CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ករណីលួច Bitcoin ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក Bitcoin 12 មុឺនគ្រាប់ត្រូវបានគេលួចពី Bitfinex

CamboSwap

2024-11-15

639 View

នៅថ្ងៃទី15 ខែវិច្ឆិកា តុលាការសហព័ន្ធវ៉ាស៊ីនតោនបានកាត់ទោសលោក Ilya Lichtenstein ជនជាតិអាមេរិក ឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទសមគំនិតលាងលុយកខ្វក់ បន្ទាប់ពីលួច Bitcoin ចំនួន ១១៩,៧៥៦ ពីក្រុមហ៊ុន Bitfinex កាលពីឆ្នាំ២០១៦។ Bitcoin ដែលត្រូវបានលួចមានតម្លៃប្រមាណ ៧១លានដុល្លារនៅពេលនោះ ហើយបានកើនឡើងដល់ជាង ១០,៥ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ ព្រះរាជអាជ្ញាបានឱ្យដឹងថា លោក Lichtenstein ជា "អ្នកជំនាញកុំព្យូទ័រ" ដែលបានប្រើបច្ចេកទេសលួចចូលប្រព័ន្ធស្មុគស្មាញ និងធ្វើប្រតិបត្តិការជាង 2000 លើក ដើម្បីផ្ទេរ Bitcoin ទៅកាន់កាបូបគ្រីបតូរបស់ខ្លួន។ លោកស្រី Heather Morgan ភរិយារបស់លោក Lichtenstein វ័យ ៣៤ឆ្នាំ នឹងត្រូវកាត់ទោសនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ ដោយព្រះរាជអាជ្ញាស្នើឱ្យកាត់ទោសជាប់ពន្ធនាគារ ១៨ខែ។ គូស្វាមីភរិយានេះត្រូវបានចាប់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយបានសារភាពកំហុសក្នុងខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងដំណើរការលាងលុយកខ្វក់ ពួកគេបានប្រើវិធីសាស្ត្រជាច្រើន ដូចជាបើកគណនីក្លែងក្លាយ ផ្ទេរប្រាក់បន្តិចម្តងៗ និងទិញមាស កាតអំណោយ និង NFT។ តាមព្រះរាជអាជ្ញា ពួកគេអាចលាងលុយបានសម្រេច ២១% នៃ Bitcoin ដែលលួចបាន។ ក្រុមហ៊ុនហូលីវូដ MGM បានគ្រោងផលិតខ្សែភាពយន្តអំពីរឿងនេះ ដោយដាក់ឈ្មោះថា "Razzlekhan" តាមឈ្មោះឆាករបស់លោកស្រី Morgan ដែលជាតារាចម្រៀងរ៉េប។ គូស្វាមីភរិយានេះត្រូវបានប្រៀបធៀបទៅនឹង "Bonnie និង Clyde នៃ Bitcoin" យោងតាមចោរល្បីឈ្មោះក្នុងប្រវត្តិសាស្ត្រអាមេរិក។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

រដ្ឋអាជ្ញាអាមេរិក ជំរុញឱ្យចៅក្រមកាត់ទោស SBF ឱ្យជាប់គុក ៤០-៥០ឆ្នាំ ពីបទឆបោក

គ្រីបតូ

ក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ សម្រាប់អ្នកដែលជួញដូរ Contract បានខាតបង់ជាទឹកប្រាក់សរុបចំនួន 628 លានដុល្លារអាមេរិក ដែលក្នុងនោះការបញ្ជាទិញ Long ត្រូវបានខាតបង់សរុប 458 លានដុល្លារអាមេរិក

គ្រីបតូ

នាយកប្រតិបត្តិ Crypto.com: ការធ្លាក់ចុះនាពេលបច្ចុប្បន្នរបស់ Bitcoin គឺជា "ការកែតម្រូវដែលមានសុខភាពល្អ - Healthy correction" ស្រដៀងដូចនឹង Bull Market ឆ្នាំ 2021

គ្រីបតូ

តើតម្លៃ Bitcoin នឹងមានការកើនឡើង ឬបន្តធ្លាក់ចុះ ? ហើយកត្តអ្វីដែលធ្វើឱ្យ Bitcoin ធ្លាក់ចុះ?

Advertise

Related Article

គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ប្រទេសជប៉ុន ស្វែងរកការប្រើប្រាស់ថាមពលព្រះអាទិត្យលើសសម្រាប់ការជីកយករ៉ែ Bitcoin

Camboswap - ខេមបូស្វេប2024-09-10
គ្រីបតូ

ថ្លៃសេវាប្រតិបត្តិការរបស់ Bitcoin បានធ្លាក់ចុះជាមធ្យម 0.65 ដុល្លារ

Camboswap - ខេមបូស្វេប2024-05-20
គ្រីបតូ

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីពិភាក្សាអំពីការបង្កើត "ទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូរបស់រុស្ស៊ី"

Camboswap - ខេមបូស្វេប2024-08-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English