CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bitcoin អាចធ្លាក់ដល់ចន្លោះពី 38,000 ដុល្លារទៅ 36,000 ដុល្លារអាមេរិកក្នុងរយៈពេលខ្លី បើសិនរយៈពេលវែងមុន Bitcoin Halving អាចធ្លាក់ដល់ 32,000 ដុល្លារអាមេរិក

CamboSwap

2024-01-24

1352 View

តម្លៃ Bitcoin បានធ្លាក់ចុះក្រោម $39,000 ជាលើកដំបូងក្នុងរយៈពេលជាង 50 ថ្ងៃ ដែលជាតម្លៃទាបបំផុតក្នុងរយៈពេលថ្មីៗនេះ ជាមួយនឹងការធ្លាក់ចុះ 21% ។ ការធ្លាក់ចុះនេះបានចាប់ផ្តើមនៅថ្ងៃទី 11 ខែមករា ហើយទាក់ទងនឹងការអនុម័តរបស់គណៈកម្មការមូលបត្រអាមេរិក (SEC) នៃ Bitcoin Spot ETF ។ កត្តាជាច្រើនបានជះឥទ្ធិពលដល់តម្លៃ Bitcoin រួមទាំងព័ត៌មាននៃការលក់ចេញពី Grayscale Bitcoin Trust (Grayscale Bitcoin Trust) បន្ទាប់ពី SEC បានអនុម័ត Bitcoin Spot ETF ។ សម្ពាធនៃការលក់ Bitcoin (1) យោងតាមស្ថិតិពី CC15Capital, នៅថ្ងៃទី 22, Bitcoin Spot ETF ត្រូវបានគេលក់ចេញចំនួន 1,784 Bitcoins ​ហើយនៅយប់ថ្ងៃទី 22​ ក្រុមការងារទូទាត់ការក្ស័យធនរបស់ FTX បានលក់ GBTC មួយចំនួនធំដែលមានតម្លៃជិត 1 ពាន់លានដុល្លារ ។ សម្ពាធនៃការលក់ Bitcoin (2) សម្ពាធនៃការលក់មួយវិញទៀតក៏អាចមកពីការលក់ចេញពី Exchange Mt. Gox ដែលត្រូវបានគេរំពឹងថាអាចមានការលក់ bitcoins ប្រហែល 140,000 ដែលមានតម្លៃប្រហែល $5.51 ពាន់លានដុល្លារ។ ដើម្បីសងទៅកាន់ម្ចាស់បំណុល ដែលពាក់ព័ន្ធជាមួយនឹងករណី Hack ក្នុងឆ្នាំ 2014 ដែលបណ្ដាលឱ្យមានការបាត់បង់ Bitcoin ចំនួន 850,000 Bitcoins ។ អ្នកវិភាគបានកំណត់ថា Bitcoin អាចធ្លាក់ដល់ $34,000 ដល់ $38,000 នៅក្នុងលក្ខខណ្ឌនៃការវិភាគបច្ចេកទេសអ្នកវិភាគជាច្រើនបានកំណត់ថា Bitcoin នឹងត្រូវបានធ្លាក់តម្លៃក្នុងរយៈពេលខាងមុខនេះ។ Peter Brandt ដែលជា KOL ដែលមានអ្នកតាមដានច្រើនជាង 710,000 នាក់បាននិយាយថាយោងតាមការវិភាគរបស់គាត់តម្លៃ Bitcoin មិនអាចឡើងលើសពី $42,400 ហើយបច្ចុប្បន្ន Bitcoin ត្រូវបានអ្នកដែលកំពុង Short បានដាក់គោលដៅធ្លាក់ចុះទៅដល់ $34,700។ ម្យ៉ាងវិញទៀត Exchange Bitfinex ក៏បានបានចង្អុលបង្ហាញនៅថ្ងៃទី 22 ថាតម្លៃ Bitcoin ក្នុងរយៈពេលខ្លីអាចធ្លាក់ដល់ចន្លោះពី 38,000 ដុល្លារទៅ 36,000 ដុល្លារអាមេរិក បើសិនរយៈពេលវែងមុន Bitcoin Halving អាចធ្លាក់ដល់ 32,000 ដុល្លារអាមេរិក។ សរុបសេចក្ដីមក Bitcoin បានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដោយសារសម្ពាធលក់បន្ទាប់ពី SEC បានអនុម័ត Bitcoin ETF ,ការចុះខ្សោយនៃការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់ និងការសងសំណងត្រលប់ទៅកាន់ម្ចាស់បំណុល Exchange Mt. Gox ។ វិនិយោគិនគួរតែយកចិត្តទុកដាក់លើអារម្មណ៍ទីផ្សារ ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនូវកត្តាជាច្រើន មានការប្រុងប្រយ័ត្នក្នុងប្រតិបត្តិការរយៈពេលខ្លី ធ្វើពិពិធកម្មការវិនិយោគ និងបង្កើតផែនការរយៈពេលវែង។ អ្នកគួរតែពិគ្រោះជាមួយទីប្រឹក្សាវិនិយោគដែលមានជំនាញវិជ្ជាជីវៈមុនពេលវិនិយោគ និងធ្វើការសម្រេចចិត្តប្រកបដោយការប្រុងប្រយ័ត្ន។ ការវិនិយោគពាក់ព័ន្ធនឹងហានិភ័យ ដូច្នេះសូមបន្តដោយប្រុងប្រយ័ត្ន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

កាក់ Meme ពាក់ព័ន្ធនឹងឆ្កែរបស់ CZ ឈ្មោះ Broccoli ឡើងតម្លៃដល់ ២០ លានដុល្លារ

គ្រីបតូ

តម្លៃ Bitcoin រំពឹងថានឹងកើនលើស $100,000 នៅសប្តាហ៍នេះ

គ្រីបតូ

Michael Saylor និយាយថានៅឆ្នាំ 2045 តម្លៃ Bitcoin អាចឡើងដល់ 13 លានដុល្លារក្នុង ១កាក់

គ្រីបតូ

អ្នកជំនួញនៅ Las Vegas ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ 330 ឆ្នាំ ពីបទដំណើរការគម្រោង Crypto Ponzi តម្លៃ 24 លានដុល្លារ

Advertise

Related Article

វិនិយោគ

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុនឥណ្ឌា បង្កើតសេវាទូទាត់ QR code ឆ្លងប្រទេស

camboswap2024-02-17
វិនិយោគ

ក្រុមហ៊ុនធំៗដែលស្នើរសុំការបើកដំណើរការអាជីវកម្ម Bitcoin Spot ETF ជាច្រើនបាននិយាយថាពួកគេរំពឹងថានឹងទទួលបានការយល់ព្រមចុងក្រោយនៅចុងថ្ងៃអង្គារឬថ្ងៃពុធ

camboswap2024-01-06
វិនិយោគ

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ការ​ឡើង​ថ្លៃ​របស់ $ARB ? ដោយសារតែបច្ចេកវិទ្យាថ្មី Layer 3?

camboswap2024-01-06
វិនិយោគ

Bloomberg : Short Trader បានធ្វើការ Short ចំនួន $11 Billion ទៅលើភាគហ៊ុនដែលទាក់ទងទៅនឹងរូបិយប័ណ្ណគ្រីបតូ

camboswap2024-03-27

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English