CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

Bitcoin បានបរាជ័យក្នុងការវាយប្រហារលើតម្លៃ $67,000 នៅចុងសប្តាហ៍ ខណៈដែល ទីផ្សារគ្រីបតូនឹងនាំមកនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងសប្តាហ៍នេះដែលអាចបង្កឱ្យមានការប្រែប្រួលតមម្លៃទីផ្សារ

CamboSwap

2024-05-20

538 View

Bitcoin បានបន្តវាយប្រហារទៅលើតម្លៃ $67,000 កាលពីចុងសប្តាហ៍មុន ប៉ុន្តែបានបរាជ័យ ដោយបានធ្លាក់ចុះក្រោម $66,000 នៅព្រឹកនេះ ខណៈដែល Ethereum ស្ថិតនៅខាងលើ $3,000។ ទីផ្សារគ្រីបតូនឹងនាំមកនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងសប្តាហ៍នេះ រួមទាំងការពិនិត្យឡើងវិញរបស់ SEC នៃ Ethereum Spot ETF សុន្ទរកថារបស់មន្ត្រីធនាគារកណ្តាល និងការចេញផ្សាយប្រាក់ចំណូលរបស់ Nvidia កត្តាទាំងនេះអាចបង្កឱ្យមានការប្រែប្រួលតមម្លៃទីផ្សារ។ Bitcoin បានបរាជ័យក្នុងការវាយប្រហារលើតម្លៃ $67,000 និង Ethereum បានរក្សាតម្លៃ $3,000 Bitcoin បានបន្តប្រែប្រួលតម្លៃចន្លោះ $67,000 ក្នុងរយៈពេលពីរថ្ងៃកាលពីចុងសប្តាហ៍ វាបានឈានដល់កម្រិតអតិបរមា $67,750 កាលពីយប់មិញ ប៉ុន្តែបន្ទាប់មកមានសម្ពាធលក់វាបានធ្លាក់ចុះដល់កម្រិតទាប $65,839 នៅព្រឹកនេះ។ ប៉ុន្ដែក្រឡេកមកមើលការប្រែប្រួលរបស់ Ethereum កាន់តែធ្ងន់ធ្ងរដែលមានការឡើងដល់កម្រិតខ្ពស់នៅតម្លៃ $ 3,146 និងធ្លាក់ចុះដល់កម្រិតទាបដល់ $ 3,053 នៅព្រឹកនេះ។ ហានិភ័យនៃការប្រែប្រួលទីផ្សារក្នុងសប្តាហ៍នេះ ទីផ្សារអាចរងផលប៉ះពាល់ដោយព្រឹត្តិការណ៍សំខាន់ៗដូចខាងក្រោមក្នុងសប្តាហ៍នេះ៖ 1. ការពិនិត្យ Ethereum Spot ETF ៖ - នៅថ្ងៃទី 23 ឧសភា គណៈកម្មការមូលបត្រអាមេរិក (SEC) ត្រូវតែធ្វើការអនុម័តចុងក្រោយ ឬការសម្រេចចិត្តបដិសេធលើកម្មវិធី Ethereum Spot ETF យ៉ាងហោចណាស់មួយ។ ប្រសិនបើត្រូវបានអនុម័ត វាអាចជំរុញឱ្យតម្លៃ Ethereum កើនឡើង។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿថា ឱកាសនៃការយល់ព្រមគឺមានតិចតួច។ 2. មន្ត្រីធនាគារកណ្តាល (FED) នឹងផ្តល់សុន្ទរកថាយ៉ាងយកចិត្តទុកដាក់ក្នុងខែឧសភា ៖ - កំណត់ហេតុនៃកិច្ចប្រជុំគោលនយោបាយខែឧសភារបស់ Federal Reserve នឹងត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ហើយមន្ត្រី Fed ជាច្រើនក៏នឹងធ្វើសុន្ទរកថាជាច្រើននៅក្នុងសប្តាហ៍នេះផងដែរ។ ប្រសិនបើមន្ត្រីបន្តសង្កត់ធ្ងន់ថា អត្រាការប្រាក់នឹងនៅតែ "ខ្ពស់ជាងនេះ" នោះ វាអាចធ្វើឱ្យតម្លៃភាគហ៊ុនរបស់អាមេរិក និងទីផ្សារគ្រីបតូមានការធ្លាក់ចុះ។ 3. សេចក្តីប្រកាសរបាយការណ៍ហិរញ្ញវត្ថុ NVIDIA៖ - ក្រុមហ៊ុន NVIDIA នឹងប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសចុងក្រោយរបស់ខ្លួន។ ប្រសិនបើទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុមានសុទិដ្ឋិនិយម វាអាចជំរុញតម្លៃភាគហ៊ុនម្តងទៀត និងមានការប៉ះពាល់ដល់រូបិយប័ណ្ណគ្រីបតូដែលមាន Concept AI និង Bitcoin។ ទិដ្ឋភាពទូទៅនៃទីផ្សារគ្រីបតូ ការផ្លាស់ប្តូរតម្លៃរបស់ Bitcoin នៅចុងសប្តាហ៍បានឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់នៅក្នុងទីផ្សារ ជាពិសេសនៅពេលដែលវាបានឈានដល់កម្រិត Resistance ដ៏សំខាន់នៃ $67,000 ។ ការកែតម្រូវតម្លៃបច្ចុប្បន្នបង្ហាញថាមានសម្ពាធលក់យ៉ាងសំខាន់នៅក្នុងទីផ្សារក្នុងកម្រិតខ្ពស់។ Ethereum ក៏កំពុងប្រឈមមុខនឹងការសាកល្បងនៃកម្រិតគាំទ្រសំខាន់ៗ ទោះបីជាតម្លៃបានដកថយក៏ដោយ ក៏វានៅតែស្ថិតនៅខាងលើតម្លៃ $3,000 ដដែល។ វិនិយោគិនត្រូវយកចិត្តទុកដាក់លើព្រឹត្តិការណ៍សំខាន់ៗក្នុងសប្តាហ៍នេះ ជាពិសេសការសម្រេចចិត្តរបស់ SEC លើ Ethereum Spot ETF និងសុន្ទរកថារបស់មន្ត្រីធនាគារកណ្តាល ដែលអាចក្លាយជាកត្តាប្រែប្រួលតម្លៃទីផ្សារ។ ទន្ទឹមនឹងនេះដែរ របាយការណ៍ហិរញ្ញវត្ថុរបស់ Nvidia ក៏អាចបង្កឱ្យមានការប្រែប្រួលនៃភាគហ៊ុនបច្ចេកវិទ្យា និងរូបិយប័ណ្ណគ្រីបតូដែលពាក់ព័ន្ធផងដែរ។ វិនិយោគិនគួរតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទាំងនេះ ដើម្បីកែសម្រួលយុទ្ធសាស្ត្រវិនិយោគ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ទទួលបាន Airdrop ពី HashKey Global ជាមួយនឹងការ Trade

គ្រីបតូ

IRS ជួលអតីតនាយកប្រតិបត្តិ Binance.US ដើម្បីជំរុញការអនុលោមច្បាប់គ្រីបតូ

បច្ចេកវិទ្យា

Elon Musk បានប្រកាសបង្កើត សេវាកម្មអ៊ីម៉េល ដែលមានឈ្មោះថា XMail ដើម្បីឆ្លើយតប ទៅនឹង ពាក្យចចាមអារ៉ាម ថ្មីៗនេះថា Google អាចនឹងបិទ Gmail

គ្រីបតូ

Fox Reporter: ការកើនឡើងនៃតម្លៃ Bitcoin អាចនាំឱ្យសេតវិមាន (White House) រឹតបន្តឹងបទប្បញ្ញត្តិទៅលើការជីកយក Bitcoin

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English