CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

He Yi សហស្ថាបនិក Binance ៖ សម័យការ Farm Airdrop អាចនឹងត្រូវបានបញ្ជប់

CamboSwap

2024-06-24

575 View

អត្ថបទនេះបានធ្វើការសង្ខេបអំពីអត្ថបទរបស់សហស្ថាបនិក Binance He Yi ដែលបានបកស្រាយអំពីយុទ្ធរកលុយបែប Smart Money ក្នុងអំឡុងពេល Bull Market នៅឆ្នាំ 2017, 2021 និង 2023។ នៅឆ្នាំ 2017 គឺជាយុគសម័យ ICO ហើយការរៃអង្គាសប្រាក់សាធារណៈបានជំនួសដោយផ្ទាល់នូវ VC និង PE ដូច្នេះហើយទីផ្សារគោ (Bull Market ) នៅឆ្នាំ 2017-18 ដរាបណាអ្នកបានចូលរួមនៅក្នុង ICO អ្នកអាចរកលុយបាន។ ជាមួយនឹងការកើនឡើងនៃ Defi នៅឆ្នាំ 2021 ទីផ្សារជាក់ស្តែងបានចាប់ផ្តើមធ្វើពិពិធកម្ម (Diversify) អ្នកអាចរកលុយបានដរាបណាអ្នកបានដើរលឿនជាងគេ។ រលកនៃការកើនឡើងនៅឆ្នាំ 2024 ត្រូវបានចាប់ផ្តើមដោយ Bitcoin ETF រលកនៃ Smart Money នេះជាកម្មសិទ្ធិរបស់គម្រោងល្បីៗ និង Studio ដែលបានធ្វើការ​ Farm Airdrop ពួកគេសហការគ្នា និងបង្កើតរលកនៃទិន្នន័យដ៏ស្រស់ស្អាតជាមួយគ្នា ដោយម្ចាស់គម្រោងបានលុយពី VCs ជាច្រើនដែលធ្វើឱ្យគម្រោងទាំងអស់នេះបានចាប់ផ្ដើមជាមួយតម្លៃខ្ពស់។ ម្យ៉ាងវិញទៀតម្ចាស់គម្រោងមានទាំងលុយ និងអ្នកប្រើប្រាស់ដូច្នេះម្ចាស់គម្រោងពោរពេញដោយទំនុកចិត្ត ហើយនៅលើសង្វាក់របស់ពួកគេ មានអ្នកប្រើប្រាស់រាប់លាននាក់ វាមិនមានបញ្ហាទេ ប្រសិនបើវេទិកា CEX ណាមួយមិនឱ្យ Listing ពីព្រោះសព្វថ្ងៃនៅមាន CEX ច្រើនទៀត ទោះប្រសិនបើគ្មាន CEX នៅតែមាន Dex នៅលើខ្សែសង្វាក់ជាច្រើន ។ He Yi បានបញ្ជាក់ថាវេទិកាជួញដូរ (CEX) មិនមានអំណាចក្នុងការកំណត់តម្លៃទេ ដូច្នេះសម្រាប់គម្រោងដែលមានការវាយតម្លៃខ្ពស់ វិនិយោគិនត្រូវមើលទៅលើមូលដ្ឋានគ្រឹះ មិនត្រូវមើលតែតម្លៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមត្រូវឆែកមើលទាំងបរិមាណចរាចរផងដែរ។ សព្វថ្ងៃនេះជាការពិតដែលទីផ្សារបានផ្លាស់ប្តូរម្តងទៀត។ ការសហការគ្នា រវាង Studio និង គម្រោង Layer 2 ល្បីៗដែលជា​យុគសម័យ​ការ Farm Airdop អាច​នឹង​ឈាន​ដល់​ទី​បញ្ចប់។ បច្ចុប្បន្ននេះមានអ្នកលេងអាជីពកាន់តែច្រើនទាំងនៅក្នុងទីផ្សារបឋម និងទីពីរ ពួកគេមានឧបករណ៍ផ្សេងៗដើម្បីការពារហានិភ័យ ប៉ុន្តែពួកគេក៏បានពង្រីកទំហំទីផ្សារផងដែរ។ឮ បច្ចុប្បន្ននេះក្នុងនាមជាអ្នកវិនិយោគធម្មតា ការប្រើប្រាស់យុទ្ធសាស្រ្ត ICO ក្នុងឆ្នាំ 2017 IEO នៅឆ្នាំ 2021 និងការ Farm Airdrop ក្នុងឆ្នាំ 2023 មិនស័ក្តិសមសម្រាប់ទីផ្សារសព្វថ្ងៃទេ។ សេចក្តីសង្ខេប នៅក្នុងវដ្ត Bull Market នីមួយៗនឹងមានយុទ្ធសាស្រ្ដ Smart Money ខុសៗគ្នា ពីមុនមាន ICO , IEO ឬ Farm Airdrop ប៉ុន្ដែបច្ចុប្បន្ន យុទ្ធទាំងអស់នេះមិនសាកសមប្រើនៅក្នុងទីផ្សារបច្ចុប្បន្នទៀតទេ ដោយសារតែមាន VC ​ឬ គម្រោងល្បីៗជាច្រើនបានអនុវត្តយុទ្ធសាស្រ្ដទាំងអស់នេះរួចហើយ ដូច្នេះអ្វីដែលវិនិយោគិនគួរធ្វើគឺសិក្សារបន្ថែមដើម្បីចាប់យកឱកាស Smart Money នាពេលខាងមុខ។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ស្ថាបនិក PayPal បានបង្កើត Founders Fund ហើយបានបណ្ដាក់ទុននៅក្នុង រូបិយប័ណ្ណគ្រីបតូ ចំនួន 200 លានដុល្លារជា BTC និង ETH

គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

សុខភាព

រុស្ស៊ីជិតផលិតបានវ៉ាក់សាំង ការពារជំងឺមហារីកហើយ

សុខភាព

ស្រីៗបើកំពុង ជ្រុះសក់ ស្បែកស្រអាប់មិនបាត់ផឹកភេសជ្ជៈ១នេះកុំខាន

Advertise

Related Article

គ្រីបតូ

IMX, ADA, AGIX និង Token ផ្សេងទៀតនឹងត្រូវ Unlock នៅក្នុងសប្តាហ៍នេះ

Camboswap - ខេមបូស្វេប2024-11-25
គ្រីបតូ

SEC ជិត​អនុម័ត Spot ETF សម្រាប់ Solana, XRP, Dogecoin, ADA និងគ្រីបតូ​ផ្សេងៗ​ទៀត

Camboswap - ខេមបូស្វេប2025-07-09
គ្រីបតូ

បន្ទាប់ពី Apple លើកឡើងយ៉ាងខ្លីៗក្នុងរយៈពេល 3 វិនាទីអំពី Render Network បានធ្វើឱ្យតម្លៃ $RNDR បានកើនឡើង 11%

Camboswap - ខេមបូស្វេប2024-05-10
គ្រីបតូ

និយតករហ្វីលីពីន បានព្រមានទៅលើ Gemini ចំពោះ ការបើកដំណើរការគ្មានការអនុញ្ញាត

camboswap2023-05-23

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English