CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

វិភាគមូលហេតុ មូលហេតុអ្វីនៅពេល Fed បានបង្ហាញសញ្ញាកាត់បន្តយអត្រាការប្រាក់នៅក្នុងខែកញ្ញា ប៉ុន្ដែទីផ្សារគ្រីបតូបែរជាមានការធ្លាក់ចុះ

CamboSwap

2024-08-01

481 View

កាលពីថ្ងៃពុធ ធនាគារកណ្តាលសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ ស្របតាមការរំពឹងទុករបស់ទីផ្សារ។ ភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់នៅក្នុងការជួញដូរក្រោយពាក់កណ្តាលថ្ងៃ ដោយអារម្មណ៍ត្រូវបានជំរុញដោយការអត្ថាធិប្បាយពីប្រធានធនាគារកណ្តាល លោក Jerome Powell ដែលកំណត់ដំណាក់កាលសម្រាប់ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញា។ លោក Powell បាននិយាយថា "Fed មិនទាន់បានធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹងកិច្ចប្រជុំនាពេលខាងមុខ រួមទាំងកិច្ចប្រជុំខែកញ្ញា" ប៉ុន្តែបានកត់សម្គាល់ថា "ទិដ្ឋភាពទូទៅរបស់គណៈកម្មាធិការគឺថាសេដ្ឋកិច្ចកំពុងខិតជិតដល់កម្រិតដែលសមរម្យសម្រាប់ការបន្ថយអត្រាគោលនយោបាយ"។ ការប្រែប្រួលក្នុងទីផ្សារ - ទីផ្សារបានប្រតិកម្មជាវិជ្ជមានចំពោះការអត្ថាធិប្បាយរបស់ Powell ដោយ S&P, Dow Jones និង Nasdaq ខ្ពស់ទាំងអស់នៅពេលបិទគឺកើនឡើង 1.58%, 0.24% និង 2.64% រៀងគ្នា។ ទីផ្សារគ្រីបតូ (Crypto Market) បានធ្លាក់ចុះ - យោងតាមទិន្នន័យ BitTweet បានបង្ហាញថា Bitcoin បានកើនឡើងដល់ $66,830 បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Powell ប៉ុន្ដែបានជួបប្រទះជាមួយការ Short យ៉ាងខ្លាំងដែលបានបណ្ដាលឱ្យមានការធ្លាក់ចុះមកវិញនៅតំបន់គាំទ្រ (Support) នៅតម្លៃ $64,500 ធ្លាក់ចុះជាង 2% ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ។ នៅពេលសារព័ត៌មាន BTC កំពុងជួញដូរនៅ $64,643 ធ្លាក់ចុះ 2.5% ក្នុងរយៈពេល 24 ម៉ោង។

ការប្រែប្រួលជាសក្តានុពលរបស់ BTC និងមាស - លោក Jag Kooner ប្រធានផ្នែកនិស្សន្ទវត្ថុនៅក្រុមហ៊ុន Bitfinex បាននិយាយនៅក្នុងរបាយការណ៍មួយថា "ការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែកញ្ញានឹងបង្កើតឱ្យមានសុទិដ្ឋិនិយម ហើយជាទូទៅអាចបង្កើនសាច់ប្រាក់ងាយស្រួល (Liquidity) ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ Bitcoin និងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត"។ - លោក Kooner បានបន្ថែមថា “មានទំនុកចិត្តច្រើននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន ជាពិសេសចាប់តាំងពីមានព័ត៌មានអវិជ្ជមានដែលមានសក្តានុពលដូចជា Mt. Gox បានផុតកំណត់ចេញពីសេវាកម្មហើយ។

- CryptoCon បាននិយាយថា "ទិន្នន័យបង្ហាញថា BTC និងមាសអាចមានការកើនឡើងក្នុងពេលដំណាលគ្នាបើមានស្ថានភាពសេដ្ឋកិច្ចដែលសមរម្យពោលគឺការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញា"។ - CryptoCon បានចេញឯកសារនៅលើវេទិកា X ដោយនិយាយថា៖ "ទីផ្សារ Bitcoin នឹងចាប់ផ្តើម Bull Market នៅពេលដែលទីផ្សារមាសបានចាប់ផ្តើមក្លាយជា Bear Market ។” - ពាណិជ្ជករ Crypto គួរតែប្រយ័ត្នចំពោះការផ្លាស់ប្តូរនៅពេលតម្លៃមាសឡើងថ្លៃដល់ចំណុចកំពូល ហើយចាប់ផ្តើមធ្លាក់ចុះនោះនឹងមានការប្រែប្រួលខ្លាំងនៅក្នុងទីគ្រីបតូ នេះបើយោងតាមការវិភាគពី CryptoCon។

សក្តានុពលដែលប៉ះពាល់ដល់តម្លៃ BTC អ្នកវិភាគនៅ wavetraders.com ជឿថា Bitcoin នឹងតាមទាន់មាសក្នុងរយៈពេលខ្លី ដោយសារ BTC មិនបានមានការប្រែប្រួលតម្លៃខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលមាសបានឡើងដល់កម្រិតខ្ពស់ (all time high)។ អ្នកវិភាគនៅ Secure Digital Markets ជឿជាក់ថា៖ “បច្ចុប្បន្ន BTC ស្ថិតក្នុងទម្រង់ការពារ (មានការធ្លាក់ចុះ) ខណៈពេលដែលប្រាក់យ៉េនកំពុងឡើងថ្លៃនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដោយសារការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុន និងរបាយការណ៍លទ្ធផលការងាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកនឹងត្រូវបានបញ្ជេញនៅក្នុងសប្តាហ៍នេះ ហើយ Trader ជាច្រើនកំពុងត្រៀមខ្លួនជាស្រេចជាមួយការប្រែប្រួលតម្លៃទីផ្សារតាមរយៈកត្តាខាងលើ” ។

រូបភាពបន្ថែម ៖

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Goldman Sachs នឹងពង្រីកការវិនិយោគលើទ្រព្យសកម្មឌីជីថល

គ្រីបតូ

ករណីចាប់ជំរិតទីបីនៅប្រទេសបារាំងក្នុងឆ្នាំ ២០២៥ ទៅលើមហាសេដ្ឋីរូបិយប័ណ្ណគ្រីបតូ

គ្រីបតូ

Bybit CEO ប្រកាសថានឹងពង្រីកការជួញដូរភាគហ៊ុន មាស និងប្រេងនៅចុងឆ្នាំ 2025

គ្រីបតូ

សហភាពអឺរ៉ុបនឹងហាមឃាត់គម្រោងគ្រីបតូអនាមិកនៅឆ្នាំ 2027

Advertise

Related Article

គ្រីបតូ

IMX, ADA, AGIX និង Token ផ្សេងទៀតនឹងត្រូវ Unlock នៅក្នុងសប្តាហ៍នេះ

Camboswap - ខេមបូស្វេប2024-11-25
គ្រីបតូ

Glassnode: តម្លៃរបស់ BTC គឺដើរទៅតាមវដ្ដមុនៗនៃ Bull Market

camboswap2024-01-31
គ្រីបតូ

The Sandbox បានបង្ហាញថាខ្លួនបានទិញ Meme tokens ចំនួន 6 រួមមាន DOGE, PEPE និង SHIB

Camboswap - ខេមបូស្វេប2024-06-19
គ្រីបតូ

បុរសជនជាតិចិនម្នាក់បានយកលេសវិនិយោគគ្រីបតូហើយបានបោកប្រាស់មិត្តភភ្តិខ្លួនឯងចំនួន 1លានយន់

Camboswap - ខេមបូស្វេប2024-04-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English