CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ហេតុអ្វីបានជាទីផ្សាររូបិយប័ណ្ណគ្រីបតូមានការធ្លាក់ចុះនៅថ្ងៃនេះ?

CamboSwap

2023-06-06

2029 View

កាលពីថ្ងៃចន្ទ ម្សិលមិញ គណៈកម្មការមូលបត្រអាមេរិក (SEC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Binance និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Changpeng Zhao (CZ) ។ បណ្តឹងនេះបានចោទប្រកាន់ថា Binance បានដំណើរការជួញដូរដែលមិនបានចុះបញ្ជី និងធ្វើការផ្លាស់ប្ដូរមូលនិធិរបស់អ្នកវិនិយោគទៅកាន់អង្គភាពជួញដូរដែលគ្រប់គ្រងដោយ CZ។ យោងតាមពាក្យបណ្តឹង Binance បានព្យាយាមជៀសវាងការត្រួតពិនិត្យបទប្បញ្ញត្តិដែលត្រូវបានរចនាឡើងដើម្បីការពារវិនិយោគិននិងទីផ្សារទាំងមូល។ ហើយបណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​នៅ​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង Washington, D.C។ នៅក្នុងពាក្យបណ្ដឹង SEC បាននិយាយថាក្នុងនោះដែលក៏មានកាក់គ្រីបតូចំនួន 10 បន្ថែមទៀតបានបំពាននឹងច្បាប់មូលបត្រ។ យោងតាមឯកសាររបស់តុលាការសហព័ន្ធ SEC បានចាត់កាក់គ្រីបតូ SOL, ADA, MATIC, FIL, ATOM, SAND, MANA, ALGO, AXS និង COTI ជាមូលបត្រ ហើយបានធ្វើការដាក់់ពាក្យបណ្ដឹង។ ពាក្យបណ្តឹងនេះបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃរូបិយប័ណ្ណគ្រីបតូ រួមទាំង bitcoin និង altcoins ផ្សេងទៀត។ ដែលតម្លៃ bitcoin ថ្មីៗនេះបានធ្លាក់ចុះដល់ប្រហែល $25,445 ធ្លាក់ចុះជិត 4 % ក្នុងរយៈពេល 24 ម៉ោងកន្លងមក។ ការធ្លាក់ចុះនេះបានកើតឡើងក្នុងរយៈពេល 2 ម៉ោងបន្ទាប់ពីមានការប្តឹងរបស់គណៈកម្មការមូលបត្រអាមេរិក (SEC) ទៅនឹង Binance ។ ការប្តឹងតវ៉ា ការកើនឡើងនៃការលក់ និងសេចក្តីថ្លែងការណ៍របស់ SEC ដែលចោទប្រកាន់រូបិយប័ណ្ណគ្រីបតូផ្សេងទៀតថាជាមូលបត្រ ក៏បានបង្កើតការភ័យខ្លាច និងភាពមិនច្បាស់លាស់នៅក្នុងទីផ្សារផងដែរ។ ហើយមូលធននីយកម្មទីផ្សាររូបិយប័ណ្ណគ្រីបតូក៏បានធ្លាក់ចុះ 3.57% ក្នុងរយៈពេល 24 ម៉ោងកន្លងមក។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ទីផ្សារគ្រីបតូ កំពុងមានការ កើនឡើងតម្លៃខ្លាំង នៅក្នុងថ្ងៃនេះ

គ្រីបតូ

Binance នឹងធ្វើការ Airdrop រូបិយប័ណ្ណគ្រីបតូដែលមានតម្លៃ 500,000 ដុល្លារដល់អ្នកប្រើប្រាស់កាបូប Web3 របស់ខ្លួន

បច្ចេកវិទ្យា

Alchemy Pay បានសហការជាមួយ Mastercard ដើម្បីបង្កើត 'NFT Checkout'

សុខភាព

ក្រៅពីហាត់ប្រាណ! នេះជាម៉ោងញ៉ាំអាហារសម្រាប់អ្នកសម្រកគីឡូ ជួយដុតជាតិខ្លាញ់ឆាប់ប្លែកលឿន

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English