CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

CamboSwap

2024-02-16

1968 View

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត យោងតាមរយៈវេជ្ជបណ្ឌិត ផិត រ៉ាដា​​ ឯកទេសជំងឺទឹកនោមផ្អែម បាន ប្រាប់ពីផលវិបាកធំៗ អ្នកជំងឺទឹកនោមផ្អែមនឹងជួបនៅពេលគាត់ព្យាបាលមិនបានត្រឹមត្រូវ។ ដោយក្នុងនោះលោកវេជ្ជបណ្ឌិតបានបកស្រាយថា កាលណាអ្នកជំងឺប្រើប្រាស់ថ្នាំខាងក្រៅមានន័យថាគាត់ព្យាបាលមិនបានត្រឹមត្រូវមួយ ព្យាបាលដែរតែព្យាបាលត្រឹមត្រូវ។​អ៊ីចឹងបើអ្នកជំងឺគាត់ព្យាបាលមិនបានត្រឹមត្រូវគឈផលវិបាកដែលនៃជំងឺទឹកនោមផ្អែមនឹងកើតមានឡើងលើគាត់ដដែល។ ចំពោះផលវិបាកធំៗដែលអ្នកជំងឺទឹកនោមផ្អែមជួបគឺ ទី១ការខូចតម្រងនោមឬក៏ក្រលៀន ដែលតម្រូវឱ្យគាត់ត្រូវទៅលាងឈាម ឬក៏ដូរក្រលៀនចេញ។ ទី២គឺខូចសរសៃឈាមបេះដូង ឬក៏រីកបេះដូងដែលអាចធ្វើឱ្យអ្នកកើតជំងឺទឹកនោមផ្អែមងាយងបេះដូងស្លាប់បាន។ ទី៣គឺជួបប្រទះជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដែលអាចឱ្យគាត់ប្រទះបញ្ហាstrok(ធ្វើឱ្យគាត់ពិការមួយសំហៀងខ្លួន​ ឬក៏អាចខូចភ្នែក ងងឹតភ្នែក ដំបៅជើងអត់ជា។ល។ ដូច្នេះហើយប្រសិនណាអ្នកជំងឺព្យាបាលដោយប្រើប្រាស់ថ្នាំដោយខ្លួនឯងស្មើនឹងគាត់ព្យាបាលមិនបានត្រឹមត្រូវ។ ក្នុងករណីអ្នកជំងឺទឹកនោមផ្អែមគាត់ព្យាបាលត្រឹមត្រូវ លោកវេជ្ជបណ្ឌិត ផិត រ៉ាដា​​ ក៏បានបញ្ជាក់ថាគឺអាចមកពីកត្តា៣យ៉ាងធំៗសំខាន់ៗមានដូចខាងក្រោម។ កត្តាទី១​អ្នកជំងឺគាត់ប្រើប្រាស់ថ្នាំលើកដំបូងអត់ធូរស្បើយ ទើបធ្វើឱ្យគាត់គិតថាត្រូវតែដូរថ្នាំតែម្ដង។ ពេលខ្លះអ្នកជំងឺទៅទិញថ្នាំថែមខ្លួនឯង​ឬក៏ដកថ្នាំចេញខ្លះដោយខ្លួនឯង។ វេជ្ជបណ្ឌិតណែនាំថាធ្វើបែបហ្នឹងគឺមិនត្រឹមត្រូវនោះទេ ព្រោះជំងឺទឹកនោមផ្អែមនេះគេដឹងពីវិធីព្យាបាលរបស់វាហើយ។ ចឹងកាលណាគាត់ប្រើប្រាស់មិនទាន់ត្រូវដំបូង គេសេរេតែម្ដងទៅ២ដងគឺត្រូវវិញហើយ ដូច្នេះអ្នកជំងឺដូរថ្នាំផ្ដេសផ្ដាសវេជ្ជបណ្ឌិតបានប្រាប់ថាធ្វើបែបហ្នឹងគឺគ្រោះថ្នាក់មិនត្រឹមត្រូវទេ។ កត្តាទី២គឺតាមគ្នា​​មានន័យថាបើគាត់មានជំងឺទឹកនោមផ្អែម អ្នកផ្ទះគាត់ក៏មាន អ្នកជិតខាងគាត់ក៏កើត មិត្តភក្តិគាត់ក៏កើត តែគេលេបថ្នាំតិចជាងគាត់ហើយគេអត់ធ្វើទុក្ខហើយស្រួលខ្លួនគាត់ក៏លេបតាមគេដែរ។ កត្តានេះវេជ្ជបណ្ឌិតបានប្រាប់ថាគឺមាន​ច្រើនណាស់។ ដូច្នេះបងប្អូនដែលកើតជំងឺទឹកនោមផ្អែមឈប់ធ្វើបែបនេះមិនត្រឹមត្រូវនោះទេ មនុស្សម្នាក់ៗគឺឈឺមិនដូចគ្នា ការព្យាបាលក៏មិនដូចគ្នាដែរ ថ្នាំក៏មិនអាចលេបដូចគ្នាដែរ។ ព្រោះជួនកាលអ្នកកើតជំងឺទឹកនោមផ្អែមគាត់ខូចក្រលៀន ចឹងត្រូវបន្ថយថ្នាំ តែអ្នកមិនខូចតម្រងនោម មិនអាចលេបដូចគាត់បាននោះទេ។ កត្តាទី៣គឺបញ្ហាថវិកា គាត់ព្យាយាមបន្ថយថ្នាំប្រើប្រាស់ របស់គាត់ ទើបធ្វើឱ្យគាត់មានបញ្ហាព្រោះព្យាបាលមិនត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។ អាស្រ័យហេតុនេះហើយសម្រាប់បងប្អូនដែលកើតជំងឺទឹកនោមផ្អែម កុំចេះតែព្យាបាលតាមគ្នា ព្រោះមនុស្សម្នាក់ៗគឺមិនដូចគ្នាទេ។ ការព្យាបាលក៏មិនដូចគ្នាដែរសូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតណែនាំឱ្យបានត្រឹមត្រូវដើម្បីចៀសវាងបញ្ហាខូចតម្រងនោម ដាច់សរសៃឈាមខួរក្បាល ខូចភ្នែក គាំងបេះដូងជាដើម៕

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ទូរស័ព្ទ Binance ? CoralApp បានបង្ហាញ CoralPhone ដែលជាស្មាតហ្វូនដំបូងគេក្នុងវិស័យ Web3 ដែលរួមបញ្ចូលគ្នានូវ បច្ចេកវិទ្យា AI

គ្រីបតូ

Vitalik បានបង្ហាញថាប្រាក់ខែប្រចាំឆ្នាំរបស់គាត់នៅមូលនិធិ Ethereum គឺ 139,500 ដុល្លារ

គ្រីបតូ

Binance គាំទ្រការផ្លាស់ប្តូរ Polygon (MATIC) ទៅជា POL និងបញ្ចប់គូជួញដូរ MATIC

គ្រីបតូ

Gate.io បានប្រកាសចូលទីផ្សារជប៉ុនជាផ្លូវការ

Advertise

Related Article

សុខភាព

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

camboswap2024-02-16
សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

camboswap2024-02-16
សុខភាព

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

camboswap2024-02-16
សុខភាព

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English