CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

កម្មវិធីបញ្ជាពីចម្ងាយ AnyDesk ត្រូវបានវាយប្រហារ ហើយប្រភពកូដ និងសោឯកជនត្រូវបានលួច

CamboSwap

2024-02-05

1797 View

ប្រភព: techcrunch.com

AnyDesk បានចាត់វិធានការដោះស្រាយ រួមទាំងការដកហូតវិញ្ញាបនបត្រដែលទាក់ទងនឹងសុវត្ថិភាព ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដែលរងផលប៉ះពាល់ និងការអំពាវនាវឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយបំផុតនៃកម្មវិធី។ កម្មវិធីកុំព្យូទ័រពីចម្ងាយ AnyDesk បានចេញសេចក្តីណែនាំអំពីសុវត្ថិភាពនៅព្រឹកថ្ងៃសៅរ៍ ដោយបញ្ជាក់ថា ម៉ាស៊ីនមេរបស់ក្រុមហ៊ុនខ្លួនត្រូវបានវាយប្រហារដោយបណ្តាញ Hacker បានលួចផ្នែកខ្លះនៃប្រភពកូដ និងសោឯកជន។ យោងតាមលទ្ធផលស្វែងរករបស់ Shodan សហរដ្ឋអាមេរិក និង ចិន មានចំណុចរងគ្រោះរបស់ AnyDesk ច្រើនបំផុត និងការចែកចាយនៃការបញ្ចារពីចម្ងាយ AnyDesk ដែលរងផលប៉ះពាល់ទូទាំងពិភពលោកមានដូចខាងក្រោម (ច្រក 7070):

AnyDesk គឺជាដំណោះស្រាយផ្ទៃតុបញ្ចារពីចម្ងាយដ៏ពេញនិយមដែលប្រើជាទូទៅសម្រាប់ការគ្រប់គ្រង IT សហគ្រាស និងការចូលប្រើឯកសារពីចម្ងាយ។ ការវាយប្រហារនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពជាច្រើន ជាពិសេសចាប់តាំងពីកម្មវិធី AnyDesk(ស្រដៀងទៅនឹង TeamViewer) មានប្រជាប្រិយភាព​ ការវាយប្រហារបែបនេះជាការវាយប្រហារដ៍គួរអោយខ្លាចមួយ​ ក្នុងចំណោមការវាយប្រហារដូចជា ransomware និង APT​ ហើយជារឿយៗ កុំព្យូទ័ររបស់ជនរងគ្រោះ​ ត្រូវបានចូលប្រើប្រាស់ ជាបន្តបន្ទាប់ដោយក្រុមអ្នកវាយប្រហារដែលមានគំនិតអាក្រក់។ AnyDesk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ផ្តើមផែនការឆ្លើយតបសុវត្ថិភាពភ្លាមៗ នៅពេលដែលពួកគេបានរកឃើញភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធម៉ាស៊ីនមេ ហើយបានសហការជាមួយក្រុមហ៊ុនសុវត្ថិភាព CrowdStrike ដើម្បីស៊ើបអង្កេត។ វាមិនច្បាស់ទេថាតើអ្នកវាយប្រហារបានលួចទិន្នន័យអ្នកប្រើប្រាស់ឬអត់ ប៉ុន្តែ BleepingComputer បានបញ្ជាក់ពីការលេចធ្លាយនៃប្រភពកូដ និងសោឯកជន។

ប្រភព: techcrunch.com

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

វិនិយោគ

មូលហេតុ Bitcoin បានមានការឡើងយប់មិញ : ទស្សនារដ្ដី Forbes បាននិយាយថា ទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើ Bitcoin ពុងផ្លាស់ប្តូរជាបណ្តើរៗទៅជាការបើកចំហរ ហើយអនុញ្ញាតឱ្យប្រជាជនអាមេរិកទិញ Bitcoin ដើម្បីជាវិធីសាស្រ្ដក្នុងការទប់ស្កាត់នៃការធ្លាក់ថ្លៃលុយដុល្លារ

គ្រីបតូ

តម្លៃ Bitcoin បានទម្លុះតម្លៃដល់ $46,000 ! យោងតាមបទពិសោធន៍ 9 ឆ្នាំកន្លងមក Bitcoin​ នឹងមានការកើនឡើង 10% ក្រោយពេលចូលឆ្នាំចិន

គ្រីបតូ

សូម្បីតែ Whale ក៏គេ Farm Airdrop ! Justin Sun បានដាក់លុយ 662 លានដុល្លាអាមេរិក ទៅក្នុង Narrative ថ្មីគឺ Liquid Restaked Token (LRT)

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ក្នុងតម្លៃ ១០ពាន់លានដុល្លារ

Advertise

Related Article

បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

Robinhood នឹង Delist កាក់ $ADA, $Matic និង $SOl នៅថ្ងៃទី 27 ខែមិថុនា

camboswap2023-06-10
បច្ចេកវិទ្យា

ការខាតបង់សរុបពីករណីសន្តិសុខតាមអ៊ីនធឺណិតនៅសប្តាហ៍នេះលើសពី 120 លានដុល្លារ

camboswap2024-02-05
បច្ចេកវិទ្យា

Google និងសហភាពអឺរ៉ុបកំពុងសហការគ្នាបង្កើតច្បាប់ស្តីពី AI ដើម្បីទប់ស្កាត់ហានិភ័យនាពេលអនាគត

camboswap2023-05-29

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English