CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bitcoin បានកើនឡើងលើសពី 48,000 ដុល្លារអាមេរិក ហើយ Ethereum បានឡើងដល់ 2,500 ដុល្លារ! តើទីផ្សារនឹងមានការកើនឡើងរហូតដល់ពេលណា?

CamboSwap

2024-02-10

520 View

បន្ទាប់ពីចូលឆ្នាំចិនថ្ងៃដំបូង! Bitcoin បានកើនឡើងតម្លៃ $48,000 នៅប្រហែលម៉ោង 2:15 ព្រឹក ថ្ងៃទី 10 ។ ទោះបីជាវាបានធ្លាក់ចុះមកនៅត្រឹម $47,000 ប៉ុន្តែវានៅតែរក្សាការកើនឡើងប្រហែល 3.84% ។ សម្រាប់​ Ethereum បានកើនឡើងលើសតម្លៃ $2,500 នៅម៉ោង 8 យប់ថ្ងៃទី 9 ។ ទោះបីជាវាបរាជ័យក្នុងការទម្លុះតម្លៃខ្ពស់នៅ​ ប៉ុន្ដែវានៅតែមានការកើនឡើង 2.75% ។ យោងតាមទិន្នន័យរបស់ coinglass បរិមាណនៃការដាច់ Account នៅ 24 ម៉ោងចុងក្រោយបានឈានដល់ 158 លានដុល្លារអាមេរិក ដែលក្នុងនោះ Position Short ឈានដល់ 115 លានដុល្លារ។ នៅក្នុងនោះការបញ្ជាទិញទូទាត់ធំបំផុតគឺបានកើតឡើងនៅក្នុង ETH/BTC របស់ Binance ដែលមានតម្លៃ 1.92 លានដុល្លារ។ អ្វីដែលសំខាន់បំផុតនៅក្នុងការធ្លាក់ចុះនាពេលថ្មីៗនេះគឺលំហូរនៃការលក់ចេញរបស់ GBTC បានធ្លាក់ចុះដល់កម្រិតត្រឹមតែ 52 លានដុល្លារអាមេរិកនៅថ្ងៃទី 9 ខែកុម្ភៈនេះមានន័យសម្ពាធនៃការលក់លើ Bitcoin គឺបន្តធ្លាក់ចុះក្នុងរយៈពេលខ្លី។ លើសពីនេះទៀត យោងតាមអ្នកវិភាគរបស់ Bloomberg លោក James Seyffart ទំហំទ្រព្យសកម្មរបស់ Fidelity Wise Origin Bitcoin (FBTC) បានលើសពី 3 ពាន់លានដុល្លារ ហើយលំហូរចូលសុទ្ធនៃ ETFs ទាំងអស់នៅថ្ងៃទី 9 ខែកុម្ភៈ គឺខ្ពស់រហូតដល់ 400 លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍មុនរបស់លោក​ Markus Thielen ក៏បានព្យាករណ៍ថាជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃបរិយាកាសម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយរូបិយវត្ថុអំណោយផល ផលប៉ះពាល់នៃវដ្តនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងការកើនឡើងនៃតម្រូវការរូបិយប័ណ្ណគ្រីបតូពីវិនិយោគិនហិរញ្ញវត្ថុប្រពៃណី តម្លៃនៃ Bitcoin អាចឈានដល់ 70,000 ដុល្លារអាមេរិកនៅចុងឆ្នាំនេះ។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Binance Launchpool នឹង List Hamster Kombat (HMSTR) នៅថ្ងៃទី 19 ខែកញ្ញា

គ្រីបតូ

ប៉ូលីសប្រេស៊ីលរុះរើបណ្តាញឧក្រិដ្ឋជនដែលប្រើប្រាស់រូបិយប័ណ្ណគ្រីបតូដើម្បីលាងលុយ ពាក់ព័ន្ធជាង 9.7 ពាន់លានដុល្លារ

គ្រីបតូ

លោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាប្រធានាធិបតីទី 47 របស់សហរដ្ឋអាមេរិកជាផ្លូវការ

គ្រីបតូ

ធនាគារស្វីស UBS បានចេញផ្សាយប្រព័ន្ធ UBS Digital Cash ដែលជាប្រព័ន្ធទូទាត់ឆ្លងប្រទេសជាមួយបច្ចេកវិទ្យាប្លុកឆេន សម្រាប់ការផ្ទេរប្រាក់ដុល្លារអាមេរិក/អឺរ៉ូ/យន់ចិន

Advertise

Related Article

គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

camboswap2023-11-22
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

Bitcoin ត្រូវបានគេទាយថានឹងមានការធ្លាក់ថ្លៃនៅក្នុងខែមិថុនានេះ

camboswap2023-06-17

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English