CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ក្រុមអាហារជំនួយខួរក្បាល និង កម្ពស់កុមារ ម៉ាក់ប៉ាត្រូវ ឱ្យកូនញុំាកុំខាន

CamboSwap

2024-02-16

2021 View

អាហារគឺពិតជាសំខាន់ខ្លាំងបំផុតសម្រាប់ជួយកុមារឱ្យលូតលាស់ល្អ ទាំងរាងកាយ ខួរក្បាល កម្ពស់។ របបអាហារគឺជាតួឯកដ៏សំខាន់មិនអាចខ្វះបានសោះឡើយប្រសិនណាម៉ាក់ប៉ាចង់ឱ្យកូនៗអភិវឌ្ឍផ្នែកខួរក្បាលល្អ រាងកាយមាំមួន កម្ពស់លូតលាស់ល្អកុំរំលងរបបអាហារប៉ូវរាងលាយកុមារ៥មុខខាងក្រោមនេះ។ ជាការពិតណាស់ កូនជាកែវភ្នែកកូនជាបេះដូង ជាដង្ហើមរបស់ឪពុកម្ដាយ។ គ្រប់ឪពុកម្ដាយតែងចង់ឱ្យកូនៗកើតមានមានសុខភាពល្អ ស្អាតឆ្លាត។ ក៏ប៉ុន្ដែការចង់បានបែបនេះមិនមែនចេះតែអាចទៅរួចនោះទេ គឺត្រូវតែមានកត្តារួមផ្សំ ដូចជាការបង្ហាត់បង្រៀន និងរបបអាហារដែលកូនៗជាទីស្រឡាញ់របស់អ្នកត្រូវញុំារាប់តាំងពីតូចរហូតដល់ធំ។ ក្នុងនោះផងដែរ តាមរយៈគេហទំព័រ uclahealth.orgគេបានណែនាំរបបអាហារ៥មុខ ដែលម៉ាក់ប៉ាកុំចោលឱ្យសោះ​គួរឧស្សាហ៍ឱ្យកូនៗរបស់អ្នកញុំាឱ្យបានគ្រប់គ្រាន់។ ព្រោះអាហារទាំងនេះមានអត្ថប្រយោជម៍ជួយជំនួយខួរក្បាលកុមារឱ្យលូតលាស់ល្អ រួមទាំងឆាប់លូតកម្ពស់។ អាហារទាំងនោះមានដូចជាពពួក៖ -ស៊ុត៖ ស៊ុតនៅតែជាប់ជាអាហារដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់កុមារកំពុងលូតលាស់។ ក៏ព្រោះនៅក្នុងស៊ុតគឺមានផ្ទុកទៅដោយ វីតាមីនអេ ឌី វីតាមីនបេ១២ សារធាតុ lutein និង zeaxanthin ដែលមានអត្ថប្រយោជន៍ជំនួយខួរក្បាល រួមទាំងជំនួយសុខភាពភ្នែកផងដែរ។ បញ្ជាក់ប្រសិនណាកូនៗរបស់អ្នកមានបញ្ហាអាឡែហ្សីជាមមួយស៊ុតគួរកុំបង្ខំឱ្យកូនញុំា។ -បន្លែបៃតង៖ បន្លែបៃតង សម្បូរដោយជាតិដែក នឹងវីតាមីនច្រើនប្រភេទ ដែលមានប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់កុមារ។ តាមការសិក្សាស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថាកុមារដែលញុំាបន្លែបៃតង​សម្បូរជាតិដែកគ្រប់គ្រាន់ទំនងជាការការលូតលាស់ខួរក្បាល មានការយល់ដឹង ប្រសើរ ជាងក្មេងដែលមិនសូវញុំា។ -គ្រាប់ធញ្ញជាតិ៖ គ្រប់គ្នាគិតថាគ្រាប់ធញ្ញជាតិមិនសូវសំខាន់ តែតាមពិតគ្រាប់ធញ្ញជាតិគឺមានប្រយោជន៍ខ្លាំងណាស់​សម្រាប់សុខភាពរបស់កុមារ។ គ្រាប់ធញ្ញជាតិសម្បូរដោយអាស៊ីតខ្លាញ់ល្អៗជំនួយដល់ផ្នែកខួរក្បាល ជាពិសេសមានប្រយោជន៍ជំនួយដល់សុខភាពផ្លូវចិត្តរបស់កុមារ ធ្វើឱ្យក្មេងស្វាហាប់ ក្លាហ៊ាន និងឆ្លាតផងដែរ។ -សណ្ដែក៖ មានក្មេងៗភាគច្រើនមិនសូវចូលចិត្តញុំាសណ្ដែកទេ អាចថាមិនមានទម្លាប់ញុំាយូរញុំាម្ដងជាហេតុធ្វើឱ្យកុមារមិនសូវចូលចិត្ត។ ក៏ប៉ុន្ដែប្រសិនណាកុមារបានញុំាសណ្ដែកគ្រប់គ្រាន់គឺល្អខ្លាំងសម្រាប់ការលូតលាស់ ​ខួរក្បាល កម្ពស់ផងដែរ។​ ព្រោះនៅក្នុងសណ្ដែកសម្បូរសារធាតុរ៉ែ ដូចជាដែក ស័ង្កសី អាស៊ីតអូមេហ្គា៣ជាដើម សុទ្ធសឹងជាសារធាតុមិនអាចខ្វះបាន។ -គ្រឿងសមុទ្រ+សាច់គ្មានខ្លាញ់អាក្រក់៖ ក្រៅពីបន្លែផ្លែឈើ សាច់ក៏មានសារសំខាន់សម្រាប់ជួយទ្រទ្រង់រាងកាយ និងជំនួយដល់ការលូតលាស់ផងដែរ។ មានដូចជាគ្រឿងសមុទ្រនិង ប្រភេទសាច់គ្មានខ្លាញ់ដូចជា ត្រីជាដើម។ ចំពោះគ្រឿងសមុទ្រវិញមានដូចជា បង្គារ បង្កង ក្តាមជាដើមសុទ្ធតែសម្បូរវីតាមីន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

វិស័យទីផ្សារគ្រីបតូ ជាទូទៅបានធ្វើការ Correction មកវិញ ជាពិសេសគម្រោង AI រងផលប៉ះពាល់ខ្លាំង

គ្រីបតូ

OKG Research ៖ សហរដ្ឋអាមេរិកកាន់កាប់ 10% នៃ Bitcoin ពិភពលោក

គ្រីបតូ

អ្នកវិភាគ ETF របស់ Bloomberg៖ Rex ដាក់ពាក្យស្នើសុំ Doge ETF និង Trump ETF

គ្រីបតូ

MicroStrategy បន្ថែម Bitcoin ១១,០០០ ដែលមានតម្លៃជាង ១.១ ពាន់លានដុល្លារ

Advertise

Related Article

សុខភាព

តាមអ្នកជំនាញប្រាប់ ស្រីៗចូលចិត្តញុំាអាហារប្រភេទនេះ មុខឆាប់ចាស់ជាងវ័យខ្លាំងណាស់ បើដឹងហើយ ឈប់ញុំា ខ្លះទៅបើចង់មុខក្មេងបានយូរ

camboswap2024-02-16
សុខភាព

រឿង៥គួរចៀស រឿង៤គួរធ្វើ​ បើមិនចង់កើតជំងឺមហារីកតម្រងនោមយ៉ាងស្ងៀមស្ងាត់

camboswap2024-02-16
សុខភាព

ទម្លាប់អាក្រក់៣ ធ្វើអំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកនឹងឆាប់ខូចក្រលៀន ខូចភ្នែកប្រឈមគាំងបេះដូង លឿនបំផុត

camboswap2024-02-16
សុខភាព

សម្រាប់អ្នកឈឺក្រពះ! វិធីធម្មជាតិងាយៗកាត់បន្ថយអាការៈដំបៅក្រពះ

camboswap2024-02-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English