CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ការធ្លាក់ចុះថ្មីៗនេះគីបណ្ដាលមកពី ប្រទេសកូរ៉េខាងត្បូង អាចមានការ Delist គម្រោង រូបិយប័ណ្ណគ្រីបតូក្នុងទ្រង់ទ្រាយធំ ! ដោយ អាជ្ញាធរកូរ៉េខាងត្បូង បានបង្កើតនូវគោលការណី Listing កាក់ថ្មី

CamboSwap

2024-06-19

527 View

ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ការពារអ្នកប្រើប្រាស់ទ្រព្យសកម្មនិម្មិតនាពេលខាងមុខ អាជ្ញាធរហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវាយតម្លៃឡើងវិញនូវការចុះបញ្ជីរូបិយប័ណ្ណគ្រីបតូប្រហែល 600 គម្រោងដែលត្រូវបានជួញដូរនៅលើទីផ្សារជួញដូរក្នុងស្រុក ដែលជាព័ត៌មានដែលបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមវិនិយោគិនកូរ៉េខាងត្បូងដែលជាកត្តាមួយបានធ្វើឱ្យទីផ្សារគ្រីបតូមានកាលធ្លាក់ចុះធំកាលពីម្សិលមិញ។ គណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុនៃប្រទេសកូរ៉េខាងត្បូង (FSC) បានបំភ្លឺនៅថ្ងៃអង្គារ នេះថា ខ្លួននឹងមិនពិនិត្យដោយផ្ទាល់លើគម្រោងទាំងនោះទេ ការពិនិត្យឡើងវិញនឹងធ្វើឡើងដោយការវេទិកាជួញដូរ (Exchange) និងសមាគមប្តូរទ្រព្យសម្បត្តិឌីជីថលកូរ៉េ (DAXA) ហើយលទ្ធភាពនៃការលុបចោល (Delist) ទ្រង់ទ្រាយធំគឺ ទាប។ វាយតម្លៃឡើងវិញនៃរូបិយប័ណ្ណគ្រីបតូប្រមាណ 600 យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ការពារអ្នកប្រើប្រាស់ទ្រព្យសម្បត្តិនិម្មិតនាពេលខាងមុខ អាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូងគ្រោងនឹងវាយតម្លៃឡើងវិញនូវការចុះបញ្ជីរូបិយប័ណ្ណគ្រីបតូប្រមាណ 600 ដែលត្រូវបានជួញដូរនៅលើវេទិកាជួញដូរក្នុងស្រុក។ គម្រោងរូបិយប័ណ្ណគ្រីបតូដែលមិនបានបំពេញតាមស្តង់ដារនឹងត្រូវបានកំណត់ថាជាសញ្ញាសម្គាល់ការជួញដូរព្រមាន ហើយបន្ទាប់មកនឹងត្រូវបានលុបចោល (Delist)។ វេទិកាជួញដូររូបិយប័ណ្ណគ្រីបតូចំនួន 29 ដែលបានរាយការណ៍ទៅអាជ្ញាធរហិរញ្ញវត្ថុ រួមមាន Upbit, Bithumb, Coinone, Korbit និង Gopax ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យបឋមដើម្បីកំណត់ថាតើគួររក្សាការចុះបញ្ជីគម្រោងរូបិយប័ណ្ណគ្រីបតូទាំងអស់ដែរឬទេ។ ការពិនិត្យឡើងវិញដើម្បីរក្សាការចុះបញ្ជីនឹងត្រូវធ្វើឡើងរៀងរាល់បីខែម្តង សម្រាប់គម្រោងទ្រព្យសកម្មនិម្មិតដែលមិនបំពេញតាមស្តង់ដារ ដូច្នេះការលុបចេញចុះបញ្ជីគឺជៀសមិនរួច។ បន្ទាប់ពីព័ត៌មាននេះត្រូវបានចេញផ្សាយ ក៏មានបញ្ជីនៃ "គម្រោងដែលអាចត្រូវបាន Delist ចេញពី Exchange" បានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកូរ៉េ ដោយលើកឡើងពី 16 Altcoins ដែលអាចត្រូវបានគេលុបចេញពី Exchange បានបណ្តាលឱ្យតម្លៃគម្រោងរូបិយប័ណ្ណគ្រីបតូទាំងនេះធ្លាក់ចុះពី 10% ទៅ 20% នៅក្នុងទីផ្សារ Upbit។ ខាង Exchange បានពន្យល់ថាការធ្លាក់ចុះទ្រង់ទ្រាយធំនេះគឺបណ្តាលមកពីការបកស្រាយហួសហេតុរបស់អ្នកវិនិយោគលើច្បាប់នាពេលខាងមុខ ហើយគេរំពឹងថាលទ្ធភាពនៃការលុបចោលទ្រង់ទ្រាយធំគឺទាបណាស់។

ស្តង់ដារចុះបញ្ជីរូបិយប័ណ្ណគ្រីបតូរបស់កូរ៉េខាងត្បូង ការពិនិត្យមើលបញ្ជីរូបិយប័ណ្ណគ្រីបតូរបស់ប្រទេសកូរ៉េខាងត្បូង និងស្ថាប័ន ត្រូវបានគេរំពឹងថានឹងពិនិត្យមើលទិដ្ឋភាពប្រាំបួនដូចខាងក្រោម៖ 1. ភាពដែលអាចជឿជាក់ទៅលើម្ចាស់គម្រោង 2. វិធានការការពារអ្នកប្រើប្រាស់ 3. បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព 4. ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ 5. សមត្ថភាព ឥណទានសង្គម និងការអភិវឌ្ឍន៍អង្គភាពពាក់ព័ន្ធ 6. ការលាតត្រដាងព័ត៌មានសំខាន់ៗ៖ រួមមានប្រវត្តិប្រតិបត្តិការកន្លងមក លទ្ធភាពនៃអ្នកកាន់កាប់ដែលចូលរួមក្នុងការសម្រេចចិត្តទៅលើគម្រោង តម្លាភាពនៃប្រតិបត្តិការ។ល។ 7. លទ្ធភាពនៃជម្លោះផលប្រយោជន៍ និងវិធានការដោះស្រាយ៖ រួមមានទំនាស់ផលប្រយោជន៍ជាមួយអ្នកកាន់កាប់ និងអ្នកប្រើប្រាស់ និងថាតើមានវិធានការដោះស្រាយដែរឬទេ។ 8. សុវត្ថិភាព និងហានិភ័យនៃ Centralized 9. គម្រោងរូបិយប័ណ្ណត្រូវបានជួញដូរជាធម្មតាលើសពីពីរឆ្នាំនៅក្នុងទីផ្សារជាមួយនឹងប្រព័ន្ធនិយតកម្មដែលបានបង្កើតឡើងយ៉ាងល្អ (ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន ជាដើម)។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

មនុស្សជាច្រើនកំពុងបញ្ជាទិញចុះ (Sell Short) ទៅលើកាក់ BNB

គ្រីបតូ

212 លាន XRP ដែលត្រូវបានលួចពីសហស្ថាបនិក Ripple លោក Chris Larsen ត្រូវបានផ្ទេរទៅកាន់ Crypto Exchange

គ្រីបតូ

Binance នឹង Delist កាក់ ANT, MULTI, VAI និង XMR

គ្រីបតូ

XAI: គ្រោងនឹងស្នើសុំ 100 លានទៅ 200 លាន ARBs ពី Arbitrum DAO ដើម្បីអភិវឌ្ឍហ្គេម

Advertise

Related Article

គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ប្រទេសជប៉ុន ស្វែងរកការប្រើប្រាស់ថាមពលព្រះអាទិត្យលើសសម្រាប់ការជីកយករ៉ែ Bitcoin

Camboswap - ខេមបូស្វេប2024-09-10
គ្រីបតូ

ថ្លៃសេវាប្រតិបត្តិការរបស់ Bitcoin បានធ្លាក់ចុះជាមធ្យម 0.65 ដុល្លារ

Camboswap - ខេមបូស្វេប2024-05-20
គ្រីបតូ

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីពិភាក្សាអំពីការបង្កើត "ទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូរបស់រុស្ស៊ី"

Camboswap - ខេមបូស្វេប2024-08-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English