CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ស្វែងយល់អំពី Runes Protocol !

CamboSwap

2024-04-24

590 View

ប្រភព: CoinGecko

Runes Protocol គឺជាវិធីសាស្ដ្រថ្មីមួយដែលផ្តល់ភាពងាយស្រួលក្នុងការបង្កើត និងគ្រប់គ្រង កាក់ដោយផ្ទាល់នៅលើ Blockchain Bitcoin ។ Runes Protocol ត្រូវបានដាក់អោយប្រើប្រាស់នៅថ្ងៃទី 20 ខែ មេសា ឆ្នាំ 2024 នេះដែលត្រូវជាថ្ងៃ Bitcoin Halving លើកទី 4 ហើយជាមួយនឹងការដាក់ដំណើរការ Runes Protocol ក៏បានធ្វើអោយ Fee ក្នុង Bitcoin បានកើនឡើងខ្ពស់ផងដែរដែលជាមធ្យមគឺ $127 ។ Background របស់ Runes Protocol៖ RUNES Protocol ត្រូវបានបង្កើតឡើងដោយលោក Casey Rodarmor ដែលជាមនុស្សតែមួយដែលបានបង្កើត Ordinals Protocol ក្នុងគោលបំណងធំគឺផ្តល់ភាពងាយស្រួលក្នុងការបង្កើតកាក់ក្នុង Bitcoin ដូចគ្នាទៅនឹង Solana និង Ethereum ជាដើមខណ:ដែលកន្លងមកមាន BRC-20 និង SRC-20 ដែលពឹងផ្អែកទៅលើ Ordinals តែវាបានផ្តល់ផលប៉ះពាល់ដល់ Bitcoin Network ដែលហាក់ដូចជាទៅវាយប្រហារ Bitcoin Network ។ ដោយយល់ឃើញអំពីបញ្ហារបស់ BRC-20 និង SRC-20 ទើបលោក Casey Rodarmor បានស្វែងរកមធ្យោបាយថ្មីដែលជាចុងក្រោយនៅខែកញ្ញា ឆ្នាំ 2023 លោកបានសម្រេចចិត្ត និងប្រកាសបង្កើត RUNES Protocol ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

ដំណើរការរបស់ ​RUNES Protocol ដំណើរការរបស់ RUNES Protocol គឺផ្តោតទៅលើពាក្យបច្ចេកទេសចំនួន 2 គឺ UTXO, និង OP_RETURN។ 1 UTXO (Unspent Transaction Output) : គឺជារូបិយប័ណ្ណគ្រីបតូដែលនៅសេសសល់បន្ទាប់ពីយើងបានធ្វើប្រតិបត្តិការមួយ ដូច្នេះហើយក្នុង UTXO នេះអាចផ្ទុក RUNES បានតាមចំនួនដែលអ្នកប្រើប្រាស់ចង់ផ្ទុក។ 2 OP_RETURN គឺ opcode ដែលជួយអោយអ្នកប្រើប្រាស់អាចភ្ជាប់ទិន្នន័យផ្សេងៗទៅក្នុង Bitcoin Transaction ដោយមិនប៉ះពាល់ដល់ Bitcoin Network ។ • OP_RETURN អាចអោយអ្នកប្រើប្រាស់ផ្ទុកទិន្នន័យរហូតដល់ 80 bytes ទៅក្នុងប្រតិបត្តិការដែលមិនអាចប្រើប្រាស់ (Unspendable Transaction) ដែលចំនួននេះគឺគ្រប់គ្រាន់អាចអោយវាផ្ទុកទិន្នន័យសំខាន់ៗដូចជា ឈ្មោះ, ID, និម្មិតសញ្ញា ក៏ដូចជាទិន្នន័យសំខាន់ៗផ្សេងទៀតបាន។ ទិន្នន័យទាំងនេះត្រូវបានផ្ទុកក្នុង OP_RETURN ដែលត្រូវបានហៅថា Runestone។ តើ Etching និង Minting នៅលើ Bitcoin គឺជាអ្វី? ការបង្កើត RUNES ក្នុង Bitcoin ត្រូវបានគេហៅថា Etching និង Minting ដោយអ្នកប្រើប្រាស់អាចបង្កើតកាក់របស់ខ្លួនបាននៅក្នុង Bitcoin ជាមួយនឹង Protocol មួយនេះ។ Bitcoin Runes Ecosystem ប្រព័ន្ធអេកូរបស់ Bitcoin Runes រួមមាន Tokens, Launchpads, Marketplaces និង Wallets។

ប្រភព: CoinGecko

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

គ្រាន់តែជាកត្តាដែលអាចធ្វើឱ្យ Fed ពន្យារពេលកាត់បន្ថយអត្រាការប្រាក់ Bitcoin បានធ្លាក់ចុះដល់ $68,300 ហើយ Ethereum បានធ្លាក់ចុះក្រោម $3,600

គ្រីបតូ

CZ បានចាប់ផ្តើមទទួលការកាត់ទោសរបស់គាត់នៅពន្ធនាគារ រដ្ឋកាលីហ្វ័រញ៉ា

គ្រីបតូ

ករណី Hack ធំក្នុងប្រវត្តិសាស្រ្ដបានកើតឡើងម្តងទៀត! Exchange DMM Bitcoin របស់ប្រទេសជប៉ុនត្រូវបានលួចចូល ដែលបណ្តាលឱ្យមានការខាតបង់លើសពី 48 ពាន់លានយ៉េន

គ្រីបតូ

តម្លៃទីផ្សារមានការប្រែប្រួលភ្លាមៗ​ បន្ទាប់ពីប្រធានធនាគារកណ្តាលបញ្ជាក់ថាមិនមានលក្ខខណ្ឌណាមួយដើម្បីគាំទ្រដល់ការកាត់បន្ថយអត្រាការប្រាក់នោះទេ

Advertise

Related Article

គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ប្រទេសជប៉ុន ស្វែងរកការប្រើប្រាស់ថាមពលព្រះអាទិត្យលើសសម្រាប់ការជីកយករ៉ែ Bitcoin

Camboswap - ខេមបូស្វេប2024-09-10
គ្រីបតូ

ថ្លៃសេវាប្រតិបត្តិការរបស់ Bitcoin បានធ្លាក់ចុះជាមធ្យម 0.65 ដុល្លារ

Camboswap - ខេមបូស្វេប2024-05-20
គ្រីបតូ

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីពិភាក្សាអំពីការបង្កើត "ទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូរបស់រុស្ស៊ី"

Camboswap - ខេមបូស្វេប2024-08-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English