CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Terra Classic បានកើនតម្លៃ 30% ក្នុងមួយថ្ងៃហេតុអ្វីបានជាតម្លៃ $LUNC មានការកើនឡើងខ្លាំង ?

CamboSwap

2023-06-05

733 View

ប្រភព: Finbold

Terra Classic (LUNC) គឺជាខ្សែសង្វាក់ដើមនៃប្រព័ន្ធអេកូឡូស៊ី Terra (LUNA)។ តាមការអាប់ដេតចុងក្រោយនេះ $LUNC កំពុងជួញដូរនៅក្នុងតម្លៃ $0.0001083 ដែលឆ្លុះបញ្ចាំងពីការកើនឡើងគួរឱ្យកត់សម្គាល់ 28.59% ក្នុងរយៈពេល 24 ម៉ោង។

ការកើនឡើងនេះត្រូវបានគេសន្មតថាដោយសារតែមានការទិញយ៉ាងច្រើនដោយមានការទិញជាង 138 លានដុល្លារទៅលើរូបិយប័ណ្ណគ្រីបតូមួយនេះក្នុងរយៈពេលត្រឹមតែមួយថ្ងៃ នេះបើយោងតាមទិន្នន័យ CoinMarketCap។

ការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងតម្លៃនៃ $LUNC បានធ្វើឱ្យវាក្លាយជារូបិយប័ណ្ណគ្រីបតូដែលត្រូវបានជួញដូរច្រើនបំផុតដោយ $LUNC បានជាប់ចំណាត់ថ្នាក់ទី 7 នៅក្នុងបរិមាណនៅលើទីផ្សារ Spot របស់ Binance ។

តើកត្តាដែលធ្វើអោយ $LUNC មានការកើនឡើង ការកើនឡើងនៃ $LUNC គឺបន្ទាប់ពីមានព័ត៌មាននៃការធ្វើសំណើរ Upgrade v2.1.0 ទៅលើប្លុកឆេនTerra Classic ដែលធ្វើឱ្យគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគម្រោង $LUNC។ ហើយនេះគឺជាការ Upgrade ទី 3 ដ៏ធំចំពោះប្លុកឆេន Terra Classic ។ គួរកត់សម្គាល់ថាការ Upgrade Terra Classic ប្លុកឆេនមានគោលបំណងធំមួយគឺដើម្បីអាចធ្វើការស្របគ្នាជាមួយប្លុកឆេនផ្សេងទៀតរួមទាំង Terra 2.0 និងខ្សែសង្វាក់ Cosmos។ ការ Upgrade v2.1.0 នាំមកនូវលក្ខណៈពិសេស និងការកែលម្អជាបន្តបន្ទាប់។ ក្នុង​នោះ Validators ​នឹង​ទទួល​បាន​កម្រៃជើងសា​យ៉ាង​ហោច​ណាស់ ៥% ដើម្បី​សម្រួល​ដល់​សំណង​។ បន្ថែមពីលើការ Upgrade ប្លុកឆេន Terra Classic ។ សហគមន៏ក៏សម្រេចចិត្តដុតបំផ្លាញរូបិយប័ណ្ណគ្រីបតូ $LUNC ដើម្បីបង្កើនអ្នកប្រើប្រាស់នៅលើបណ្ដាញ។ ទន្ទឹមនឹងនេះ Terra Classic ក៏ត្រូវបានបន្តការគាំទ្រពីអង្គភាពល្បីៗដូចជា Binance និងទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូផ្សេងទៀតផងដែល។

ប្រភព: Finbold

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

Kraken បានបើកដំណើរការទីផ្សារ NFT ជាផ្លូវការ "Kraken NFT"

បច្ចេកវិទ្យា

អ្នកនយោបាយវ័យក្មេងរបស់គណបក្សប្រជាធិបតេយ្យថៃកំពុងប្រឈមមុខនឹងការចោទប្រកាន់ថាគាត់បានជាប់ពាក់ព័ន្ធក្នុងគម្រោងក្លែងបន្លំ NFT

គ្រីបតូ

មានតែ 0.408% នៃ Trader អាចរកបានប្រាក់ចំណេញបានពី Pump.fun

បច្ចេកវិទ្យា

Binance នៅតែបន្ដភាពជាដៃគូជាមួយ Cristiano Ronaldo ហើយនឹងបញ្ចេញស៊េរី NFT ទី2 ដែលមានឈ្មោះថា "ForeverCR7"

Advertise

Related Article

គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

camboswap2023-11-22
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

Bitcoin ត្រូវបានគេទាយថានឹងមានការធ្លាក់ថ្លៃនៅក្នុងខែមិថុនានេះ

camboswap2023-06-17

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English