CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

CamboSwap

2024-02-13

1469 View

ខែកុម្ភៈគឺជាខែដែលមានការចាប់អារម្មណ៏ខ្ពស់ ជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗកើតឡើងនៅក្នុងវិស័យគ្រីបតូនិងពិធីការផ្សេងទៀតក្រៅពី Bitcoin ខាងក្រោមនេះជាព្រឹត្តិការណ៍មួយចំនួនដែលត្រូវមើលក្នុងខែកុម្ភៈ៖ 1. ក្រុមហ៊ុនដំបូងដែលបើកដំណើរការ BTC ETF នៅហុងកុង? Harvest Global Investments គឺជាអ្នកគ្រប់គ្រងទ្រព្យសកម្មរបស់ចិនដ៏ធំមួយបានដាក់ពាក្យស្នើសុំ BTC ETF ដំបូងនៅហុងកុងកាលពីប៉ុន្មានសប្តាហ៍មុន។ ក្រុមហ៊ុនហិរញ្ញវត្ថុយក្សមួយទៀតគឺ Yibo Financial ក៏គ្រោងនឹងបើកដំណើរការ BTC ETF នៅក្នុងត្រីមាសទីមួយនៃឆ្នាំ 2024 ផងដែរ។ ប្រសិនបើ BTC Spot ETF ត្រូវបានអនុម័តនៅក្នុងទីក្រុងហុងកុង វានឹងទាក់ទាញការទិញ Bitcoin ចូលដ៏ធំ។ 2. ការចេញនិមិត្តសញ្ញាថូខឹនរបស់គម្រោង Starknet Starknet គឺជាគម្រោងសំខាន់មួយនៅក្នុង Ethereum Layer 2 ហើយជាបណ្តាញ ZK-Rollup Layer 2 ដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងនៅលើ Ethereum ។ និមិត្តសញ្ញាថូខឹន STRK របស់ Starknet ត្រូវបានគេរំពឹងថានឹងចេញនៅក្នុងខែកុម្ភៈ ដែលនឹងទាក់ទាញមូលនិធិ និងសកម្មភាពកាន់តែច្រើនទៅក្នុងប្រព័ន្ធអេកូរបស់វា។ 3. EigenLayer ត្រូវបានបើកដំណើរការឡើងវិញ EigenLayer គឺជា Restaking protocols ដ៏ធំបំផុតមួយនឹងបើកដំណើរការឡើងវិញសម្រាប់ការដាក់ប្រាក់ចូល។ Protocols ថាមវន្តនេះបានទាក់ទាញមូលនិធិយ៉ាងច្រើន ហើយមានប្រព័ន្ធអេកូឡូស៊ីជាច្រើននៅលើមូលដ្ឋានប្រចាំសប្តាហ៍។ 4. ការធ្វើតេស្តចុងក្រោយ នៃការ Upgrade Dencun របស់ Ethereum ការធ្វើតេស្តចុងក្រោយនៃការUpgrade Dencun របស់ Ethereum គ្រោងនឹងចេញផ្សាយនៅថ្ងៃទី 7 ខែកុម្ភៈ។ ការអាប់ដេតនេះណែនាំប្រូតូ-danksharding ដែលត្រូវបានគេរំពឹងថានឹងកាត់បន្ថយថ្លៃប្រតិបត្តិការ L2 យ៉ាងខ្លាំង ដែលធ្វើឱ្យវាកាន់តែមានតម្លៃសមរម្យ។ 5. Token Unlock វានឹងមានការ Unlock Token សំខាន់ៗមួយចំនួននៅក្នុងខែកុម្ភៈ រួមទាំង APT និង SAND។ 6. ព្រឹត្តិការណ៍ផ្សេងៗ ព្រឹត្តិការណ៍ផ្សេងទៀតដែលមានតម្លៃមើលរួមមានទិន្នន័យ CPI របស់សហរដ្ឋអាមេរិក កាលបរិច្ឆេទបន្ទាប់សម្រាប់បណ្តឹង Ripple-SEC និងសវនាការរបស់ CZ ។ ព្រឹត្តិការណ៍ទាំងនេះនឹងនាំមកនូវរឿងរ៉ាវថ្មីៗ និងឱកាសធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សាររូបិយប័ណ្ណគ្រីបតូក្នុងខែកុម្ភៈ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Fox Reporter: ការកើនឡើងនៃតម្លៃ Bitcoin អាចនាំឱ្យសេតវិមាន (White House) រឹតបន្តឹងបទប្បញ្ញត្តិទៅលើការជីកយក Bitcoin

គ្រីបតូ

ប្រទេស El Salvador បានរកប្រាក់ចំណេញពី Bitcoin ច្រើនជាង 40% នៃលុយវិនិយោគ

អន្តរជាតិ

បេក្ខជន​អភិបាលក្រុង​ពីរ​នាក់​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ទីក្រុង​ម៉ិកស៊ិក (Mexican)​ ​ក្នុងថ្ងៃតែមួយ

គ្រីបតូ

Bitcoin បានធ្លាក់ចុះក្នុងរយៈពេលខ្លីបន្ទាប់ពីបានបំបែកតម្លៃឡើងដល់ $64,000 នៅព្រឹកព្រលឹមនេះ

Advertise

Related Article

គ្រីបតូ

ស្ថាបនិក Ethereum លោក Vitalik Buterin ឆ្លើយតបទៅនឹង "Solana កាន់តែខ្លាំងឡើង ហើយមនុស្សជាច្រើនជឿថាវាបានក្លាយជាគូប្រជែងដ៏សំខាន់បំផុតរបស់ Ethereum"

Camboswap - ខេមបូស្វេប2024-11-16
គ្រីបតូ

Glassnode: តម្លៃរបស់ BTC គឺដើរទៅតាមវដ្ដមុនៗនៃ Bull Market

camboswap2024-01-31
គ្រីបតូ

The Sandbox បានបង្ហាញថាខ្លួនបានទិញ Meme tokens ចំនួន 6 រួមមាន DOGE, PEPE និង SHIB

Camboswap - ខេមបូស្វេប2024-06-19
គ្រីបតូ

បុរសជនជាតិចិនម្នាក់បានយកលេសវិនិយោគគ្រីបតូហើយបានបោកប្រាស់មិត្តភភ្តិខ្លួនឯងចំនួន 1លានយន់

Camboswap - ខេមបូស្វេប2024-04-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English