CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះអត្ថបទមួយកាលពីម្សិលមិញដោយចោទប្រកាន់ Binance បានបង្កកទ្រព្យសម្បត្តិ ថែមទាំងតម្រូវឱ្យបង់ប្រាក់ $250,000 សម្រាប់ថ្លៃមេធាវីក្នុងការដោះស្រាយបញ្ហានេះ

CamboSwap

2024-07-20

553 View

ការចោទប្រកាន់ពីអ្នកប្រើប្រាស់ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់នៅក្នុងសហគមន៍ @NFTinfinityeth បានបង្ហោះសារនៅលើវេទិកា X កាលពីរសៀលម្សិលមិញ (ថ្ងៃទី 19) ដោយចោទប្រកាន់ Binance ថាមិនអើពើសិទ្ធិអ្នកប្រើប្រាស់ និងបានបង្កកមូលនិធិគណនីរបស់គាត់។

គាត់​បាន​និយាយ​ថា គណនីរបស់គាត់ត្រូវបានបង្កកជាលើកដំបូងនៅថ្ងៃទី 15 ខែមីនា ឆ្នាំ 2024 ដោយមាន $220,000 នៅក្នុងគណនី។ គាត់​បាន​ទទួល​អ៊ីមែល​ពី​នាយកដ្ឋាន​ច្បាប់​របស់ Binance នៅ​ថ្ងៃទី 15 ខែមេសា ដែល​មាន​សាលក្រម​ពី​តុលាការ​អង់គ្លេស​បញ្ជាក់​ថា គាត់​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ទទួល​យក​ប្រាក់​លួច​ពី Hacker ។ @NFTinfinityeth បាននិយាយថាបុរសជនជាតិអង់គ្លេសម្នាក់ (លោក I) បានអះអាងថាគាត់ត្រូវបានលួចដោយពួក Hacker ក្នុងឆ្នាំ 2023 ជាប្រាក់ USDT និង ETH ស្មើនឹងប្រហែល 1 លាន USDT ក្នុងខែមីនា និងឧសភា ថ្ងៃទី 23 ។ ក្នុងចំណោមនោះ 2356 USDT ត្រូវបានផ្ទេរទៅអាសយដ្ឋានដាក់ប្រាក់ Binance របស់គាត់នៅថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2023 ហើយក៏គាត់បានក្លាយជាចុងចោទ។ ទោះជាយ៉ាងណាក៏ដោយ Binance មិនបានជូនដំណឹងគាត់អំពីបញ្ហានេះតាមរយៈអ៊ីមែលរហូតដល់ឆ្នាំ 2024 ទើបបានជូនដំណឹងដល់គាត់ថា 2356 USDT ត្រូវតែផ្ទេរទៅឱ្យដើមបណ្តឹងនៅពេលនោះ មួយឆ្នាំបានកន្លងផុតទៅចាប់តាំងពីការប្តឹង ហើយសាលក្រមក៏បានកាត់ក្ដីរួចទៅហលយ ដោយ @NFTinfinityeth គាត់មិនមានឱកាសដើម្បីបញ្ជាក់ភាពគ្មានកំហុសរបស់គាត់ ដូច្នេះគាត់ត្រូវបានបាត់បង់ 2356 USDT ។ ទោះជាយ៉ាងណាក៏ដោយ @NFTinfinityeth បានអះអាងថា Binance មិនបានជូនដំណឹងគាត់ទាន់ពេលវេលាថាគាត់ត្រូវបានចោទប្រកាន់ បណ្ដាលឱ្យគាត់ពិបាកក្នុងការទទួលសិទ្ធិការពារទ្រព្យសម្បត្តិរបស់គាត់។ ដំបូងគាត់គិតថាឧប្បត្តិហេតុបានបញ្ចប់ហើយ ប៉ុន្ដែប៉ុន្មានថ្ងៃក្រោយគណនីរបស់គាត់ត្រូវបានបង្កកម្តងទៀត ហើយចំពោះបណ្ដឹងលើកនេះ, គាត់ត្រូវបង់ថ្លៃផ្លូវច្បាប់ចំនួន $250,000។

ហេតុផលដែល Binance Legal ផ្តល់ឱ្យគាត់គឺ: "ដើមចោទបុរសជនជាតិអង់គ្លេសម្នាក់ (លោក I) កំពុងស្នើសុំឱ្យចុងចោទ រួមគ្នាបង់ថ្លៃផ្លូវច្បាប់ចំនួន 188,792.4 ផោន (ជិត 250,000 USDT) ។ ក្នុងករណីនេះ ទ្រព្យសម្បត្តិដែលមាននៅក្នុងគណនីរបស់អ្នកទាំងអស់អាចត្រូវបានទូទាត់។” នៅក្នុងពាក្យផ្សេងទៀត បន្ថែមពីលើ 2356 USDT ដែលត្រូវបានទាមទារពីមុនជាសំណង រាល់ 90,000 USDT ដែល @NFTinfinityeth បច្ចុប្បន្នមាននៅក្នុង Binance ក៏អាចនឹងត្រូវបាត់បង់ផងដែរ។

ការឆ្លើយតបពី Binance Binance បានឆ្លើយតបថា, "ក្នុង​ឧប្បត្តិហេតុ​នេះ, ដើមចោទ ដើមចោទបុរសជនជាតិអង់គ្លេសម្នាក់ (លោក I) ​បាន​ប្ដឹង​ @NFTinfinityeth ដោយ​សារ​តែ​ប្រភព​នៃ​មូលនិធិ​ត្រូវ​បាន​ផ្ទេរ​ទៅ Binance ហើយ Binance គឺ​ជា​ចុង​ចោទ​រួម​គ្នា​ផងដែរដោយ​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ច្បាប់​អន្តរជាតិ យើង​បាន​សហការ​ជាមួយ​នឹង​សំណើ​បង្កក​របស់​តុលាការ​និង​បង្កក​មូលនិធិ​ក្នុង​គណនីរបស់អ្នក"។ Binance បានសន្យាបន្ថែមទៀតថា ខ្លួននឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវជំនួយផ្នែកច្បាប់ និងបានរំលឹកមិនឱ្យទទួលយកមូលនិធិពីប្រភពដែលមិនស្គាល់៖ "Binance តែងតែប្រកាន់ខ្ជាប់នូវតម្លៃស្នូលនៃ 'User-Focused' - អ្នកប្រើប្រាស់ជាមុនសិន។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជំនួយផ្នែកច្បាប់ដល់អ្នកប្រើប្រាស់។ ក្នុងពេលជាមួយគ្នានេះ យើងក៏រំលឹកអ្នកប្រើប្រាស់ទាំងអស់កុំឱ្យទទួលយករូបិយប័ណ្ណគ្រីតូដែលមិនស្គាល់ប្រភាព ហើយព្យាយាមប្រើវេទិកា KYC ដែលត្រូវគ្នាសម្រាប់ប្រតិបត្តិការ"។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបាននិយាយថា ការទទួលខុសត្រូវមិនគួរស្ថិតនៅលើអ្នកប្រើប្រាស់ទាំងស្រុងនោះទេ ប៉ុន្តែ Binance គួរតែទទួលខុសត្រូវចម្បង៖ អតិថិជនរបស់អ្នកត្រូវបានប្តឹងដោយសារតែវេទិកាជួញដូរ (Exchange) របស់អ្នកមិនមានយន្តការដើម្បីកំណត់អត្តសញ្ញាណរូបិយប័ណ្ណអេឡិចត្រូនិក អតិថិជនបានដាក់ប្រាក់ ហើយមានបញ្ហាជាមួយមូលនិធិ ដំណោះស្រាយដ៏ល្អបំផុតគឺសម្រាប់អ្នកក្នុងការកំណត់អត្តសញ្ញាណ និងបង្កកប្រាក់ដែលបានដាក់ជំនួសឱ្យការអនុញ្ញាតឱ្យពួកគេចូល គណនីអតិថិជន អ្នកគឺជាចុងចោទទាំងពីរ ហើយអ្នកគួរតែទទួលខុសត្រូវចម្បង។ សេចក្ដីសន្និដ្ឋាន ឧប្បត្តិហេតុនេះបានបង្ហាញពីអ្វីដែលអ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្ននៅពេលប្រើប្រាស់វេទិកាក្នុងការដាក់ប្រាក់។ ការយល់ដឹងអំពីប្រភពនៃមូលនិធិ និងការប្រើប្រាស់វេទិកាដែលមានការផ្ទៀងផ្ទាត់ KYC គឺមានសារៈសំខាន់បំផុតដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នក។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

McDonald’s បដិសេធពិភាក្សាសំណើរក្សាទុក Bitcoin នៅកិច្ចប្រជុំម្ចាស់ភាគហ៊ុន

គ្រីបតូ

ការស្ទង់មតិ៖ 55 លាននាក់នៃជនជាតិអាមេរិកបានវិនិយោគ Crypto

គ្រីបតូ

Visa បានចូលរួមសម្ព័ន្ធ USDG Stablecoin ដែលមានសមាជិក Paxos និង Robinhood

គ្រីបតូ

Arthur Hayes៖ Bitcoin អាចនឹងឡើងខ្ពស់ដោយមិនមានការធ្លាក់ចុះ

Advertise

Related Article

គ្រីបតូ

Bitcoin ហៀបនឹងងើបឡើងវិញ បន្ទាប់ពីធ្លាក់ចុះ ៣ ខែជាប់គ្នា យោងតាមទិន្នន័យប្លុកឆេន

Camboswap - ខេមបូស្វេប2025-03-25
គ្រីបតូ

KuCoin និងស្ថាបនិកពីរនាក់ត្រូវបានចោទប្រកាន់ពីការបំពានច្បាប់ប្រឆាំងការលាងលុយរបស់សហរដ្ឋអាមេរិក

camboswap2024-03-27
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English