CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តើ BRC-20 ជាអ្វី?

CamboSwap

2023-12-19

1486 View

តើ BRC-20 ជាអ្វី? BRC-20 តំណាងឱ្យ "Bitcoin Request for Comment: Token Standard 20" ហើយជាស្តង់ដារពិសោធន៍ (Experiment) សម្រាប់ធ្វើការ Mint ឬ អាចធ្វើការផ្ញើ Fungible Tokens នៅលើ Bitcoin blockchain ។ Fungible Tokens មានន័យថា និមិត្តសញ្ញាថូខឹននីមួយៗមានតម្លៃ និងមុខងារដូចគ្នា ហើយអាចផ្លាស់ប្តូរជាមួយនិមិត្តសញ្ញាថូខឹនផ្សេងទៀតនៃប្រភេទដូចគ្នា។ ថូខឹន (Fungible tokens) ទាំងនេះគឺដូចជាទ្រព្យសម្បត្តិបន្ថែមដែលត្រូវបានបង្កើតឡើងនៅលើ Bitcoin ដែលថូខឹននីមួយៗមានតម្លៃ និងគោលបំណងរាងៗខ្លួន។ និយាយឱ្យមានភាពងាយស្រួល Bitcoin គឺជារូបិយប័ណ្ណគ្រីបតូដែលមានសុវត្ថិភាព និងមានតម្លៃ ប៉ុន្តែមុខងាររបស់វាមានកម្រិត។ BRC-20 អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍បង្កើតថូខឹនជា "កម្មវិធីបន្ថែម" ទៅ Bitcoin ដើម្បីបង្កើតមុខងារថ្មីបន្ថែមទៀតក្រៅពីការផ្ទេរប្រាក់ចេញ។ លក្ខណៈសំខាន់ៗមួយចំនួនរបស់ BRC-20៖ • Fungible: និមិត្តសញ្ញា BRC-20 នីមួយៗគឺដូចគ្នាបេះបិទ និងអាចផ្លាស់ប្តូរបានជាមួយនឹងនិមិត្តសញ្ញាផ្សេងទៀតដែលមានប្រភេទដូចគ្នា។ • ភាពសាមញ្ញ: មិនដូចស្តង់ដារថូខឹនផ្សេងទៀត BRC-20 មិនពាក់ព័ន្ធនឹងកិច្ចសន្យាឆ្លាតវៃស្មុគស្មាញទេ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបង្កើត និងគ្រប់គ្រងចំពោះថូខឹន។ • បង្កើតឡើងនៅលើ Bitcoin Blockchain: BRC-20 ទាញយកចំណុចពិសេសរបស់ Bitcoin ដូចជាប្រព័ន្ធសុវត្ថិភាព និងភាពជឿជាក់ដែលមាននៅលើ Bitcoin blockchain។ • ឱកាសថ្មី: BRC-20 អនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍បង្កើតប្រភេទផ្សេងៗនៃនិមិត្តសញ្ញាថូខិនដូចជា រូបិយប័ណ្ណសហគមន៍ (community currencies) កម្មសិទ្ធិនៃទ្រព្យសកម្ម (fractional ownership of assets) និងច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការកត់សម្គាល់ថា BRC-20 នៅតែស្ថិតក្នុងដំណាក់កាលដំបូងរបស់វា ហើយត្រូវបានចាត់ទុកថាជាការពិសោធន៍ (Experiment) ។ ខណៈពេលដែលវាទទួលបានសក្តានុពលយ៉ាងសំខាន់ក្នុងការពង្រីកមុខងាររបស់ Bitcoin ការអភិវឌ្ឍន៍ ប៉ុន្ដែការធ្វើតេស្តបន្ថែមទៀតគឺតម្រូវការជាចាំបាច់មុនពេលការអនុម័តយ៉ាងទូលំទូលាយ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

DeFi ក៏ត្រូវធ្វើ KYC ! ក្រសួងពន្ធដាររបស់សហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីព្រាងច្បាប់ទម្រង់ពន្ធលើទ្រព្យសម្បត្តិឌីជីថល

គ្រីបតូ

អ្នកចូលចិត្ត Bitcoin នៅក្នុងប្រទេសស្វីសកំពុងព្យាយាមម្តងទៀតដើម្បីបញ្ចុះបញ្ចូលប្រទេសខ្លួនឱ្យទទួលយក Bitcoin នៅក្នុងទុនបម្រុងរបស់ធនាគារកណ្តាល

គ្រីបតូ

SEC តម្រូវឱ្យ Terraform Lab និង Do Kwon បង់ប្រាក់ពិន័យដ៏ធំចំនួន 5.3 ពាន់លានដុល្លារ ហើយលទ្ធផលនៃការធ្វើបត្យាប័នកំពុងរង់ចាំ

គ្រីបតូ

តុលាការ Ontario ក្នុងប្រទេសកាណាដាបាន ប្តឹង Binance ពីបទបំពានច្បាប់មូលបត្រ

Advertise

Related Article

គ្រីបតូ

ស្ថាបនិក Ethereum លោក Vitalik Buterin ឆ្លើយតបទៅនឹង "Solana កាន់តែខ្លាំងឡើង ហើយមនុស្សជាច្រើនជឿថាវាបានក្លាយជាគូប្រជែងដ៏សំខាន់បំផុតរបស់ Ethereum"

Camboswap - ខេមបូស្វេប2024-11-16
គ្រីបតូ

តម្លៃ Bitcoin បានកើនឡើងដល់ $138,000 នៅក្នុង Binance.US

camboswap2023-06-21
គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

Trust Wallet រងការវាយប្រហារតាមរយៈការលួចបង្កប់កូដ (JS Injection) ដើម្បីលួចទិន្នន័យអ្នកប្រើប្រាស់

Camboswap - ខេមបូស្វេប2025-12-26

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English