CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

ស្វែងយល់អំពីគម្រោង Virtual Protocol ដែលជា Top គម្រោង AI Agent

CamboSwap

2024-11-29

987 View

សព្វថ្ងៃនេះ បញ្ញាសិប្បនិមិត្ត (AI) និង Blockchain កំពុងចាប់ដៃគ្នាដើម្បីបង្កើតអំពីគម្រោង AI ថ្មីសម្រាប់យើងប្រើប្រាស់។ ថ្ងៃនេះ ខ្ញុំសូមនិយាយអំពី Virtual Protocol ដែលជាគម្រោងច្នៃប្រឌិតថ្មី និងជា Top គម្រោង AI Agent ដែលកំពុងផ្លាស់ប្តូររបៀបអនុវត្ត AI ដោយស្ងាត់ៗ។ ស្រមៃថាអ្នកបង្កើត AI Assistance ដ៏ឆ្លាតវៃដែលមិនត្រឹមតែអាចឆ្លើយសំណួរប៉ុណ្ណោះទេ ថែមទាំងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសូម្បីតែដើរតួជាតួអង្គដែលមានជីវិតមែនទែននៅក្នុងហ្គេម។ ឥឡូវនេះ AI នេះមិនគ្រាន់តែជាឧបករណ៍នោះទេ វាអាចក្លាយជាទ្រព្យសម្បត្តិឌីជីថលដែលអាចទិញ លក់ និងវិនិយោគបាន។ នេះគឺជាចក្ខុវិស័យដែល Virtual Protocol ចង់សម្រេចបាន។

ខ្ញុំយក Luna Ai ជាឧទាហរណ៍។ Luna គឺជាតួអង្គ AI ដែលត្រូវបានដាក់ឱ្យដំណើរការក្រោម Virtual Protocol AI នេះមាន Follower ចំនួន 100,000 នាក់នៅលើ TikTok ។ Luna Ai មិនមែនគ្រាន់តែជា chatbot សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែជា AI ឆ្លាតវៃដែលអាចបង្ហោះ ឆ្លើយតប និងបន្តរៀន និងវិវត្តដោយឯករាជ្យ។ អ្វីដែលអស្ចារ្យនោះគឺថាអ្នកប្រើប្រាស់អាច "ធ្វើជាម្ចាស់" មួយចំណែករបស់ Luna ដោយទិញ Token របស់គម្រោងនេះនិងទទួលបានអត្ថប្រយោជន៍ពីការលូតលាស់របស់គម្រោងនេះ។ គំរូនេះគឺដូចជាការវិនិយោគភាគហ៊ុនបន្តិច ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ជាងជាការវិនិយោបែបប្រពៃណី ដោយយើងវិនិយោគនៅក្នុង AI Agent របស់ Virtuals Protocol ដែលជាការវិនិយោគលើ AI ។ ស្រមៃមើលប្រសិនបើ Luna ក្លាយជាកំពូលតារា AI នាពេលអនាគត ហើយអ្នកគាំទ្រនិងអ្នកវិនិយោគដំបូងនឹងទទួលបានរង្វាន់យ៉ាងសម្បូរបែប។ ដូច្នេះ​តើ​អ្វី​ដែល​ធ្វើ​ឱ្យ​គម្រោង​ Virtuals Protocol នេះ​មាន​លក្ខណៈ​ពិសេស​? ចំនុចគុណសម្បត្តិស្នូលមានចំនួនបី ៖ 1. Decentralization (វិមជ្ឈការ)៖ AI នឹងមិនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនតែមួយ 2. Co-Ownership (សហកម្មសិទ្ធិ)៖ អ្នកប្រើអាចចូលរួមនិងទទួលផលប្រយោជន៍ 3. Cross-Platform Interoperability (អន្តរកម្ម)៖ AI អាចដំណើរការឆ្លងកាត់កម្មវិធីផ្សេងៗ សេចក្តីសន្និដ្ឋាន Virtual Protocol កំពុងបង្ហាញពីសក្តានុពលអនាគតដែល AI បានរួមបញ្ជូលជាមួយបច្ចេកវិទ្យា Blockchain ដែលបានជម្រុងឱ្យគម្រោង AI Agent កំពុងក្លាយជាទ្រព្យសកម្មឌីជីថលដ៏ទាក់ទាញពីអ្នកវិនិយោគនិងការកើនឡើងខ្ពស់។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

នាយកប្រតិបត្តិ Cube Entertainment ត្រូវបានចោទប្រកាន់ពីការបំភាន់វិនិយោគិនក្នុងគម្រោង Crypto

គ្រីបតូ

បុគ្គលិកមជ្ឈមណ្ឌលជាតិស្រាវជ្រាវគោលនយោបាយសាធារណៈនៃសហរដ្ឋអាមេរិក ស្នើឱ្យ Meta វិនិយោគលើ Bitcoin

គ្រីបតូ

អ្នកជួញដូរ "ត្រីបាឡែន - Whale" ខាតបង់ 1.31 លានដុល្លារពីការជួញដូរ PEPE

គ្រីបតូ

នាយកស្រាវជ្រាវ Grayscale នៅតែមានសុទិដ្ឋិនិយមលើ Bitcoin ទោះបីមានបញ្ហាសេដ្ឋកិច្ច

Advertise

Related Article

គ្រីបតូ

CZ នឹងបង់ប្រាក់ធានាចំនួន 175 លានដុល្លារ ហើយយល់ព្រមត្រឡប់ទៅសហរដ្ឋអាមេរិកវិញពីរសប្តាហ៍មុនថ្ងៃកាត់ទោសនៅថ្ងៃទី 23 ខែកុម្ភៈ

camboswap2023-11-22
គ្រីបតូ

Bitcoin ត្រូវបានគេទាយថានឹងមានការធ្លាក់ថ្លៃនៅក្នុងខែមិថុនានេះ

camboswap2023-06-17
គ្រីបតូ

DeFAI: ការរួមបញ្ចូលគ្នារវាង AI និង DeFi

Camboswap - ខេមបូស្វេប2025-01-10
គ្រីបតូ

ទីផ្សារគ្រីបតូ ៖ តើនៅក្នុងខែកុម្ភៈមានព្រឹត្តិការណ៍ធំៗអ្វីខ្លះ?

camboswap2024-02-13

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English