETF ជាច្រើនបាននិយាយថាពួកគេរំពឹងថានឹងទទួលបានការយល់ព្រមចុងក្រោយនៅចុងថ្ងៃអង្គារឬថ្ងៃពុធ

Advertise

Related Article

បច្ចេកវិទ្យា

Robinhood នឹង Delist កាក់ $ADA, $Matic និង $SOl នៅថ្ងៃទី 27 ខែមិថុនា

camboswap2023-06-10
បច្ចេកវិទ្យា

ក្រុម Hacker របស់កូរ៉េខាងជាអ្នក Hack យករូបិយប័ណ្ណគ្រីបតូ ជាង 100 លានដុល្លារ ពីកាបូប Atomic Wallet

camboswap2023-06-15
បច្ចេកវិទ្យា

សំណើពន្ធលើការជីកយករ៉ែ Bitcoin របស់សហរដ្ឋអាមេរិកត្រូវបានលុបចោល

camboswap2023-05-30
បច្ចេកវិទ្យា

និយតករចក្រភពអង់គ្លេស ៖ រូបភាព Crypto memes អាចត្រូវបានចាត់ទុកថាជា ការផ្សព្វផ្សាយហិរញ្ញវត្ថុ

camboswap2023-07-18

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English