CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ដើម្បីដឹងថា រូបិយប័ណ្ណគ្រីបតូណា ជា មូលបត្រ ត្រូវឆ្លងកាត់ ការធ្វើតេស្ដ Howey ? តើការធ្វើតេស្ដ Howey ជាអ្វី?

CamboSwap

2023-06-08

621 View

ប្រភព: investopedia

ហេតុអ្វីបានជារូបិយប័ណ្ណគ្រីបតូត្រូវបានចាត់ទុកថាជា "មូលបត្រ" ដោយ គណៈកម្មការមូលបត្រអាមេរិក (SEC)? តើអ្វីជាស្តង់ដារនៃការវិនិច្ឆ័យរបស់ពួកគេ? អត្ថបទនេះចាប់ផ្តើមជាមួយនឹងប្រវត្តិនៃការអភិវឌ្ឍន៍ច្បាប់មូលបត្ររបស់សហរដ្ឋអាមេរិក ហើយពន្យល់អំពីស្តង់ដារគុណភាពដ៏សំខាន់បំផុតសម្រាប់មូលបត្រនៅក្នុងមូលបត្រ—ការធ្វើតេស្ត Howey (Howey Test) ដែលផ្តល់នូវឯកសារយោងសម្រាប់ការវិនិច្ឆ័យថាតើរូបិយប័ណ្ណគ្រីបតូផ្សេងៗទៀតមួយណានឹងត្រូវបានចាត់ទុកជាមូលបត្រ។ ការធ្វើតេស្ត Howey គឺជាស្តង់ដារមួយដែលត្រូវបានប្រើប្រាស់ដំបូងគេនៅក្នុងសំណុំរឿង SEC ប្ដឹង ក្រុមហ៊ុន Howey (SEC v. WJ Howey Co.) ដែលតុលាការកំពូលសហរដ្ឋអាមេរិកបានបើកសវនាការក្នុងឆ្នាំ 1946 ដើម្បីកំណត់ថាតើប្រតិបត្តិការជាក់លាក់ណាមួយដែលជាប្រភេទមូលបត្រ។

ខាងក្រោមនេះជាលក្ខខណ្ឌក្នុងធ្វើតេស្ដ Howey បើសិនប្រតិបត្តិណាមួយមាននៅក្នុងលក្ខខណ្ឌខាងក្រោមនេះ នឹងត្រូវបានគេចាត់ទុកជាមូលបត្រ ៖ (1) លក្ខខណ្ឌទីមួយ ៖ ការវិនិយោគជាសាច់ប្រាក់(Investment of Money)លក្ខខណ្ឌនេះមានន័យថាអ្នកទិញ ឬអ្នកវិនិយោគផ្តល់មូលនិធិដល់ម្ចាស់គម្រោងក្នុងទម្រង់ជាសាច់ប្រាក់ណាមួយ។ (2) លក្ខខណ្ឌទីពីរ ៖ វិនិយោគក្នុងបុព្វហេតុរួម(Common Enterprise) (3) លក្ខខណ្ឌទីបី ៖ ការរំពឹងទុកមុននៃប្រាក់ចំណេញប្រាក់នៃការវិនិយោគ(Expectation of Profit) (4) លក្ខខណ្ឌទីបួន ៖ ប្រាក់ចំណូលបានមកពីការខិតខំរបស់អ្នកដទៃ(Derived From The Efforts of Others) សរុបមកក្នុងធ្វើតេស្ដ Howey គេបាននិយាយអំពី ៖ អ្នកវិនិយោគ បានវិនិយោគជាសាច់ប្រាក់ទៅលើគម្រោងមួយ ហើយទទួលបានផលចំណេញពីគម្រោងមួយនេះ ប៉ុន្ដែអ្នកវិនិយោគអត់បានចូលរួមក្នុងការគ្រប់គ្រង ឬអភិវឌ្ឍគម្រោងនេះដោយផ្ទាល់ទេ គឺម្ចាស់គម្រោងជាអ្នកអភិវឌ្ឍគម្រោងមួយនេះដោយខ្លួនឯងផ្ទាល់រហូតដល់តែគម្រោងមួយនេះទទួលបានផលចំណេញ។ ដូច្នេះទង្វើនៃការវិនិយោគបែបនេះត្រូវបានខាងគណៈកម្មការមូលបត្រអាមេរិក (SEC) ចាត់ទុកជាកិច្ចសន្យាវិនិយោគ-ប្រភេទមូលបត្រ។ ======================================= នៅថ្ងៃទី 3 ខែមេសា ឆ្នាំ 2019 គណៈកម្មការមូលបត្រអាមេរិក (SEC) បានចេញផ្សាយក្របខ័ណ្ឌវិភាគសម្រាប់កិច្ចសន្យាវិនិយោគទ្រព្យសម្បត្តិគ្រីបតូដោយផ្អែកលើការធ្វើតេស្ត Howey ដោយផ្តល់នូវការណែនាំផ្លូវការសម្រាប់ការវិនិច្ឆ័យថាតើរូបិយប័ណ្ណ គ្រីបតូមួយណាជាមូលបត្រ។ SEC បានជឿជាក់ថាភាគច្រើននៃរូបិយប័ណ្ណគ្រីបតូបច្ចុប្បន្ននៅលើទីផ្សារត្រូវនឹងលក្ខណៈវិនិច្ឆ័យពីរខាងលើ "ការវិនិយោគជាសាច់ប្រាក់" និង "ការរកប្រាក់ចំណូលបានមកពីការខិតខំរបស់អ្នកដទៃ"។

ប្រភព: investopedia

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

Binance និង CZ បានសារភាពកំហុស ហើយ CZ បានលាលែងពីតំណែង CEO ដោយបង់ប្រាក់ពិន័យ ច្រើនជាង 4 ពាន់លានដុល្លារ

គ្រីបតូ

Polygon Labs ប្រកាសពីការបញ្ឈប់ការងារប្រហែល 19% នៃមុខតំណែង សរុប 60 តួនាទី

គ្រីបតូ

បន្ទាប់ពី DYM ត្រូវបាន List ចូលនៅក្នុង Binance វាបានឡើងយ៉ាងលឿន 6 ដុល្លារអាមេរិក ហើយបានធ្លាក់ចុះមក 4.85 ដុល្លារអាមេរិក បច្ចុប្បន្នវាកើនឡើង 2327.50%

គ្រីបតូ

ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអាល្លឺម៉ង់បានផ្ទេររូបិយប័ណ្ណគ្រីបតូទៅកាន់ CEX

Advertise

Related Article

បច្ចេកវិទ្យា

Metamask បានប្រកាសបើកដំណើរការមុខងារចុងក្រោយបង្អស់ "លក់/ Sell" ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដកប្រាក់ពី រូបិយប័ណ្ណគ្រីបតូ ទៅជា រូបិយប័ណ្ណ fiat

camboswap2023-09-06
បច្ចេកវិទ្យា

ក្រុម Hacker របស់កូរ៉េខាងជាអ្នក Hack យករូបិយប័ណ្ណគ្រីបតូ ជាង 100 លានដុល្លារ ពីកាបូប Atomic Wallet

camboswap2023-06-15
បច្ចេកវិទ្យា

Robinhood នឹង Delist កាក់ $ADA, $Matic និង $SOl នៅថ្ងៃទី 27 ខែមិថុនា

camboswap2023-06-10
បច្ចេកវិទ្យា

ក្រុមហ៊ុន web3 នៅ ហុងកុង កំពុងចំណាយចន្លោះពី 2.55 លានដុល្លារ ទៅ 25.5 លានដុល្លារសម្រាប់អាជ្ញាប័ណ្ណអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត (VASP)

camboswap2023-06-28

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English