CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តើ Real World Assets (RWAs) ជាអ្វី? | What are real world assets ?

CamboSwap

2024-04-01

1862 View

📌 ថ្មីៗនេះ ក្រុមហ៊ុន VC ធំមួយ មានឈ្មោះថា BlackRock បានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន 100 លានដុល្លារអាមេរិក ($100 million) ទៅលើគម្រោង RWAs។ តើ RWAs ជាអ្វី? ហេតុអ្វីបានជាក្រុមហ៊ុននោះហ៊ានដាក់ទុនច្រើនបែបនេះ? 🟢 RWAs មានពាក្យពេញថា Real World Assets សំដៅដល់និមិ្មតសញ្ញាឌីជីថល (Tokenization) ដែលសម្គាល់ឲ្យទ្រព្យសម្បត្តិរូបី និងអរូបី នៅក្នុងពិភពពិត។ Real World Assets ត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ដោយភ្ជាប់វាទៅនឹងទ្រព្យរូបី និងអរូបី នៅក្នុងពិភពពិត ដូចជា ទំនិញ, អចលនទ្រព្យ, ភាគហ៊ុន, លោហៈធាតុ (មាស) ឬ Collectibles (ការប្រមូលផ្តុំនៃ Collection ថ្មីៗ និងមានតម្លៃ) ជាដើម។ ✅ មុខងារដ៏សំខាន់របស់ Real World Assets គឺធ្វើឲ្យមនុស្សគ្រប់គ្នាអាចទិញ និងប្រើប្រាស់ទ្រព្យសម្បត្តិ ឬវត្ថុអ្វីមួយដែលមានតម្លៃខ្ពស់នៅក្នុងពិភពពិត ដោយទទួលបានតម្លៃសមរម្យ នៅចន្លោះទំហំណាមួយ ក្នុងពិភពនិម្មិត (Virtual World)។ លើសពីនេះទៀត Real World Assets ក៏មានមុខងារជួញដូរ (Trade) ដូចជាគ្រីបតូដែរ ហើយមិនមានកំណត់ពេលវេលាទេ គឺ អាចជួញដូរ (Trade) បាន 24ម៉ោង ក្នុង 1សប្តាហ៍។ 👉 Real World Assets ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា ធនាគារ Goldman Sachs និង J.P. Morgan តាំងពីឆ្នាំ 2023 មកម្ល៉េះ ហើយបច្ចុប្បន្នក៏កំពុងបន្តរីកចម្រើន និងទទួលបាន ការចាប់អារម្មណ៍ថែមមួយកម្រិតទៀត នៅក្នុងវិស័យ DeFi ឬ Crypto ក្នុងឆ្នាំ 2024 នេះផងដែរ។ ✍️ ប្រសិនបងប្អូនទាំងអស់គ្នា ចង់ស្វែងយល់ឲ្យបានកាន់តែច្បាស់ បងប្អូនអាចចូលទៅកាន់វេបសាយ ដែលមានឈ្មោះថា "CoinGecko" ឬ "CoinMarketCap" ហើយស្វែងរក ពាក្យថា "Categories" រួចវាយពាក្យ "RWAs" ឬ​ "Real World Assets" នេះបាន។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

GTA 6 នឹងរួមបញ្ជូលបច្ចេកវិទ្យាប្លុកឆេនដើម្បីអនុវត្តប្រព័ន្ធផ្ដល់រង្វាន់ជារូបិយប័ណ្ណគ្រីបតូ Play to Earn

បច្ចេកវិទ្យា

Blend បានធ្វើការគ្រប់គ្រង 82% នៃទីផ្សារផ្តល់ប្រាក់កម្ចី NFTs

គ្រីបតូ

ធនាគារកណ្តាលនៃប្រទេសប្រេស៊ីលបានជ្រើសរើសស្ថាប័នចំនួន 14 ដើម្បីចូលរួមក្នុងការសាកល្បងនៃរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្តាល (CBDC)

គ្រីបតូ

ធនាគារប្រេស៊ីល Itau Unibanco បើកដំណើរការសេវាកម្មជួញដូររូបិយប័ណ្ណគ្រីបតូ

Advertise

Related Article

វិនិយោគ

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយក្រុមហ៊ុនឥណ្ឌា បង្កើតសេវាទូទាត់ QR code ឆ្លងប្រទេស

camboswap2024-02-17
វិនិយោគ

ក្រុមហ៊ុនធំៗដែលស្នើរសុំការបើកដំណើរការអាជីវកម្ម Bitcoin Spot ETF ជាច្រើនបាននិយាយថាពួកគេរំពឹងថានឹងទទួលបានការយល់ព្រមចុងក្រោយនៅចុងថ្ងៃអង្គារឬថ្ងៃពុធ

camboswap2024-01-06
វិនិយោគ

ZetaChain: Airdrop ចំនួន 31.5 លាន ZETA នឹងត្រូវបានចែកចាយដល់អ្នកប្រើប្រាស់ច្រើនជាង 800,000​ នាក់

camboswap2024-01-23
វិនិយោគ

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ការ​ឡើង​ថ្លៃ​របស់ $ARB ? ដោយសារតែបច្ចេកវិទ្យាថ្មី Layer 3?

camboswap2024-01-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English