CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

លោក Joe Biden បានប្រកាសដកខ្លួនចេញពីការ បោះឆ្នោតប្រធានាធិបតីឆ្នាំ 2024 ដែលធ្វើឱ្យ Bitcoin បានធ្លាក់ចុះក្រោម $66,000 បន្ទាប់មក "បានជំរុញ" ដល់ $68,500 នៅព្រឹកនេះ

CamboSwap

2024-07-22

458 View

នៅថ្ងៃទី22 ខែកក្ដដា លោក Joe Biden បានប្រកាសដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2024 បន្ទាប់ពីព័ត៌មានត្រូវបានលាតត្រដាង ទីផ្សារ​ Bitcoin បានធ្លាក់ចុះដល់ $65,764 ។ ប៉ុន្តែតម្លៃបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារអ្នកវិនិយោគជឿថា Trump បានបង្ហាញពីអាកប្បកិរិយារួសរាយរាក់ទាក់ចំពោះរូបិយប័ណ្ណគ្រីបតូហើយមានឱកាសខ្ពស់ក្នុងការជាប់ឆ្នោតដូច្នេះតម្លៃរូបិយប័ណ្ណបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងកើនឡើងនៅម៉ោងជិត 9 ព្រឹកនេះដោយតម្លៃ Bitcoin បានឈានដល់អតិបរមា $68,482 ដែលបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល 40 ថ្ងៃ។

ក្នុងអំឡុងពេលតម្លៃទីផ្សារ Bitcoin បានប្រែប្រូលយ៉ាងឆាប់រហ័សបានធ្វើឱ្យអ្នក Trade Future ទាំងមូលបានខាតបង់អស់ជាង $164 លានដុល្លារ នៅពេលដែល Bitcoin ធ្លាក់ចុះហើយបន្ទាប់មកកើនឡើង យោងតាមទិន្នន័យពី Coinglass ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ចំនួនសរុបនៃការ Liquidate រូបិយប័ណ្ណគ្រីបតូទូទាំងបណ្តាញទាំងមូលមានលើសពី $164 លានដុល្លារ ជាមួយមនុស្សចំនួន 56,000 នាក់ត្រូវបានខាតបង់ (ក្នុងនោះមាន $100 លានដុល្លារគឺ short) ។

តើ Ethereum Spot ETF ពិតជាត្រូវបានចុះបញ្ជីនៅលើ 7/23 ដែរឬទេ? ព្រឹត្តិការណ៍មួយផ្សេងទៀតដែលអាចនាំមកនូវភាពប្រែប្រួលកាន់តែខ្លាំងដល់ទីផ្សារក្នុងសប្តាហ៍នេះគឺថា Ethereum Spot ETF អាចត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី 23 ខែកក្កដា។ បច្ចុប្បន្នគេហទំព័រផ្លូវការរបស់ Chicago Board Options Exchange (Cboe) បានបង្ហាញថា Ethereum Spot ETFs សរុបចំនួន 5 ៖ VanEck, Invesco, Fidelity, 21Shares និង Franklin Templeton ហើយពួកគេត្រូវបានគេរំពឹងថានឹងបើកដំណើការសម្រាប់ការជួញដូរនៅខែកក្កដា 23។ ទោះបីជាអ្នកវិភាគពីមុនជឿថា Ethereum Spot ETF នឹងមិននាំមកនូវលំហូរសាច់ប្រាក់និងការយកចិត្តទុកដាក់ថ្មីច្រើនដូចការអនុម័តនៃ Bitcoin Spot ETF ក៏ដោយក៏វានៅតែគួរឱ្យកត់សម្គាល់។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

​តម្លៃ Ethereum បានឡើងដល់ $3,600 ដុល្លារ! ដោយ BlackRock Ethereum ETF បានដាក់​ពាក្យ​ស្នើសុំ​មុខងារ Staking

គ្រីបតូ

នៅពីក្រោយ​ការ​កើនឡើង​យ៉ាង​គំហុក​របស់ $PENGU, តើ​សត្វ​ភេនឃ្វីន​តូច​នេះ​នឹង​ក្លាយជា "Face of Finance" មែន​ទេ?

គ្រីបតូ

Bitcoin Whale មួយ​ក្បាល​ដែល​សម្ងំ​អស់​រយៈពេល 14.3 ឆ្នាំ បាន​ផ្ទេរ 8,500 កាក់ BTC ទៅកាន់ Galaxy Digital ដែល​ទំនង​ជា​ការ​លក់ OTC

គ្រីបតូ

អ្នក​និពន្ធ "Rich Dad" ព្រមាន៖ តម្លៃ Bitcoin ឡើង​ដល់ $12 ម៉ឺន ដុល្លារ "ប្រយ័ត្ន​ទិញ​តាម​ពេល​តម្លៃ​ឡើង​ខ្លាំង"

Advertise

Related Article

គ្រីបតូ

Glassnode: តម្លៃរបស់ BTC គឺដើរទៅតាមវដ្ដមុនៗនៃ Bull Market

camboswap2024-01-31
គ្រីបតូ

Ethereum អាច​នឹង​ធ្លាក់​ដល់ $4,200 ដុល្លារ​អាមេរិក​ជា​ចំណុច​ទាប​បំផុត មុន​នឹង​ឡើង​ដល់ $5,500 ដុល្លារ​អាមេរិក

Camboswap - ខេមបូស្វេប2025-10-10
គ្រីបតូ

ក្រោយសវនាការម្សិលមិញ ចៅក្រម​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សម្រេច​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ឬ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ថា​តើ​ត្រូវ​ច្រានចោល​ករណី​របស់ SEC ចោទប្រកាន់ទៅ​នឹង Binance ដែរ​ឬ​ទេ

camboswap2024-01-23
គ្រីបតូ

ហេតុអ្វីបានជាទីផ្សាររូបិយប័ណ្ណគ្រីបតូមានការធ្លាក់ចុះនៅថ្ងៃនេះ?

camboswap2023-06-06

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English