CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bloomberg : Short Trader បានធ្វើការ Short ចំនួន $11 Billion ទៅលើភាគហ៊ុនដែលទាក់ទងទៅនឹងរូបិយប័ណ្ណគ្រីបតូ

CamboSwap

2024-03-27

2957 View

ប្រភព: Bloomberg

យោងតាមរបាយការណ៍របស់ Bloomberg ខណៈពេលដែលមានការកើនឡើងនៃតម្លៃ Bitcoin បានជំរុញឱ្យមានការកើនឡើងនៃភាគហ៊ុនដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ ប៉ុន្ដែ Short Trader នៅតែភ្នាល់រាប់ពាន់លានដុល្លារដែលការប្រមូលផ្តុំគ្នា Short ដល់ទីបញ្ចប់។ បើយោងតាមរបាយការណ៍ពី S3 Partners LLC កាលពីថ្ងៃចន្ទ រហូតមកដល់ពេលនេះសមតុល្យនៃការ Order Short សរុបបានកើនឡើងដល់ជិត 11 ពាន់លានដុល្លារ។ ភាគច្រើនជាង 80% នៃសមតុល្យ Order Short គឺ Short ទៅលើក្រុមហ៊ុន MicroStrategy និង Coinbase ។ ខណៈពេលដែលការកើនឡើងច្រើនជាង 65% របស់ Bitcoin នៅឆ្នាំនេះបានជំរុញឱ្យមានការកើនឡើងនៅទូទាំងឧស្សាហកម្ម ដែលធ្វើឱ្យ Short Trader មានការខាតបង់ជិត 6 ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយវិនិយោគិនទាំងនេះនៅតែបន្ថែមលើមុខតំណែង Short របស់ពួកគេ។ ក្នុងរយៈពេល 30 ថ្ងៃកន្លងមកនេះ សម្រាប់ Trader ដែល Short លើភាគហ៊ុនដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ បានបង្កើនមុខតំណែងរបស់ពួកគេ ជាពិសេសគឺទៅលើ MicroStrategy ។ យោងតាមទិន្នន័យពី S3 Short Trader បានដាក់ប្រាក់ចំនួន 9.74 ពាន់លានដុល្លារក្នុងការភ្នាល់ថាភាគហ៊ុនរបស់ក្រុមហ៊ុន MicroStrategy នឹងមានការធ្លាក់ចុះ ដែលលើសពីចំនួនភាគហ៊ុន Coinbase, Crypto Miner Marathon និង Hive Digital Technologies ។ Short Trader អាចទទួលរងការខាតបង់ធំជាងនេះ ប្រសិនបើការភ្នាល់របស់ពួកគេលើភាគហ៊ុនដែលទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូប្រែជាខុស នៅពេលដែល Bitcoin បន្តកើនឡើង។

ប្រភព: Bloomberg

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

Ronaldo កំពុងរង​បណ្តឹងដោយសារ​ការ​ផ្សព្វផ្សាយ Binance និង មូលបត្រ​ដែល​មិន​បាន​ចុះ​បញ្ជី

បច្ចេកវិទ្យា

ប្រទេសចិនកំពុងរៀបចំផែនការសម្រាប់ការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត, web3.0, 6G និងឧស្សាហកម្មផ្សេងទៀតនាពេលអនាគត។

បច្ចេកវិទ្យា

CEO Telegram បានប្រកាសថាគាត់បានធ្វើការ Hold កាក់ Toncoin និង Bitcoin មួយចំនួន

បច្ចេកវិទ្យា

ChatGPT ឥឡូវនេះអាចទាញយកបានសម្រាប់ Android នៅសហរដ្ឋអាមេរិក ឥណ្ឌា បង់ក្លាដែស និងប្រេស៊ីល

Advertise

Related Article

វិនិយោគ

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុនឥណ្ឌា បង្កើតសេវាទូទាត់ QR code ឆ្លងប្រទេស

camboswap2024-02-17
វិនិយោគ

ក្រុមហ៊ុនធំៗដែលស្នើរសុំការបើកដំណើរការអាជីវកម្ម Bitcoin Spot ETF ជាច្រើនបាននិយាយថាពួកគេរំពឹងថានឹងទទួលបានការយល់ព្រមចុងក្រោយនៅចុងថ្ងៃអង្គារឬថ្ងៃពុធ

camboswap2024-01-06
វិនិយោគ

ZetaChain: Airdrop ចំនួន 31.5 លាន ZETA នឹងត្រូវបានចែកចាយដល់អ្នកប្រើប្រាស់ច្រើនជាង 800,000​ នាក់

camboswap2024-01-23
វិនិយោគ

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ការ​ឡើង​ថ្លៃ​របស់ $ARB ? ដោយសារតែបច្ចេកវិទ្យាថ្មី Layer 3?

camboswap2024-01-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English