CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

CamboSwap

EN
English
Khmer
  • ទំព័រដើម
  • បច្ចេកវិទ្យា
  • គ្រីបតូ
  • ព័ត៌មានទូទៅ
  • សុខភាព
  • អន្តរជាតិ
  • វិនិយោគ

SEC ស្វែងរកមតិសាធារណៈលើសំណើបំប្លែង Grayscale Litecoin Trust ទៅជា ETF

CamboSwap

2025-02-07

472 View

CamboSwap News នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការមូលបត្រអាមេរិក (SEC) កំពុងស្វែងរកការផ្តល់មតិយោបល់ជាសាធារណៈលើសំណើបំប្លែង Grayscale Litecoin Trust (LTCN) ទៅជាមូលនិធិជួញដូរក្នុងទីផ្សារ (ETF)។ យោងតាមរបាយការណ៍របស់ The Block កាលពីថ្ងៃព្រហស្បតិ៍ SEC បានទទួលស្គាល់ពាក្យស្នើសុំដែលដាក់ដោយក្រុមហ៊ុន NYSE Arca ក្នុងនាម Grayscale។ ទីភ្នាក់ងារនេះបានស្នើសុំមតិយោបល់សាធារណៈក្នុងរយៈពេល ២១ ថ្ងៃ គិតចាប់ពីថ្ងៃចុះផ្សាយនៅក្នុង Federal Register។ បន្ទាប់ពីការពិនិត្យពាក្យស្នើសុំ SEC មានជម្រើសបីគឺ៖ ១. អនុម័តយល់ព្រម ២. បដិសេធ ៣. ចាប់ផ្តើមដំណើរការពិនិត្យបន្ថែម NYSE Arca បានដាក់ឯកសារ 19b-4 កាលពីខែមុន ដើម្បីស្នើសុំបំប្លែងទាំង Grayscale Litecoin Trust និង Grayscale Solana Trust ទៅជា ETFs។ ឯកសារ 19b-4 នេះគឺជាផ្នែកទីពីរនៃដំណើរការពីរជំហានសម្រាប់ការស្នើសុំគ្រីបតូ ETF។ នៅពេល SEC បញ្ជាក់ទទួលយកឯកសារនេះ វានឹងត្រូវបានចុះផ្សាយក្នុង Federal Register ដែលជាការចាប់ផ្តើមដំណើរការពិនិត្យនិងអនុម័តរបស់ទីភ្នាក់ងារនេះជាផ្លូវការ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមហ៊ុនជាច្រើនបានដាក់សំណើសុំបង្កើតមូលនិធិផ្អែកលើ Dogecoin (DOGE) និងគ្រីបតូផ្សេងទៀត។ ការណ៍នេះបង្ហាញពីសេចក្តីសង្ឃឹមថា ការផ្លាស់ប្តូរនៅក្នុងថ្នាក់ដឹកនាំរបស់ SEC អាចនឹងមានភាពអនុគ្រោះចំពោះការអនុម័តលើគ្រីបតូ ETFs។

ខ្លឹមសារនៃគេហទំព័រនេះគឺសម្រាប់តែការចែករំលែកព័ត៌មាន និងចំណេះដឹងតែប៉ុណ្ណោះ ពួកយើងមិនធ្វើការផ្សព្វផ្សាយ ឬគាំទ្រសកម្មភាពប្រតិបត្តិការ និងការវិនិយោគណាមួយឡើយ។

- Camboswap
ប្រចាំសប្តាហ៍

អត្ថបទកំពុងចរាចរណ៍

គ្រីបតូ

ប្រើ Crypto ដើម្បីបរិច្ចាគស្បៀងទៅកាន់កុមារអត់ឃ្លាន | WFP USA ចាប់ផ្តើមទទួល "ការបរិច្ចាគគ្រីបតូ"

គ្រីបតូ

Trump ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់គ្រីបតូដំបូង បញ្ចប់ច្បាប់ប្រឆាំង DeFi

គ្រីបតូ

ហុងកុងអនុម័ត Ethereum Spot ETF ជាមួយមុខងារ Staking | សហរដ្ឋអាមេរិកនឹងតាមទាន់ទេ?

គ្រីបតូ

សាលា Lomond ក្លាយជាសាលាដំបូងនៅប្រទេសស្កុតឡែនទទួលយក Bitcoin សម្រាប់ថ្លៃសិក្សា

Advertise

Related Article

គ្រីបតូ

ធនាគារ​កណ្តាល​រុស្ស៊ី​ចាប់អារម្មណ៍​លើ "ដំណោះស្រាយ Tokenization" ដើម្បី​អនុញ្ញាត​ឱ្យ​បរទេស​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​រុស្ស៊ី

Camboswap - ខេមបូស្វេប2025-10-13
គ្រីបតូ

ក្រុមហ៊ុនថាមពលដ៏ធំបំផុតរបស់ប្រទេសជប៉ុន ស្វែងរកការប្រើប្រាស់ថាមពលព្រះអាទិត្យលើសសម្រាប់ការជីកយករ៉ែ Bitcoin

Camboswap - ខេមបូស្វេប2024-09-10
គ្រីបតូ

ថ្លៃសេវាប្រតិបត្តិការរបស់ Bitcoin បានធ្លាក់ចុះជាមធ្យម 0.65 ដុល្លារ

Camboswap - ខេមបូស្វេប2024-05-20
គ្រីបតូ

ធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ីពិភាក្សាអំពីការបង្កើត "ទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូរបស់រុស្ស៊ី"

Camboswap - ខេមបូស្វេប2024-08-16

CamboSwap

CamboSwap គឺជា Website ដែលផ្តល់ជូននូវចំណេះដឹង ព័ត៌មាន និងសេវាកម្មបច្ចេកវិទ្យាថ្មីៗក្នុងប្រទេសកម្ពុជា។

ស្វែងយល់អំពីយើង

  • CamboSwap

  • ក្រុមការងារ

ព័ត៌មាន

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ចំណេះដឹង

  • ប្លុកឆែន

  • គ្រីបតូ

  • បច្ចេកវិទ្យា

ទំនាក់ទំនងយើង

  • +855 123 456 789

  • +302 123 456 789

  • camboswap@gmail.com


@ Copyright 2023

English