CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

តម្លៃទីផ្សារមានការប្រែប្រួលភ្លាមៗ​ បន្ទាប់ពីប្រធានធនាគារកណ្តាលបញ្ជាក់ថាមិនមានលក្ខខណ្ឌណាមួយដើម្បីគាំទ្រដល់ការកាត់បន្ថយអត្រាការប្រាក់នោះទេ

CamboSwap

2024-06-13

573 View

ទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចុងក្រោយ (CPI) ដែលចេញផ្សាយដោយការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក បានបង្ហាញថា CPI បានទាបជាងការរំពឹងទុករបស់ទីផ្សារ ទិន្នន័យនេះបានជំរុញឱ្យរូបិយប័ណ្ណគ្រីបតូ និងភាគហ៊ុនរបស់សហរដ្ឋអាមេរិក មានការកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្តាលអាមេរិក (Fed) បានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់ដដែល។ ជាពិសេសផែនការចំណុចអត្រាការប្រាក់ចុងក្រោយរបស់ FOMC បានបង្ហាញថា អាចមានការកាត់បន្ថយអត្រាការប្រាក់តែមួយដងប៉ុណ្ណោះក្នុងឆ្នាំនេះ ដែលខុសពីការរំពឹងទុកនៅខែមីនា ដែលរំពឹងថាអាចមានការកាត់បន្ថយអត្រាការប្រាក់ដល់ទៅ 3 ដង។

អតិផរណាថយចុះ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការកាត់បន្ថយអត្រាការប្រាក់ទេ ប្រធានធនាគារកណ្តាលលោក Jerome Powell បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំថា របាយការណ៍ CPI ខែឧសភា គឺល្អប្រសើរជាងការរំពឹងទុក និងបង្ហាញពីនិន្នាការនៃអតិផរណាដែលធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ លោក Powell បានសង្កត់ធ្ងន់ថា បើទោះបីជាទិន្នន័យអតិផរណាមានភាពប្រសើរឡើងនាពេលថ្មីៗនេះក៏ដោយ ក៏ត្រូវការកត្តាជាច្រើនទៀតដើម្បីបង្កើនទំនុកចិត្តក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងអតិផរណា ដូច្នេះមិនមានលក្ខខណ្ឌណាមួយដើម្បីគាំទ្រដល់ការកាត់បន្ថយអត្រាការប្រាក់នោះទេ។ ការប្រែប្រួលតម្លៃរូបិយប័ណ្ណគ្រីបតូ ជាមួយនឹងការចេញផ្សាយទិន្នន័យ CPI ដែលអាចនាំឱ្យ FED កាត់បន្ដយអត្រាការប្រាក់បានធ្វើឱ្យតម្លៃទីផ្សារគ្រីបតូបានមានការកើនឡើង​ ប៉ុន្តែបន្ទាប់ពីកិច្ចប្រជុំ FOMC ការរំពឹងទុកនៃការកាត់បន្ដយអត្រាការប្រាក់នៅខែវិច្ឆិការ បានធ្លាក់ចុះដល់ 56.7% ។ ជាលទ្ធផលតម្លៃនៃ Bitcoin បានប្រែប្រួលយ៉ាងខ្លាំងដោយធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ $ 69,944.80 មកត្រឹម $67,397 នៅពេលសរសេរ។ ហើយតម្លៃរបស់ Ethereum ក៏ត្រូវបានប៉ះពាល់ផងដែរ ដោយម្តងបានធ្លាក់ចុះក្រោម $3,600 និងឈានដល់អប្បបរមា $3,505.07។ សម្រាប់ការជួញដូរ Future/Margin នៅក្នុងទីផ្សារគ្រីបតូមានការខាតបង់ដល់ 228 លានដុល្លារអាមេរិក យោងតាមទិន្នន័យពី Coinglass ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ នៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ សម្រាប់ការជួញដូរ Future/Margin មានការខាតបង់លើសពី 228 លានដុល្លារអាមេរិក ដែលក្នុងនោះមុខការបញ្ជារទិញ Long មានចំនួន 146.53 លានដុល្លារ ហើយមនុស្សជាង 67,978 នាក់ត្រូវបានដាច់ Account។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

បច្ចេកវិទ្យា

ធនាគារ "Nomo Bank" របស់ចក្រភពអង់គ្លេស បានរារាំងអតិថិជនក្នុងការទូទាត់តាមរយៈធនាគាររបស់ខ្លួនទៅកាន់ Binance

គ្រីបតូ

CZ មិនអាចវិលត្រឡប់ទៅ UAE វិញបាននូវឡើយទេ ហើយតម្រូវអោយ ស្នាក់នៅក្នុង សហរដ្ឋអាមេរិករហូត ដល់ថ្ងៃកាត់ទោសរបស់គាត់នៅ ខែកុម្ភៈឆ្នាំក្រោយ

បច្ចេកវិទ្យា

កម្មវិធីបញ្ជាពីចម្ងាយ AnyDesk ត្រូវបានវាយប្រហារ ហើយប្រភពកូដ និងសោឯកជនត្រូវបានលួច

បច្ចេកវិទ្យា

សមាជិកសភាគណបក្សសាធារណរដ្ឋ ធ្វើសេចក្តីព្រាងច្បាប់ដើម្បីដកប្រធាន SEC លោក Gary Gensler ចេញពីមុខតំណែង

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English